យោងតាម លោក មាស សុផាត នៅថ្ងៃទី២៣ ខែសីហានេះបានមានប្រសាសន៍ឲ្យដឹងថា ទាក់ទងនិងវិវាទដីធ្លី ជាមួយ លោក កើត សារ៉េត ត្រូវជាឪពុកមារ និងជាអនុរដ្ឋលេខាធិការក្រសួងដែនដីនគររូបនីយកម្មនិងសំណង់បច្ចុប្បន្ននេះ ខាងភាគីម្ខាងនោះគេកំពុងតែបើកភ្លើងខៀវខ្លះៗដែរ ដើម្បីរកផ្លូវចរចារក្រៅប្រព័ន្ធតុលាការ ហើយករណីនេះទាល់តែមានការសប្បទានគ្នា ទើបអាចរកដំណោះស្រាយទៅបានដោយសារតែករណីនេះភាគីម្ចាងជាអ្នកលួចធ្វើប្លង់ដីជាន់លើដីរបស់លោក។
លោក មាស សុផាត បានមានប្រសាសន៍ថា«ចំពោះរឿងការចរចារវិញ ខាងខ្ញុំចង់ជានិច្ច ដើម្បីបញ្ចប់រឿង ព្រោះពេលនេះខ្ញុំចាស់ហើយនិងមានជំងឺទៀត។កន្លងមករឿងក្តីនេះ ប្រើពេលវេលាជាច្រើនឆ្នាំ ហើយទោះមានផស្តុតាងក៏តុលាការនៅតែកាត់ក្តីឲ្យខ្ញុំចាញ់ ដែលរហូតមកដល់ពេលនេះភាគី កើត សារ៉េត មិនបានមកចរចារផ្ទាល់ទេ ដោយបញ្ជូនមេធាវីមកជួបនិងអាជ្ញាធរហើយករណីនេ...