ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន គឺដាច់ខាតមិនឲ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ

ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន គឺដាច់ខាតមិនឲ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០១៩នេះ សម្តេចបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់សម្តេចដោយបានបញ្ជាក់ថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ យើងឃើញថា ទាំងប្អូនខ្មែរ-ចិន និងខ្មែរ គឺចូលរួមសប្បាយរីករាយទាំងអស់គ្នា ព្រោះថាជាឱកាសជួបជុំទទួលទានម្ហូបអាហារជាមួយក្រុមគ្រួសារ, សាច់ញាតិ និងមិត្តភ័ក្ត ព្រមទាំងចែកអាំងប៉ាវផ្តល់នូវភាពសប្បាយរីករាយដែលនាំមកនូវសេចក្តីសុខ និងលាភសំណាងល្អៗដល់ក្រុមគ្រួសារគ្រប់ៗគ្នា។ សម្តេចបានបន្តថា អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ។ ទម្រាំប្រទេសយើងមានឱកាសបានអភិវឌ្ឍរហូតមានកំណើសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគគិន និងទេសចរបរទេសកាន់តែច្រើន គឺយើងបានខិតខំប្រឹងប្រែងនិងធ្វើពលីកម្មខ្លាំងណាស់ ហើយក៏គ្មាននរណាប្រឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង។ ច្បា...
ចាប់​ស្វាដែលបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ នៅ​ជិត​សណ្ឋាគារ​ឯករាជ្យ ក្នុង​ខេត្តព្រះសីហនុ នឹងយកទៅ​លែង​ក្នុងដែនជម្រកសុវត្តិភាព

ចាប់​ស្វាដែលបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ នៅ​ជិត​សណ្ឋាគារ​ឯករាជ្យ ក្នុង​ខេត្តព្រះសីហនុ នឹងយកទៅ​លែង​ក្នុងដែនជម្រកសុវត្តិភាព

សង្គម និងកម្សាន្ត
(​ខេត្ត​ព្រះសីហនុ​)៖ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសថា ហ្វូង​សត្វ​ស្វា​ជាច្រើន​ក្បាល នៅ​តំបន់​សណ្ឋាគារ​ឯករាជ្យ ( សណ្ឋាគារ ប្រាំពីរ​ជាន់ ) ក្នុង​ខេត្ត​ព្រះសីហនុ បាន​បង្ក​ការរំខាន​ដល់​មហាជន និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ភ្ញៀ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ​ដើម្បី​រក្សា​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​បង្កឡើងពី​ហ្វូង​សត្វ​ស្វា​ទាំងនោះ មន្ត្រីរដ្ឋបាល​ព្រៃឈើ ដោយមាន​ចំណារ​ឯកភាព​របស់​អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ចាប់​សត្វ​ស្វា ដែល​បង្ក​ការរំខាន ស្ថិតនៅ​តំបន់​សណ្ឋាគារ​ឯករាជ្យ និង​បាន​ដោះលែង​វិញ នៅ​ដែន​ជម្រក​សុវត្ថិភាព​សហគមន៍​ព្រៃឈើ​វាល ក្នុង​ខេត្តពោធិ៍សាត់​។​ ​សេចក្តីជូនដំណឹង​រប​ស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ បានធ្វើ​ឡើង ខណៈ​ដែលមាន​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន បាន​ផ្សព្វផ្សាយ​ថា ស្វា​មួយចំនួន នៅ​តំបន់​សណ្ឋាគារ​ឯករាជ្យ ( សណ្ឋាគារ​ប...
ជប៉ុនប្រកែកមិនបញ្ជូននាវាដឹកឧទ្ធម្ភាគចក្រ Izumo ទៅធ្វើលំហាត់សមយោធារួមគ្នាទេ

