ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ស្ត្រីម្នាក់ប្តឹង ឧត្តមសេនីយ៍ឯក លន់ សុធី និងបក្ខពួកទៅ ACU រឿងលួចធ្វើប្លង់យកដី

ស្ត្រីម្នាក់ប្តឹង ឧត្តមសេនីយ៍ឯក លន់ សុធី និងបក្ខពួកទៅ ACU រឿងលួចធ្វើប្លង់យកដី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ស្រ្តីវ័យ ៦២ឆ្នាំ ម្នាក់រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចចិត្តដាក់ពាក្យប្តឹង លោកឧត្តមសេនីយ៍ឯក លន់ សុធី នាយរង នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ និងបក្ខពួកទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ យោងតាមពាក្យបណ្តឹងរបស់លោកស្រី ប៉ុល ពិសី បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ១៩៩៧ និង១៩៩៨ លោកស្រីបានទិញដីមួយកន្លែងទំហំ ៨០ម៉ែត្រ គុណនឹង៦០ម៉ែត្រ មានទីតាំងភូមិ១ (ដូរភូមិ៩) សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីឈ្មោះ សួន សូនី, ព្រំ អូន,  កើត អួច,ហួត ជុន និងឈ្មោះ ហ៊ឹម សៅ ដោយមានលិខិតផ្ទេរសិទ្ធិត្រឹមត្រូវតាមច្បាប់។ លុះដល់ឆ្នាំ២០១៤ ស្រាប់តែមានលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោះ សេង ដាលីន បានឲ្យមន្ត្រីធ្វើប្លង់យកដីរបស់លោកស្រីទាំងអស់។ ក្រោយកមកស្រី ប៉ុល ពិសី បានដាក់ពាក្យប្តឹងគ្នាជាមួយលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោ...
អភិបាលខេ្តស្វាយរៀងបញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​ការ​នាំ​ចូល​ និង​ការ​​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មក​កម្ពុជា​

អភិបាលខេ្តស្វាយរៀងបញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​ការ​នាំ​ចូល​ និង​ការ​​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មក​កម្ពុជា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ស្វាយ​រៀង៖​ លោក​ ម៉ែ​ន​ វិបុល​ អភិបាលខេត្ត​ស្វាយរៀង បញ្ជា​ឲ្យ​មន្ទីរ​ជំនាញ​ អាជ្ញាធរ​ស្រុក​ ឃុំ​ និង​សមត្ថកិច្ច​ពាក់ព័ន្ទទាំងអស់ ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ​ដល់ប្រជាពលរដ្ឋ​ឲ្យ​បានដឹង​ពី​ផលវិបាក​ នៃ​ «​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​»​ ​។​ នៅថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៩ លោក ម៉ែ​ន​ វិបុល​ អភិបាលខេត្តស្វាយរៀង បាន​ចុះពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជា​លក្ខណ​:​គ្រួសារ​ នៅ​ភូមិ​ធ្លក​ ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​ ​មានការ​ចូលរួម​ពី​លោក​ ថា​ច់​ រតនា​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ លោក​ ហែម​ សា​រិ​ទ្ធ​ អភិបាលស្រុក​ស្វាយ​ជ្រំុ​ លោក​ ភោគ​ វណ្ណ​ថន​ មេឃុំ​ក្រោលគោ​ ព្រមទាំង​មន្ត្រី​អន្តរាគមន៍​របស់​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​ ស្រុក​ជា​ច្រើន​រូប​ទៀត​។​ ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ ម៉ែ​ន​ វិបុល​ អភិបាលខេត្ត​ អភិបាលខេត្ត​ ក្នុង​ការ​អនុវត្...
នៅឆ្នាំ២០១៩នេះ មានឧកញ៉ាចំនួន៣ នាក់ហេីយជាប់ពន្ធនាគារលើបទល្មើសផ្សេងគ្នា

