រដ្ឋាភិបាលកម្ពុជាសម្រេចបង្កកទ្រព្យសម្បត្តិបុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រើវិធានការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្តន្ទាទោស និងពិន័យជាប្រាក់។ ឈ្មោះឧក្រិដ្ឋជនព្រៃឈើនឹងត្រូវបានចារលើថ្ម ដាក់តាំងនៅកន្លែងប្រព្រឹត្តិបទល្មើសផងដែរ។
យោងតាមលិខិតចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានឃើញ និងឯកភាពលើរបាយការណ៍ ស្តីពី លទ្ធផលនៃការត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដូចខាងក្រោម៖
១-មោឃភាព ឬលុបចោលនូវលិខិត...








