តារាលក់ឡេលាបស្បែកសិចស៊ី ត្រូវជាប់ពន្ធនាគារជាបណ្តោះអាសន្ន
ខេត្តកណ្តាល ៖ ទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក សាយ សម្ផស្សសេរី កាលពីល្ងាចថ្ងៃទី២៨ សីហា ២០១៧នេះ បានសម្រេចឃុំខ្លួនតារាលក់ឡេលាបស្បែកតាមហ្វេសប៊ុក ជាមួយការបញ្ចេញរូបរាងសម្ផស្សដ៏សិចស៊ី Love Riya ដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធលក់ផលិតផលក្លែងក្លាយ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។ ស្ត្រីស៊ិចស៊ីរូបនេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ និងដាក់ឲ្យបើកការស៊ើបសួរតាមមាត្រា១៧ និងមាត្រា៦៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព និងសេវា។
មាត្រា១៧ នៃច្បាប់បានចែងថា(ត្រូវបានហាមឃាត់ដាច់ខាតការក្លែងផលិតផលទំនិញដែលធ្វើជាកម្មវត្ថុពាណិជ្ជកម្ម ឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញដោយរបៀបណាមួយ ដោយធ្វើការបញ្ចូល...