នៅឆ្នាំ២០១៩នេះ មានឧកញ៉ាចំនួន៣ នាក់ហេីយជាប់ពន្ធនាគារលើបទល្មើសផ្សេងគ្នា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បើគិតមកត្រឹមពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ មានឧកញ៉ាចំនួ ៣​ នាក់​ ហេីយដែលបានជាប់ពន្ធនាគារដោយបទល្មេីសផ្សេងៗគ្នា​ ក្នុងនោះគឺ ទី ១ លោក គិត​ ធាង​ ជាប់ពន្ធនាគារ​ពីបទ​ល្មេីស គ្រឿង​ញៀន​កាលពីថ្ងៃ១២​ ខែ​មិនា​ ២០១៩​កន្លងទៅនេះ។ ឧកញ៉ាទី២គឺ លោក សុខ​ ប៊ុន​ ជាប់ពន្ធនាគារ​ពីបទ​ល្មេីសក្លែង​ បបន្លំយកដីរដ្ឋនៅកោះរ៉ុងកាល​ពីថ្ងៃ​ទី​២៥​ ខែ​មិថុនា​ឆ្នាំ​ ២០១៩​និងទី ៣ គឺ លោក ស៊ឹង​ សំអុល​ ជាប់ជាប់ពន្ធនាគារពីបទល្មេីសព្រៃឈេើកាលពីថ្ងៃ​ទី​ ១១​ ខែ​កក្កដា​ឆ្នាំ​២០១៩​។  ...
លោកហ៊ុន ម៉ា​នី និងលោកសាយ សំអាល់ រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះដែល​ស្លាប់បាក់​រលំ​អាគារ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ

លោកហ៊ុន ម៉ា​នី និងលោកសាយ សំអាល់ រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះដែល​ស្លាប់បាក់​រលំ​អាគារ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ព្រះសីហនុ​៖លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា រួមជាមួយ លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ រួមទាំង​សហការី បាន​​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន ចំពោះ​ព្រះសង្ឃ គង់ចាំព្រះវស្សានៅ​វត្ត​ស្មាច់​ដែង ស្ថិតនៅក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ​។ នៅ​ក្នុងឱកាស​នោះ លោក ហ៊ុន ម៉ា​នី លោក សាយ សំ​អាល់ និង​ក្រុមការងារ បាន​ធ្វើ​ពិធីសូត្រមន្ត​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កាលពី​ថ្មីៗ​កន្លងទៅនេះ និង​ជូន​មគ្គផល​កុសលផល​បុណ្យ​ចំពោះ​ជនរងគ្រោះ ដែល​រស់រានមានជីវិត សូម​ឲ្យ​ឆាប់​បានជា​សះស្បើយ និង​ត្រឡប់​ទៅ​ប្រក​បរបរ​ប្រចាំថ្ងៃវិញ​។ ​បន្ទាប់ពី​ពិធី​នេះ ​គណៈប្រ...
លោក​ឧកញ៉ា លី ហួរ ដឹកនាំ​បុគ្គលិក​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

លោក​ឧកញ៉ា លី ហួរ ដឹកនាំ​បុគ្គលិក​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន លី ហួរ គ្រុប បាន​ដឹកនាំ​បុគ្គលិក​គ្រប់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ទាំងអស់ចូលរួម​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​។​ ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប រួមមាន​៖ ១- លី ហួរ អាគារ​ប្តូរប្រាក់ និង​រតនៈ​អលង្ការ ខូ​អិ​ល​ធី​ឌី ២-  លី ហួរ ផន​សប ខូ​អិ​ល​ធី​ឌី ៣-  បុរី​វិមាន​ភ្នំពេញ​ ៤- គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី​ ៥-  ក្រុមហ៊ុន ទេពី​អា​ក្រូ ខូ​អិ​ល​ធី​ឌី​ ៦-  ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភីអិលស៊ី​ ៧-  ក្រុមហ៊ុន លី ហួរ ផេ​ប្រ៉ូ ភីអិលស៊ី​ ៨-  ក្រុមហ៊ុន លី​ហួរ ធានារ៉ាប់រង ម​.​ក​ ​សូមបញ្ជាក់ថា មន្ទីរពេទ្យ​គន្ធបុប្ផា ទទួល​ព្យាបាល​កុមារ ដោយ​ឥតគិតថ្លៃ ហើយ​បច្ចុប្បន្ន មន្ទីរពេទ្យ​នេះ  កំពុង​ខ្វះខាត​ឈាម ក្នុងការ​ស​ង្រ្គោះ​កុមារ​ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​ម...
ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី មិនទាន់បញ្ចាប់ការសាកសួរឧកញ៉ា ស៊ឹង សំអុល ទេលើកទៅថ្ងៃស្អែកបន្តទៀត

ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី មិនទាន់បញ្ចាប់ការសាកសួរឧកញ៉ា ស៊ឹង សំអុល ទេលើកទៅថ្ងៃស្អែកបន្តទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១១​​​ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់បញ្ចាប់ការសួរសួរចម្លើយឧកញ៉ា ស៊ឹង សំអុល ដែលគេសង្ស័យថា អំពីបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ក្រោយកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន និងឃុំខ្លួនអស់មួយថ្ងៃកន្លះ រួមនឹងមនុស្ស៣នាក់ផ្សេងទៀត។ ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន មេការក្រុមហ៊ុន២នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវបានបញ្ជូនទៅឲ្យអយ្យការអមសាលាដំបូងខេត្តរួមជាមួយមនុស្ស៣នាក់ ដោយមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់មន្ត្រីកងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ។ ជនសង្ស័យប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើទាំង៤នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានរថយន្តដឹកឈើជាង៤០គ្រឿង រួចហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេ...
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូការពារសេចក្ដីព្រាងច្បាប់​នៅព្រឹទ្ធសភា

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូការពារសេចក្ដីព្រាងច្បាប់​នៅព្រឹទ្ធសភា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំគណៈប្រតិភូក្រសួងការពារសេចក្ដីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត» នៅសម័យប្រជុំព្រឹទ្ធសភាលើកទី៣ នីតិកាលទី៤ នៃព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា បន្ទាប់ពីរដ្ឋមន្ត្រីបានបំភ្លឺយ៉ាងល្អិតល្អន់ចំពោះមតិ និងយោបល់ពីសមាជិក សមាជិកានៃព្រឹទ្ធសភារួមមក ត្រូវបានអនុម័តជាស្ថាពរដោយទទួលបាន ៤៨សម្លេងនៃអង្គព្រឹទ្ធសភាទាំងមូល៕...
ជំងឺប៉េស្ត​ជ្រូក បានកើត​ឡើងចំនួន ៤​ខេត្តហើយ នៅកម្ពុជា

ជំងឺប៉េស្ត​ជ្រូក បានកើត​ឡើងចំនួន ៤​ខេត្តហើយ នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី “​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​” រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ។ « គិត​មកដល់​ថ្ងៃនេះ នៅ​កម្ពុជា​យើង ជំងឺប៉េស្ត​ជ្រូក បានកើត​ឡើង នៅ ៤​ខេត្ត គឺ​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្តតាកែវ​។ ជំងឺប៉េស្ត​ជ្រូក បាន​ឆ្លង​មកដល់​ប្រទេស​កម្ពុជា​យើង កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ នៅ​ខេត្តរតនគិរី​ »។​ ​មន្ត្រី​ជំនាញ បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក ដែល​កំពុង​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​យើង ជា​ប្រភេទ​មេរោគ កម្រិត​លេខ​២ ដែល​គ្រោះថ្នាក់​ខ្លាំង​។ ជំងឺ​នេះ បណ្តាល​ឲ្យ​ជ្រូក​ឈឺ​ងាប់ ហើយ​ឆ្លង​រាលដាល​ឆាប់រហ័ស​។​ ប៉ុន្តែជំងឺប៉េស្ត​ជ្រូក​នេះ មិន​ឆ្លង​ដល់​មនុស្ស​ទេ បើសិនជាឲ្យ​ចំណី​បាន​ត្រឹមត្រូវ​។​ ​ជំងឺប៉េស្ត​ជ្រូក កើតឡើង​ដំបូង កាលពី​ឆ្នា...
ផ្លូវ២២ខ្សែកំពុងខូច ក្នុងក្រុងព្រះសីហនុ នឹងត្រូវជួសជុលឡើវិញឲ្យល្អប្រសើរ មុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

