សង្គម និងកម្សាន្ត
លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា
ភ្នំពេញ៖ លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងជាឧកញា៉ ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា យោងតាមសេចក្តីក្រាបបង្គំទួលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានសព្វព្រះរាជហរទ័យ បានត្រាស់បង្គាប់តែងតាំង លោកឯល សិទ្ធិគ្រីយ៉ា ជា ឧកញ៉ា។
ឆ្លៀតក្នុងឳកាសនេះដែរលោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងភរិយា គឺលោកស្រីឆឹង សុជាតិ ព្រមទាំងបុគ្គលិកអគ្គនាយកក្រុមហ៊ុន អាយ អាយ អេស ទាំងអស់ បានចូលសំដែងការអប់អរសាទរ ចំពោះលោកឯល សិទ្ធិគ្រីយ៉ា ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា៕...
គម្រោងលក់អាវុធឲ្យអារ៉ាប៊ី សាអូឌីត ត្រូវបានជំទាស់ពីសមាជិកសភាអាមេរិក
សមាជិកសភាខាងគណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិក កំពុងស្វះស្វែងរកសម្លេងជំទាស់នឹងគម្រោងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់អាវុធឲ្យប្រទេសអារ៉ាប៊ី សាអូឌីត ដែលនេះបើតាមការចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះពីប្រព័ន្ធផ្សព្វផ្សាយ Reuters News ។
ការស្វះស្វែងរកសម្លេងជំទាស់នេះ ត្រូវបានធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ មានគម្រោងនឹងលក់អាវុធក្នុងតម្លៃ៨ពាន់លានដុល្លារឲ្យទៅប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាប់រួម ដែលប្រទេសទាំងពីរនេះអាចយកទៅធ្វើសង្គ្រាមសម្លាប់មនុស្សនៅប្រទេសយេមែន ។
សូមបញ្ជាក់ថា សង្គ្រាមកាប់សម្លាប់គ្នានៅប្រទេសយេមែន បានកើតឡើងដោយសារប្រទេស អារ៉ាប៊ី សាអូឌីត និងប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសប្រជែងយកយេមែនអោយស្ថិតនៅក្រោមបង្គាប់ ដោយមិនបានគិតពីផលប៉ះពាល់ប្រជាពលរដ្ឋស្លូតត្រង់ ៕...
តុលាការនឹងជំនំុជម្រះកាត់ក្តី លោក ផែង វណ្ណៈ ពាក់ព័ន្ធសំណុំរឿងមេធាវី សម្តេច តេជោ ប្តឹង
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះនឹងបើកសវនាការកាត់ទោសលោក ផែង វណ្ណៈ តាមបណ្តឹងរបស់លោក គី តិច មេធាវីរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា សវនាការជំនុំជម្រះ ដឹកនាំដោយលោកចៅក្រម លី សុខលេង និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ ដែលនឹងសាកសួរដេញដោលជនជាប់ចោទឈ្មោះ ផែង វណ្ណៈ លើបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោក ផែង វណ្ណៈ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ឯកឧត្តម គី តិច មេធាវីរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីសាកសួរតាមនីតិវិធី លោក កី ម៉ានេ...
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និងបន្តចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ឃេមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន។
គណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងដំណើរទស្សនកិច្ចនៅហុងគ្រីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ជនរួមជាតិថា «ខ្ញុំនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋាភិបាលហុងគ្រីដើម្បីលើកកម្ពស់ ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសយើងទាំង២។ នៅក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជានឹងចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំជាមួយគ្នាផងដែរ»...
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗ ៧ចំណុចដល់អង្គសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន ៧ចំណុច ដល់អង្គសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ស្ដីពីឌីជីថល ភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយផ្ដោតលើទីផ្សារ កំពុងអភិវឌ្ឍន៍ នាព្រឹកថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប។
សម្តេចតេជោ បានបញ្ជាក់ដល់អង្គសន្និសីទនូវអនុសាសន៍ ៧ ចំណុច រួមមាន៖
១- ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ការអភិវឌ្ឍ បច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវកាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល។
២- ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។
៣...
