ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ផែង វណ្ណៈ ត្រូវបានចាប់ខ្លួនតាម​បណ្តឹង​របស់លោក ​គី​ តិច មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន​

ផែង វណ្ណៈ ត្រូវបានចាប់ខ្លួនតាម​បណ្តឹង​របស់លោក ​គី​ តិច មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​ឈ្មោះ ផែង វណ្ណៈ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើស​ម្តេច ហ៊ុន សែន និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ បណ្តឹង​នោះ បានធ្វើ​ឡើង​ដោយសារការសរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ផែង​វណ្ណៈ ដែល​បាន​ប្រៀបធៀប​ការយក​លុយ​ទៅ​ចូល​បុណ្យសព​រវាង​លោក និង​នាយក Fresh News​។​ ​លោក​មេធាវី គី តិច បាន​ភ្ជាប់​ភស្តុតាង ចំនួន ១៤ ទំព័រ ជូន​តុលាការ អម​នឹង​បណ្តឹង​ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩​។​ ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ លោក​ផែង​វណ្ណៈ ត្រូវបាន​ប៉េអឹម ចាប់ខ្លួន បញ្ជូនទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ ​ក្នុង​បណ្តឹង ៣ ទំព័រ លោក​មេធាវី គី តិច បាន​លើកឡើងថា «​តាមរយៈ​ភស្តុតាង ដែល​ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ បានដាក់​ភ្ជាប់​ជាមួយ​ពាក្យបណ្តឹង ជូន​អយ...
ផែង វណ្ណៈ ត្រូវ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ឃាត់​នាំខ្លួន​ទៅ​តុលាការ​ហើយ​

ផែង វណ្ណៈ ត្រូវ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ឃាត់​នាំខ្លួន​ទៅ​តុលាការ​ហើយ​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ ​មន្ត្រី​កង​អាវុធ​ឲ្យ អ្នកសារព័ត៌មានដឹងថា នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ លោក ផែង វណ្ណៈ ត្រូវ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន មុននឹងនាំទៅ​តុលាការ សាលា​រាជធានី​ភ្នំពេញ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹង​របស់មេធាវីសម្តេចតេជោ ហ៊ុន សែន បណ្តឹងពី Fresh News​ និងបណ្តឹង​របស់​លោក ពេជ្រ ស្រស់ លើ ផែង វណ្ណៈ។ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​ឈ្មោះ ផែង វណ្ណៈ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើស​ម្តេច ហ៊ុន សែន និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ បណ្តឹង​នោះ បានធ្វើ​ឡើង​ដោយសារការ​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ផែង ​វណ្ណៈ ដែល​បាន​ប្រៀបធៀប​ការយក​លុយ​ទៅ​ចូល​បុណ្យសព​រវាង​លោក និង​នាយក Fresh News​។ ​លោក​មេធាវី គី តិច បាន​ភ្ជាប់​ភស្តុតាង ចំនួន ១៤ ទំព័រ ជូន​តុលាការ អម...
លោក ត្រាំ គម្រាមបិទចក្រព្រំដែន បើម៉ិកស៊ិកមិនជួយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ចូលអាមេរិក

លោក ត្រាំ គម្រាមបិទចក្រព្រំដែន បើម៉ិកស៊ិកមិនជួយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ចូលអាមេរិក

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់ប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានប្តេជ្ញាទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូល ទឹកដីអាមេរិកតាមព្រំដែនប្រទេសម៉ិកស៊ិក ។ ការប្តេជ្ញារបស់ប្រធានាធិបតីម៉ិកស៊ិក ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមបិទច្រកព្រំដែនជាប់ជាមួយម៉ិកស៊ិក ក្នុងបំណងទប់ស្កាត់ លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលទឹកដីអាមេរិក ។ សូមបញ្ជាក់ជូនថា ចាប់តាំងពីលោក ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតី អាមេរិក ជនអន្តោប្រវេសន៍កាន់តែច្រើនមកពីតំបន់អាមេរិកកណ្តាល បានសម្រុកចូលទៅក្នុង ទឹដីអាមេរិកតាមប្រទេសម៉ិកស៊ិក ៕...
សម្តេច​តេ​ជោ ហ៊ុន សែន៖ បញ្ហាខ្វះ​ភ្លើងពេលនេះ មិនមែនជា​លេស ដើម្បី​បង្កើត​វា​រី​អគ្គិសនី ដូច​អ្នកវិភាគ លើកឡើងនោះទេ

សម្តេច​តេ​ជោ ហ៊ុន សែន៖ បញ្ហាខ្វះ​ភ្លើងពេលនេះ មិនមែនជា​លេស ដើម្បី​បង្កើត​វា​រី​អគ្គិសនី ដូច​អ្នកវិភាគ លើកឡើងនោះទេ

