គណ:ប្រតិភូកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន មកទស្សន:កិច្ចនៅកម្ពុជា
គណៈប្រតិភូនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន មានមនុស្ស៦៩៥នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ Xu Hai Han នាយរងសេនាធិការ កងនាវាតំបន់សមុទ្រខាងជើងនៃកងទ័ពរំដោះប្រជាជនចិន បានមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ពីថ្ងៃទី០៩ ដល់១២ ខែមករា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចគណៈប្រតិភូនាវាកងទ័ពជើងទឹកនេះ ដើម្បីរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការណ៍រវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន និងពង្រីកកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយ កងទ័ពជើងទឹករបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរយះពេល៤ថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ Xu Hai Han នឹងចូលជួបសម្តែងការគួរសមជាមួយ លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ ។ លោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាំការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម ។ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខ...