ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក យន្ត មីន លាលែងពី អភិបាលខេត្ត​ព្រះសីហនុជំនួស មកវិញ ដោយ​​លោក គួច ចំរើន​

លោក យន្ត មីន លាលែងពី អភិបាលខេត្ត​ព្រះសីហនុជំនួស មកវិញ ដោយ​​លោក គួច ចំរើន​

សង្គម និងកម្សាន្ត
សម្តេចតេជោនាយករដ្ឋមន្រ្តី​បា​នសម្រេចនៅថ្ងៃទី២៤ ខែមិថុមនេះ បានមានប្រសាសន៍​​នៅក្នុង​ផែកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា« ក្នុងពេលបំពេញការងារ នៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបាន ទទួលស្គាល់កំហុស លើការ គ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។ សម្តេចមានប្រសាសន៍ទៀតថា«ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យក ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មក ធ្វើជា អភិបាលខេត្តព្រះសីហនុវិញ ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត​​​រហូតចប់កិច្ច ការនិង អភិបាល ខេត្តថ្មីចូលកាន់តំណែង»។ លើសពីនេះ​សម្តេចបា​នបន្ថែមថា ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃ គណៈ កម្មា...
មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែនច្រកអន្តរជាតិព្រែកចាក រងការចោទប្រកាន់ពីក្រុមអាជីវករ

មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែនច្រកអន្តរជាតិព្រែកចាក រងការចោទប្រកាន់ពីក្រុមអាជីវករ

សង្គម និងកម្សាន្ត
កំពត៖ លោក យឿង រតនា មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែន រងការចោទប្រកាន់ពីអាជីវករកស៊ីដឹកកសិផល ឬផលិតស្ករស ជាច្រើននាក់ នៅច្រកអន្តរជាតិព្រែកចាក ខេត្តកំពត ថា បានដាក់ពង្រាយកូនចៅឲ្យចាំស្ទាក់ចាប់ពលរដ្ឋឲ្យបង់លុយក្នុងម្នាក់ៗ ១៧០០០រៀល។ ក្រុមអាជីវករបានបញ្ជាក់ថា ពួកគាត់ប្រកបមុខរបរដឹកជញ្ជនស្ករស និងផ្លែស្វាយពីតំបន់នានា ក្នុងខេត្តកំពត មកលក់ឲ្យអាជីវករវៀតណាមនៅច្រកអន្តរជាតិព្រែកចាក ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែបែរជាលោក យឿង រតនា មេបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែន ឲ្យកូនចៅរបស់ខ្លួនតាមទារលុយពីពួកគាត់ដោយគ្មានអាណិតអាសូពួកគាត់សោះ។ អាជីវករបានលើកឡើងថា ក្នុងមួយថ្ងៃៗ ពួកគាត់ដឹកទំនិញបែបនេះប្រមាណ១០០ម៉ូតូ ដោយបានផលចំណេញបន្តិចបន្តួច ហើយត្រូវយកមកបែងចែកគ្នាជាមួយលោកមេបញ្ជាការវរសេនាតូចលេខ២។ ជុំវិញការចោទប្រកាន់ខាងលើនេះ​សារព័ត៌មានដេលីខ្មែរមិនអាចទាក់ទងសំុការបញ្ជាក់ពី លោក យឿង រតនា បានឡើយ៕  ...
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូនខ្លួន​ឧកញ៉ា​ សុខ​ ប៊ុ​ន​ និង​មនុស្ស​ជំនិតៗ​៥​នាក់​​មកសាលាដំបូង​រាជធានី​ភ្នំពេញ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូនខ្លួន​ឧកញ៉ា​ សុខ​ ប៊ុ​ន​ និង​មនុស្ស​ជំនិតៗ​៥​នាក់​​មកសាលាដំបូង​រាជធានី​ភ្នំពេញ

សង្គម និងកម្សាន្ត
​​​ភ្នំពេញ៖​ ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​យុត្តិធម៌​ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ចាប់បញ្ជូនខ្លួន​ឧកញ៉ា​ សុខ​ ប៊ុ​ន​ និង​មនុស្ស​ជំនិតៗ​៥​នាក់​ទៀត​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ ពាក់ព័ន្ធ​ករណី​ក្លែង​លិខិត​បន្លំ​យក​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហ​គម​មួយ​នៅ​ខេត្តព្រះសីហនុ​ ។​ ​ជនសង្ស័យ​ទាំង​៦​នាក់​ រួម​ទាំង​ឧកញ៉ា​សុខ​ ប៊ុ​ន​ ត្រូវ​បាន​បញ្ជូន​ឡើង​ទៅ​កាន់​អយ្យការ​អម​តុលាការ​ដោយ​មានការ​ការពារ​ពី​មន្ត្រី​ ACU​ ជាច្រើន​នាក់​ ៕​    ...
សង្វៀនជល់មាន់មួយកន្លែងនៅស្រុកព្រែកប្រសព្វ សមត្ថកិច្ចមិន ហ៊ានប៉ះពាល់