សង្គម និងកម្សាន្ត
ខេត្តកំពត​៖ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ខេត្តកំពត សាងសង់ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន នា​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បដិសេធ​នឹង​ការលើកឡើង​របស់​អ្នកវិភាគ​មួយចំនួន​ថា បញ្ហា​ខ្វះ​ភ្លើងអគ្គិសនី ដែល​កម្ពុជា​យើង កំពុង​ជួបប្រទះ​នាពេលនេះ មិនមែនជា​លេស ដើម្បី​បង្កើត​វា​រី​អគ្គិសនី​នោះទេ​។​ ​ជាមួយនឹង​ការប្រកាស​បដិសេធ​នូវ​ការលើកឡើង​របស់​អ្នកវិភាគ​មួយចំនួន​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ព្រមាន​ថា បើសិនជា​អ្នកវិភាគ​នោះ ចេញមុខ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ដូច្នេះ អ្នកនោះ នឹង​ប្រឈម​នឹង​ការ​កាត់​ភ្លើងអគ្គិសនី មិន​ឲ្យ​ប្រើប្រាស់​ឡើយ​។​ ​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ដោយសារតែ​ខ្វះ​ទឹក នៅតាម​វា​រី​អគ្គិសនី​និ​មួយៗ ដូច​ករណី​នៅ​វា​រី​អគ្គិសនី កំចាយ ក្នុង​ខេត្តកំពត ដោយសារតែ​ខ្វះ​ទឹក ទើប​បញ្ចេញ...
ឃាត់ខ្លួនជនបរទេសម្នាក់​ និងគ្រឿងញៀនជាង​ ៤០កញ្ចប់​ ក្នុងក្រុងស្ទឹងត្រែង

ឃាត់ខ្លួនជនបរទេសម្នាក់​ និងគ្រឿងញៀនជាង​ ៤០កញ្ចប់​ ក្នុងក្រុងស្ទឹងត្រែង

សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ កាលពី​វេលា​ម៉ោង ​១២​:៣៥នាទីថ្ងៃត្រង់ ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ប្រមាណ​ ៤៤​កញ្ចប់​ធំ និង​តូច​ លាក់​ក្នុង​វ៉ាលី​ ច្រកក្នុងកញ្ចប់នំ ស្គរ​គ្រាប់ និង​កញ្ចប់​កាហ្វេ វេច​ខ្ចប់​យ៉ាង​ស្អាត នៅ​ចំណុច​ប្រថាប់​ត្រា មុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ ច្រក​ទ្វារ​ចេញចូល​អន្តរជាតិ កម្ពុជា-ឡាវ ស្ថិត​ក្នុង​ភូមិ​កំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ ប្រភពសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនបរទេស​នោះមានឈ្មោះ NURUL FADLI EKO PUTRO ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ សញ្ជាតិ​ឥណ្ឌូណេស៊ី ដោយមានការសង្ស័យក្នុងវ៉ាលី សមត្ថកិច្ច​ប៉ុស្តិ៍​បានធ្វើការ​ត្រួត​ពិនិត្យ និង​ឆែកឆេនៅ​ទីតាំង​ខាងមុខ​កន្លែង​ប្រថាប់ត្រា​ចេញ​-​ចូល ក៏​រកឃើញនៅ​ម្សៅ​ក្រាម ​ពណ៌​ស​ថ្លា...
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពត

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពត

សង្គម និងកម្សាន្ត
កំពត៖ នៅថ្ងៃអង្គារទី០២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ កាលពីខែសីហា ឆ្នាំ២០១៨។ តាមរយៈប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតនេះ ជួយឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត រួមជាមួយបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ ធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមា...
ឃាត់ខ្លួនជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ ជាមួយ​សារធាតុ​ ញៀន​ខុសច្បាប់ ជាង​៤០​កញ្ចប់​ធំ​-​តូច

ឃាត់ខ្លួនជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ ជាមួយ​សារធាតុ​ ញៀន​ខុសច្បាប់ ជាង​៤០​កញ្ចប់​ធំ​-​តូច

