ក្រសួងសាធារណការ ការឃាត់រថយន្តអត់ពន្ធជាង៥០០គ្រឿងរកម្ចាស់មិនឃើញ
ភ្នំពេញ៖ រថយន្តទំនើបៗជាង ៥០០ គ្រឿង នាំចូលអត់បង់ពន្ធ ត្រូវបានឃាត់ទុក នៅក្នុងឃ្លាំងរបស់គយ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងរាជធានីភ្នំពេញ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ធ្វើឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានផ្សព្វផ្សាយនូវសកម្មភាពក្រុមការងារអន្តរក្រសួង បានចុះត្រួតពិនិត្យរថយន្ត មានភាពមិនប្រក្រតី ត្រូវបានឃាត់ទុកមួយចំនួន ក្នុងចំណោមជាង ៥០០គ្រឿង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ការចុះពិនិត្យរថយន្តជាក់ស្តែង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ត្រូវបានធ្វើឡើង ក្នុងគោលបំណង ដើម្បីវាយតម្លៃលើភាព...








