៨ខែឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាអស់ជាង ១៩.៩ពាន់លានរៀលជូនដល់កម្មការិនីសម្រាលកូន
ភ្នំពេញ៖ គិតត្រឹមតែ ១ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ រហូតដល់ ៣១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ទឹកប្រាក់សរុបប្រមាណជាង ២.៣ ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបើកផ្តល់ជូនកម្មការិនីជាស្ត្រីសម្រាលកូនសរុបចំនួន ៥ ៨០៥នាក់ (ស្ត្រីសម្រាលបានកូនភ្លោះពីរ ចំនួន ៣៩នាក់) ចំនួនកូនសរុប ៥ ៨៤៤នាក់ ដែលបានបើកផ្តល់ជូនតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នេះបើយោងតាមរបាយការណ៍ក្រុមការងារការិយាល័យតាវកាលិក នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដោយឡែកគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ទឹកប្រាក់សរុបប្រមាណជាង ១៩.៩ ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបើកផ្តល់ជូនកម្មការិនីជាស្ត្រ...