ជប៉ុនប្រកែកមិនបញ្ជូននាវាដឹកឧទ្ធម្ភាគចក្រ Izumo ទៅធ្វើលំហាត់សមយោធារួមគ្នាទេ

សង្គម និងកម្សាន្ត
ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានប្រកាសមិនបញ្ជូននាវាចម្បាំងរបស់ខ្លួន រួមទាំងនាវាដឹកឧទ្ធម្ភាគចក្រ Izumo ទៅចូលរួមក្នុងលំហាត់សមយោធាជាមួយប្រទេសកូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀតនៅអាស៊ីនោះទេ ។ សេចក្តីប្រកាសរបស់ក្រសួងការពារជាតិជប៉ុន ត្រូវបានធ្វើឡើងក្រោយពីកូរ៉េខាងត្បូង បានរៀបចំឲ្យមានលំហាត់សមយោធាមួយនៅខែមេសា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍ពីកូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន និងប្រទេសនៅតំបន់អាស៊ីផ្សេងទៀតចូលរួម ។ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ជប៉ុនក៏ចូលរួមក្នុងលំហាត់សមយោធារួមគ្នានៅខែមេសាខាងមុខនេះដែរ ប៉ុន្តែជប៉ុននឹងចូលរួមនៅផ្នែកណាមួយ ដោយមិនមែនជាប្រភេទនាវាចម្បាំងនោះទេ ៕...
អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ដែលជាប់សាច់ញាតិមេធាវី​អ៊ូ​ប៊ុនរ៉ា​ក្នុងករណី បង្ខាំងឪពុកបង្កើតលោក​ស្រី ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ដែលជាប់សាច់ញាតិមេធាវី​អ៊ូ​ប៊ុនរ៉ា​ក្នុងករណី បង្ខាំងឪពុកបង្កើតលោក​ស្រី ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖  កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រេចបញ្ជូន ជនសង្ស័យប្រុស ស្រី ៣នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដែលជាប់ពាក់ព័ន្ធករណី បង្ខាំងឪពុកបង្កើតរបស់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  នៅថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០១៩ នេះ ដើម្បីឲ្យចាត់ការតាមនីតិវិធី។ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ មាន ឈ្មោះ សំ សុខុន ភេទស្រី អាយុ ៥៨ឆ្នាំ ឈ្មោះ រ៉ាន ដាលុច ភេទប្រុស អាយុ ៣៦ឆ្នាំ -និងឈ្មោះ ពុធ ធនូ ភេទប្រុស អាយុ ២៧ឆ្នាំ។ ចំណែក ជនរងគ្រោះ ឈ្មោះ ប៊ុន យុទ្ធា ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។​ជាឪពុកបង្កើតរបស់លោកស្រី លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យ ដឹង ថា ករណីឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ខាងលើ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួននដោយមានការឯកភាពពីព្រះរាជអាជ្ញា។ ...
សង្គ្រាមត្រជាក់ចាប់ផ្តើមសារជាថ្មីរវាងអាមេរិក និងរុស្ស៊ី

សង្គ្រាមត្រជាក់ចាប់ផ្តើមសារជាថ្មីរវាងអាមេរិក និងរុស្ស៊ី

សង្គម និងកម្សាន្ត
សង្គ្រាមត្រជាក់រវាងប្រទេសមហាអំណាចខាងសព្វាវុធនៅលើពិភពលោក គឺប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសារជាថ្មីម្តងទៀតហើយ ក្រោយពីសង្គ្រាមត្រជាក់ បានស្ងប់ស្ងាត់ចាប់តាំងពីក្រោយឆ្នាំ១៩៨៧កន្លងទៅ ដែលជាឆ្នាំប្រទេសមហាអំណាចទាំងពីរ បានចុះហត្ថលេខាលើសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម Intermediate-Range Nuclear Forces Treaty ដែលហៅកាត់ថា INF ជាមួយគ្នា ។ សង្គ្រាមត្រជាក់ចាប់ផ្តើម ក្រោយពីមេដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF ដោយអាមេរិកបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយមួយថ្ងៃបន្ទាប់ គឺថ្ងៃទី០២ ខែកុម្ភៈដដែល រុស្ស៊ីក៏បានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញានេះដែរ ។ ក្រោយពីប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម Intermediate-Range Nuclear Forces Treaty ដែលហៅកាត់ថា INF មេដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានប...
ចូលឆ្នាំ​ចិន ថ្ងៃទី​១ មានមនុស្សស្លាប់ ១៩​នាក់ និង​របួស ៤២​នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍កើនជាងឆ្នាំមុន

ចូលឆ្នាំ​ចិន ថ្ងៃទី​១ មានមនុស្សស្លាប់ ១៩​នាក់ និង​របួស ៤២​នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍កើនជាងឆ្នាំមុន

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​១​នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣០​លើក បណ្តាល​ឲ្យ​ស្លាប់ ១៩​នាក់ និង​របួស ៤២​នាក់​។ បើ​ធៀប​នឹង​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​១ កាលពី​ឆ្នាំមុន គឺ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃទី​១ ឆ្នាំនេះ បាន​កើនឡើង​នូវ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​។​ ​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា មូលហេតុ​គ្រោះថ្នាក់ នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នា​ថ្ងៃទី​០៥ ខែកុម្ភៈ​នេះ កើតឡើង ច្រើនជាងគេ ដោយសារ​ការបើកបរ​លឿន ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​ប្រកាន់​ស្តាំ និង​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ជាដើម​។ ក្នុងចំណោម អ្នកស្លាប់​ទាំង ១៩​នាក់ គឺមាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ១៤​នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព ទាំង ១៤​នាក់​។​ ​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន កាលពី...
ប៉ាគិស្ថាន អាចបោះបង់អាមេរិកចោល មកយកចិនវិញ លើវិស័យយោធា