សង្វៀនជល់មាន់មួយកន្លែងនៅស្រុកព្រែកប្រសព្វ សមត្ថកិច្ចមិន ហ៊ានប៉ះពាល់

សង្គម និងកម្សាន្ត
ខេត្តក្រចេះ៖​ សង្វៀនជល់មាន់១កន្លែងបើកលេងជល់មាន់ និងល្បែងផ្សេងៗទៀត ក្នុង​ចំកាកៅស៊ូយ៉ាងរលូន នៅភូមិខ្សាត់ ឃុំតាម៉ៅ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយ​​ពលរដ្ឋ​អះអាងថា ​សង្វៀនជល់​មាន់មួយកន្លែង​នៅ​ស្រុក​ព្រែកប្រសព្វ សមត្ថកិច្ចមិន ហ៊ានប៉ះពាល់ទេ។ ប្រជាពលរដ្ឋ នៅតំបន់នោះបាននិយាយថា សង្វៀនជល់មាន់នេះធ្វើ សកម្មភាពជាប្រចាំ ដែលមានអ្នកលេងមកពីគ្រប់ទិសទីក្នុងស្រុក និងខ្លះទៀត ជិះរថយន្តទំនើបៗ និងម៉ូតូ​ជា​​ច្រើនគ្រឿងចូលទៅលេងព្រោះវាជាទីតាំងដែលមានសុវត្ថិភាពបំផុត ដោយ​​សារតែ​អាជ្ញាធរពាក់ព័ន្ធ​មានការឃុតឃិតគ្នាជាប្រព័ន្ធតែម្តង។ អ្នកភូមិខ្សាត់ ឃុំតាម៉ៅ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះបាន​បញ្ជាក់ថា ​សកម្មភាព​ការ​​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទខាងលើត្រូវបាន​ប្រជាពលរដ្ឋលើក​ឡើង​ថា មាន​បើក​លែង​​​ជា​ចំហរ​និង​មាន​មនុស្ស​ជាច្រើន​ទៅលេង​ចាក់​លុយ​ច្រើនៗ​ទៀតផង តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ចាប់​បង្ក្រាប​នោះ​ទេ ។ ជាក់...
អាស៊ានត្រៀមខ្លួនជួយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក

អាស៊ានត្រៀមខ្លួនជួយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក

សង្គម និងកម្សាន្ត
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃបានថ្លែងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានត្រៀមខ្លួនរួចហើយ ដើម្បីជួយជ្រោមជ្រែងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក  ។ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំអាស៊ាន កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះ នៅទីក្រុង បាកក ប្រទេសថៃ ដែលថៃ ជាម្ចាស់ផ្ទះ ។ សូមបញ្ជាក់ថា កិច្ចចរចារវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានជាប់គាំងចាប់តាំងពីខែមុន ក្រោយពីភាគីទាំងពីរបានជួបចរចាជាច្រើនលើក ក្នុងបំណងបង្កើតកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្ម ៕...
អាមេរិកនឹងដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដែលចូលជាធរមាននៅថ្ងៃចន្ទ

អាមេរិកនឹងដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដែលចូលជាធរមាននៅថ្ងៃចន្ទ

សង្គម និងកម្សាន្ត
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនានេះថា អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើប្រទេសអ៊ីរ៉ង់ ដែលទណ្ឌកម្មថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ ។ ទន្ទឹមនឹងការប្រកាសដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហើបដែរថា លោកចង់ឲ្យអ៊ីរ៉ង់ចូលតុចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងការប្រឈមមុខគ្នាខាងយោធារវាង អាមេរិក និងអ៊ីរ៉ង់ ។ សូមបញ្ជាក់ថា បន្ថយភាពតានតឹង និងការប្រឈមមុខគ្នាខាងយោធារវាង អាមេរិក និងអ៊ីរ៉ង់ បានកើតឡើងក្រោយពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលធ្វើឲ្យប្រទេសទាំងពីរស្ទើរតែផ្ទុះសង្គ្រាមជាមួយគ្នា ៕...
 សម្តេចតេជោសម្រេចផ្តល់ថវិកាជួយគ្រួសារអ្នកស្លាប់៤០លានរៀល អ្នករបួសមួយគ្រួសារ៥លានរៀលនិងជួយព្យាបាលដោយឥតគិតថ្លៃ

