ធនាគារអភិវឌ្ឍន៍ជនបទ៖ បងប្អូនកសិករ គួរផ្អាកប្រមូលផលស្រូវក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ក្លាចឈ្មួញខិលខួចបញ្ចុះតំលៃ
បាត់ដំបង៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានស្នើដល់ប្រជាកសិករ គួរផ្អាកការច្រូតកាត់ប្រមូលផលស្រូវជាបណ្តោះអាសន្នសិននៅ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជៀសវាងការ ទំលាក់តំលៃស្រូវ ពីសំណាក់ឈ្មួញខិលខួចមួយចំនួន ។
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ មានប្រសាសន៍បែបនេះក្នុងឱកាសចុះពិនិត្យមើលសកម្មភាពប្រមូលទិញស្រូវ ពីប្រជាកសិករ របស់រោងម៉ាស៊ីន កិនស្រូវ កៅ ង៉ែត រោងម៉ាស៊ីន ឡាយ ស៊ែ និងធនាគារស្រូវកាលពីទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងឲ្យដឹងថា “ដើម្បីជៀសវាងការបង្អាប់ទំលាក់តំលៃស្រូវ ពីសំណាក់ឈ្មួញខិលខួចមួយចំនួន បងប្អូនប្រជាកសិករ គួរផ្អាកការច្រូតកាត់ ប្រមូលផលស្រូវ ជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩”។
លោក កៅ ថាច បានបញ្ជាក់ថា “ដូចនេះដើម្បីជៀសវាងការ ទំលាក់តំលៃស្រូវពីឈ្មួញខិលខូចក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនគួរបង្អង់ការច្រូតកាត់សិន រហ...