សង្គម និងកម្សាន្ត
​ ​ស្ទឹង​ត្រែង​៖​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ម្នាក់ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​ ១២​នឹង​៣៥​នាទី​ ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច មុខ​ប៉ុស្តិ​ត្រួតពិនិត្យ​ ច្រក​ទ្វារ​ចេញចូល​អន្តរជាតិ​ កម្ពុជា​-​ឡាវ​ ស្ថិត​ក្នុងភូមិ​កំ​ផា​ន់​ សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យឈ្មោះ​ NURUL​ FADLI​ EKO​ PUTRO​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ សញ្ជាតិ​ ឥណ្ឌូ​នេ​ស៊ី​ ដោយ​មានការ​សង្ស័យ​ក្នុង​វា​លី​ សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ត្រួតពិនិត្យ​ និង​ឆែកឆេររក​ឃើញ​ នៅ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ​ ដូច​ជា​កញ្ចប់​កាហ្វេ​ កញ្ចប់​ស្គរ​គ្រាប់​ កញ្ចប់​ប្រដាប់ប្រដា​ក្មេង​លេង​ សង្ស័យ​ជា​សារធាតុ​ញៀន​​សមត្ថកិច្ច​ ជំនាញ​(BLO)​ ប្រចាំការ​ច្រក​ទ្វារ​ត្រពាំង​ក្រៀល​ មក​ត្រួតពិនិត...
អាងហែលទឹកពហុកីឡដ្ឋានជាតិអូរឡាំពិក នឹងត្រូវគ្រោងបញ្ចប់ការជួសជុល សាងសាង់ នៅចុងខែឧសភា ឆ្នាំ២០១៩ នេះ 

អាងហែលទឹកពហុកីឡដ្ឋានជាតិអូរឡាំពិក នឹងត្រូវគ្រោងបញ្ចប់ការជួសជុល សាងសាង់ នៅចុងខែឧសភា ឆ្នាំ២០១៩ នេះ 

សង្គម និងកម្សាន្ត
  លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនាភាពការងារជួសជុល និងសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ។ លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកា ពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីកសាងអាងហែលទឹកឱ្យបានច្រើនកន្លែងទៀត ក្នុងគោលបំណងដើម្បីអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជា ឱ្យមានការរីកចម្រើន និងដើម្បីស្វែងរកមេដាយជូនជាតិឱ្យបានច្រើន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ខាងមុខនេះ។ លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការថែទាំជួសជុលអាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពីប្រាំពីរខែទៅប្រាំបីខែ ហើយកីឡាករ-កីឡាការិនីដែលកំពុងទទួលការហ្វឹកហាត់បច្ចុប្បន្នទាំងអស់ នឹងត្រូវទៅហ្វឹកហាត់នៅកន្លែងថ្មីជាបណ្តោះអាសន្នសិន រង់ចាំ...
ជនជាតិចិនបើករថយន្តលុចសុីសបុកជាមួយគោយន្តកែឆ្នៃដឹកឈើបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ជនជាតិចិនបើករថយន្តលុចសុីសបុកជាមួយគោយន្តកែឆ្នៃដឹកឈើបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

សង្គម និងកម្សាន្ត
រថយន្តលុចសុីសជនជាតិចិនបុកជាមួយគោយន្តកែឆ្នៃដឹកឈើបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ខេត្តក្រចេះ÷ស្ត្រីជនជាតិម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តលុចស៊ីសនិងគោយន្តកែឆ្នៃដឹកឈើ។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃអាទិត្យ១១ រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ត្រូវនឹងថ្ងៃទី៣១ខែមីនាឆ្នាំ២០១៩ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៤០១ ,៤០២ ក្រចេះ .ស្ទឹងត្រែង ក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ ប្រភពពីនគបាលចរាចរណ៍នៃស្នងកាខេត្តបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងរវាងរថយន្តលុចស៊ីសRX៣០០.និងគោយន្តកែឆ្នៃកំពុងតែដឹកឈើបើកបរស្របទឹសគ្នាពីជើងទៅត្បូងលើដងផ្លូវជាតិលេខ៧អាស្ទឹងត្រែង.ក្រចេះ។ ​ ប្រភពបន្តទៀតថាក្នុងហេតុការណ៍នោះគេឃើញរថយន្តលុចសុីRx៣០០ពណ៌ទឹកមាស ស្លាកលេខ ភ្នុំពេញ២V៩០៩៧បើកបរដោយឈ្មោះ QIAN Lijunភេទប្រុសអាយុ៥២ឆ្ន...
ចិនបន្តផ្អាកដំឡើងតម្លៃពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិក

ចិនបន្តផ្អាកដំឡើងតម្លៃពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានប្រកាស ផ្អាកការដំឡើងតម្លៃពន្ធលើការនាំចូលរថយន្តពីសសហរដ្ឋអាមេរិកជាបន្តទៀត ខណៈដែលមេដឹកនាំអាមេរិក បានប្រកាសពន្យាពេលដំឡើងតម្លៃពន្ធលើការនាំចូលទំនិញពីចិនដែរ ។ ចិនបានសម្រេចដំឡើងតម្លៃពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិកក្នុងអត្រា២៥% ដែលជាការសងសឹកគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែការដំឡើងតម្លៃពន្ធនាំចូលរថយន្តពីអាមេរិកនេះ ត្រូវបានផ្អាកវិញចាប់តាំងកាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ។ នៅពេលបច្ចុប្បន្ននេះ មន្ត្រីចិន និងអាមេរិក កំពុងជួបចរចាគ្នាស្តីពីវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឡើយ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ៕...