 សម្តេចតេជោសម្រេចផ្តល់ថវិកាជួយគ្រួសារអ្នកស្លាប់៤០លានរៀល អ្នករបួសមួយគ្រួសារ៥លានរៀលនិងជួយព្យាបាលដោយឥតគិតថ្លៃ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោនាករដ្ឋមន្ត្រី សម្រេចផ្តល់ថវិកាជួយជនរងគ្រោះបាក់អគារនៅខេត្តព្រះសីហនុដោយក្នុងមួយគ្រួសារអ្នកស្លាប់ផ្តល់៤០លានរៀល អ្នករបួសក្នុងមួយគ្រួសារផ្តល់៥លានរៀលនិងជួយព្យាបាលដោយឥតគិតថ្លៃ។ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។សោដនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុ​គឺជារឿងឈឺចាប់របស់ជាតិយើងពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណៈទុក្ខនិងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញ ថវិការជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសឹបលានរៀល)ឬ ១មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ ឯកឧត្តមប៊ិន ឈិនឧបនាយរដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួល​ចាត់ចែងថវិការនេះជូនបងប្អូន។ យប់នេ...
នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកជាំក្សាន្តបើករថយន្តបុក យុវជន៣នាក់ស្លាប់

នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកជាំក្សាន្តបើករថយន្តបុក យុវជន៣នាក់ស្លាប់

សង្គម និងកម្សាន្ត
ព្រះ​វិហារ ៖​ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកជាំក្សាន្ត  បើករថយន្តបុកយុវជន៣នាក់ បណ្តាលឲ្យស្លាប់២នាក់នៅកន្លែងកេីតហេតុ​ និងម្នាក់ទៀត ស្លាប់ក្រោយពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង នៅម៉ោងជាង៣រសៀល ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅមុខហាងខារ៉ាអូខេ «ផ្កាយមាស» លើកំណាត់ផ្លូវជាតិលេខ ៦៩បេស្ថិតនៅក្នុង ភូមិស្រអែមខាងត្បួង ឃុំកន្ទួត ស្រុកជាំក្សាន្ត។ យោងតាមរបាយការណ៍ការិយាល័យនគរបាល ចរាចរផ្លូវគោកខេត្តព្រះវិហារបានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាក លេខភ្នំពេញ ២AY-៩៥៩៥ បើកបរដោយជនមិនស្គាល់អត្តសញាណ ក្នុងទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កួត ទៅបុកម៉ូតូ១គ្រឿង ប្រភេទឌ្រីម C១២៥ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះវិហារ ១C៧៥៥៥ ជិះឌុបគ្នា៣នាក់ ក្នុងទិសដៅផ្ទុយគ្នាបុក យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្...
ឈ្មោះកម្មករដែលស្លាប់ និងរបួសក្នុងឧបទ្ទវហេតុរលំបាក់អាគារនៅខេត្តព្រះ សីហនុ

ឈ្មោះកម្មករដែលស្លាប់ និងរបួសក្នុងឧបទ្ទវហេតុរលំបាក់អាគារនៅខេត្តព្រះ សីហនុ

សង្គម និងកម្សាន្ត
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគារកំពស់៧ជាន់ ដែលកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩នេះ។ រហូតមកដល់ម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃនេះមានមនុស្សស្លាប់ចំនួន៤នាក់ និងរបួស១៨នាក់ហើយ ។ កន្លែងលាងរថយន្តអារុណរះក៏ទទួលរងផលប៉ះពាល់ខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងទថា​ភ្លាមៗនេះសមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់​ដែលទទួលមើលការខុសត្រូវសំណង់នេះយកទៅសាកសួរ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍​ ៕  ...
រុស្ស៊ីផ្អាកការហោះហើរយន្តហោះដឹកអ្នកដំណើរទៅកាន់ហ្សកហ្ស៊ី

រុស្ស៊ីផ្អាកការហោះហើរយន្តហោះដឹកអ្នកដំណើរទៅកាន់ហ្សកហ្ស៊ី

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន បានបញ្ជាឲ្យក្រុមហ៊ុនទេសចរណ៍ទាំងអស់ផ្អាកការហោះហើរត្រង់ទៅកាន់ប្រទេសហ្សកហ្ស៊ី ខណៈដែលប្រទេសទាំងពីរមានភាពតានតឹងខាងនយោបាយជាមួយគ្នា ។ ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើតឡើងដោយសារក្រុមបះបោរនៅហ្សកហ្ស៊ី បានចេញធ្វើបាតុកម្មប្រឆាំងនឹងសមាជិកសភារបស់ប្រទេសរុស្ស៊ី ដែលបានធ្វើដំហើរទស្សនកិច្ចទៅកាន់ប្រទេសហ្សកហ្ស៊ី ដែលជាការប្រឆាំងពេញមុខចំពោះរុស្ស៊ី ។ លោក ពូទីន ក៏បានបញ្ជាផងដែរ ឲ្យទីភ្នាក់ងារទេសចរណ៍ទាំងអស់របស់រុស្ស៊ី ផ្អាកការដឹកជញ្ជូនភ្ញៀវទេសចរពីរុស្ស៊ីទៅកាន់ហ្សកហ្ស៊ី ៕...