អ្នកអភិរក្សសំណូមពរកុំឲ្យរំខានហ្វូងសត្វក្រៀលនៅតំបន់អន្លង់ព្រីង
ភ្នំពេញ៖ អង្គការ BirdLife International Cambodia Programme នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា សត្វក្រៀលនៅតំបន់អន្លងព្រីង បានត្រលប់មកវិញបន្ទាប់ពីចាកចេញបានមួយរយះ។
ជាទូទៅក្រោយពីពងកូនហើយ សត្វក្រៀលមករកចំណីនៅ តំបន់ការពារទេសភាពអន្លង់ព្រីងជារៀងរាល់ឆ្នាំចាប់ពីខែធ្នូដល់ខែឧសភា។ ដោយឡែក ក្នុងរដូវកាល ឆ្នាំ២០១៨-២០១៩នេះ ក្រុមការងារអង្កេតឃើញថា សត្វក្រៀលចុងក្រោយបានចាកចេញពីតំបន់ដីសើមនេះក្នុងថ្ងៃទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
តែចម្លែកនាឆ្នាំនេះសត្វ ក្រៀលមួយហ្វូង (០៨ក្បាល) បានសម្រេចចិត្តត្រឡប់មករកចំណីនៅតំបន់ការពារទេសភាពនេះវិញ នាថ្ងៃទី៤ ខែមិថុនា និងបន្តរស់នៅទីនោះរហូតដល់ពេលបច្ចុប្បន្ននេះ។ ក្រុមការងារយើងកំពុងអង្កេតតាមដាននិងអំពីភាពមិនប្រក្រតីនេះ និងសំណូមពរដល់ប្រជាសហគមន៍កុំរំខានពួកវា។ នេះបើតាមអង្គការដដែល។
គួរបញ្ជាក់ដែរថា ក្រៀលជាប្រភពសត្វស្លាបម្យ៉ាងដែលមានមាឌធំ និងខ្ពស់ជាងគេក្នុង ចំនោមសត្វស្លាបដែល...
រដ្ឋបាលរាជធានីភ្នំពេញថា៖ផ្ទៃបឹងជើងឯកជិត២០០ហិកតា ជាដីបម្រុងទុកសម្រាប់អភិវឌ្ឍ និងជាសម្បត្តិរបស់រដ្ឋ
ភ្នំពេញ៖ យោតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសចុះវាស់វែង និងកំណត់ព្រំដីបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើតាមសេចក្តីជូនដំណឹង ការចុះវាស់វែង និងកំណត់ព្រំដីបឹងជើងឯក ចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩តទៅ ដើម្បី ៖
១. ចុះស្វែងរកចំណុចព្រំដីទំហំ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់ផ្ទៃដីទំហំ១៩០ហិកតា ដែលត្រូវបំរុងទុកសំរាប់អភិវឌ្ឍន៍។
២. ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯងទំហំ ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
៣. ចុះសិក្សា និងវាស់វែងកំណត់និយាមកាបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទៅទីតាំងបឹងជើងឯក៕...
ចិនដាក់ស្លាកផលិតផលធ្វើនៅវៀតណាម ដើម្បីបញ្ចៀសការយកពន្ធពីអាមេរិក
គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលប្រទេសវៀតណាម បានចុះផ្សាយថា ផលិតផលមួយចំនួនរបស់ក្រុមហ៊ុនចិន មានដូចជា វាយនភ័ណ្ឌ ស្បែកជើង កាបូប គ្រឿងសមុទ្រ ផលិតផលកសិកម្ម ទឹកឃ្មុំ ដែក អាលុយមីញ៉ូម និងផលិតផលធ្វើពីឈើជាដើម ត្រូវបានដាក់ស្លាកថា ផលិតនៅវៀតណាម ដើម្បីបញ្ចៀសការយកពន្ធនាំចូលអាមេរិក២៥% ។
ផលិតផលរបស់ចិនខាងលើ សុទ្ធតែជាផលិតផលដែលជាប់តម្លៃពន្ធនាំចូលទីផ្សារអាមេរិក ក្នុងអត្រាពន្ធ២៥% ហើយបើដាក់ស្លាកផលិតនៅវៀតណាម គឺអាមេរិកមិនយកពន្ធនាំចូលនោះទេ ដែលនេះជាមូលហេតុនាំអោយក្រុមហ៊ុនចិនដាក់ស្លាកផលិតនៅវៀតណាម ។
ក្រុមអាជ្ញាធរវៀតណាម បានបង្ក្រាមទំនិញខុសច្បាប់របស់ប្រទេសចិន ដែលដាក់ស្លាកផលិតនៅវៀតណាម ៕...
អាមេរិកប្រើយុទ្ធសាស្ត្រថ្មីក្នុងការកាត់បន្ថយឥទ្ធិពល ចិន
មេដឹកនាំរបស់សហរដ្ឋអាមេរិក កំពុងប្រើយុទ្ធសាស្ត្រថ្មីក្នុងការកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន ដោយពន្យុះប្រទេសក្នុងតំបន់ឲ្យក្រោកឈរឡើងប្រឆាំងចិន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ RT កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនានេះ ។
ក្នុងចំណោមប្រទេសក្នុងតំបន់ គឺសហរដ្ឋអាមេរិក បានពន្យុះហ្វីលីពីនមុនគេឲ្យប្រឆាំងចិន ខណៈដែលហ្វីលីពីនជាប្រទេសសម្ព័ន្ធមិត្តយូរឆ្នាំរបស់សហរដ្ឋអាមេរិក និងជាប្រទេសដែលមានជម្លោះជាមួយចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ។
សូមបញ្ជាក់ជូនថា ចិនគឺជាប្រទេសដែលបានចំណាយថវិកាលើវិស័យយោធាច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោក ដែលស្មើនឹង៣៦%នៃការចំណាយលើវិស័យយោធានៅជុំវិញពិភពលោក ៕...