ផ្លូវ២២ខ្សែកំពុងខូច ក្នុងក្រុងព្រះសីហនុ នឹងត្រូវជួសជុលឡើវិញឲ្យល្អប្រសើរ មុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ចំនួនផ្លូវ២២ខ្សែកំពុងរងការខូចយ៉ាងធ្ងន់ធ្ងរ នៅក្រុងព្រះសីហនុ នឹងត្រូវស្តារឡើងវិញទាំងអស់ រួមទាំងប្រពន្ធ័លូ និងប្រឡាយទឹកកខ្វក់ ដើម្បីឲ្យប្រសើរ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ខាងមុខ។ គម្រោងនេះត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំមួយ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៩ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញមួយចំនួនទៀត។ លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវចំនួន២២ខ្សែ ក្នុងក្រុងព្រះសីហនុ នឹងជួសជុលឡើងវិញទាំងអស់។ លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យក្រុមការងារជំនាញពិនិត្យមើលលទ្ធភាព ក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ៦ខ្សែ ដែលខ្វះប្រភពថវិកា ឥណទានថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀត ក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សំខា...
 ព្រះរាជអាជ្ញា​ខេត្តកំពងធំ បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ម្ចាស់​ទីតាំង​ផលិត​ទឹកក្រូចក្លែងក្លាយ ​យីហោ​ លឹ​ម​ ភ័​ណ្ឌ

 ព្រះរាជអាជ្ញា​ខេត្តកំពងធំ បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ម្ចាស់​ទីតាំង​ផលិត​ទឹកក្រូចក្លែងក្លាយ ​យីហោ​ លឹ​ម​ ភ័​ណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​កំពង់ធំ​៖​ លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​​ បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនម្ចាស់​សិប្បកម្ម​ ឈ្មោះលឹ​ម​ ភ័​ណ្ឌ​ ​ ក្រោយពីបានពិនិត្យឃើញថា ​ ​សិប្បកម្ម​​ផលិត​ទឹកក្រូច​ មួយនេះមាន​សារធាតុ​គីមី​ជា​ច្រើន​មុខ​ សម្រាប់​លាយ​ផ្សំ​ក្នុង​ទឹកក្រូច​ និង​រក​ឃើញ​ចំណុច​មិន​ប្រក្រតី​ចំនួន​៦​មុខ​ផ្សេងទៀត​។ ទី​តាំ​សិប្បកម្ម​ផលិត​ទឹកក្រូច​ក្លែងក្លាយ​ យី​ ហោ​ លឹ​ម​ ភ័​ណ្ឌ​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ ចុះ​បង្ក្រាប​និង​បិទ​​បណ្តោះអាសន្ន​ ដោយ​មានការ​សម្របសម្រួល​ពីលោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ សង្កាត់​ព្រៃ​ពន្លិច​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​ ការ​ចុះ​ពិនិត្យ​ការ​ផលិត​មាន​ទឹកក្រូច​ជា​ច្រើន​មុខ​ ដែល​ការ​ផលិត​ ខុស​បច្ចេកទេស​ និង​គ្មាន​អនាម័យ​ បាន​ផលិត...