ប៉ាគិស្ថាន អាចបោះបង់អាមេរិកចោល មកយកចិនវិញ លើវិស័យយោធា

សង្គម និងកម្សាន្ត
  RT បានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយរហូតដល់ឆ្នាំ២០១៩នេះ មេដឹកនាំរបស់ប្រទេសប៉ាគិស្ថាន បានកាត់បន្ថយកាន់តែច្រើនថែមទៀតនូវទំនាក់ទំនងខាងវិស័យយោធាជាមួយសហរដ្ឋអាមេរិក ។ ប្រភពដដែលបានបន្តថា ទន្ទឹមគ្នានឹងការកាត់បន្ថយទំនាក់ទំនងលើវិស័យយោធាជាមួយសហរដ្ឋអាមេរិក ប៉ាគិស្ថានក៏កំពុងពង្រឹងទំនាក់ទំនងកាន់តែខ្លាំងផងដែរលើវិស័យយោធាជាមួយនឹងប្រទេសចិន ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកលែងឲ្យលុយប្រមាណ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលជាលុយជំនួយលើផ្នែកសន្តិសុខ ដល់ប៉ាគិស្ថាន ដែលធ្វើឲ្យមេដឹកនាំប៉ាគិស្ថានកាន់តែអាក់អន់ចិត្ត ។ ស្របពេលជាមួយគ្នានេះ ចិនបានប្រកាសផលិតនាវាចម្បាំង ដែលមានតម្លៃទឹកប្រាក់៣៤៨លានដុល្លារអាមេរិកឲ្យប្រទេសប៉ាគិស្ថាន ដែលនាវាចម្បាំង៤គ្រឿង បានបញ្ជូនទៅឲ្យប៉ាគិស្ថានរួចរាល់ហើយ ៕...
សារលិខិតអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជូនជនរួមជាតិអំពីការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា

សារលិខិតអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជូនជនរួមជាតិអំពីការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតអំពាវ នាវជូនជនរួមជាតិអំពីការធ្វើជំរឿនទូទៅប្រជាជននៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ នៅក្នុងសារលិខិតនោះបានសង្កត់ធ្ងន់ថា ទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួត​ពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ២០១៦ -២០៣០ ដោយមិនទុកចោលនរណាម្នាក់ឡើយ។...
ចុះធ្វើអធិការកិច្ចនៅក្រុងបាវិត ខេត្តស្វាយរៀង រកឃើញជនជាតិចិនចំនួន១,៨០៨នាក់ មកធ្វើការរកស៊ីអត់ចុះបញ្ជីសៀវភៅការងារ

ចុះធ្វើអធិការកិច្ចនៅក្រុងបាវិត ខេត្តស្វាយរៀង រកឃើញជនជាតិចិនចំនួន១,៨០៨នាក់ មកធ្វើការរកស៊ីអត់ចុះបញ្ជីសៀវភៅការងារ

សង្គម និងកម្សាន្ត
ស្វាយរៀង ៖ ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសបានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យជនបរទេសដែលមកស្នាក់នៅប្រកបមុខរបររកស៊ីនិងធ្វើការងារនៅតាមសហគ្រាស គ្រឹះស្ថាន សណ្ឋាគារ និងនៅក្នុងកាសីណូចំនួន១២កន្លែង ក្នុងក្រុងបាវិត រកឃើញជនបរទេសធ្វើការងាររកស៊ីអត់ចុះបញ្ជីកាងារចំនួន១,៨២៣នាក់ ។ ហើយមានកាស៊ីមួយដែលមានជនជាតិស្នាក់នៅច្រើនជាងគេគឺកាស៊ីណូម៉ុកបាយ ក្នុងចំណោមកាស៊ីណូ១២កន្លែង នៃរដ្ឋបាលក្រុងបាវិត បានរកឃើញជនបរទេសជាជនជាតិចិន កាន់លិខិតឆ្លងដែនប្រភេទE ចំនួន២,៥៥៤នាក់ ក្នុងនោះអត់មានសៀវភៅការងារចំនួន១,២៧៣នាក់ កំពុងស្នាក់នៅធ្វើការងារដោយខុសច្បាប់ត្រូវចាប់ធ្វើការផាកពិន័យតាមច្បាប់ស្តីពីអន្តោប្រវេសន្ត៍ ហើយជនជាតិចិនសរុប៧,៦០៩នាក់ គ្មានបណ្ណ័ការងារចំនួន១,៨០៨នាក់ នៅតាមកាស៊ីក្រុងបាវិត ។ បើតាមរបាយការណ៍របស់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអគ្គនាយកដ្ឋានអន្តោប្រវេស៍ និងអគ្គនាយកនៃអគ្គនាយកដ្ឋានការងារក្រសួងមហាផ្ទៃ បាន...
អាវុធអាមេរិក ដែលលក់ឲ្យសម្ព័ន្ធមិត្ត ធ្លាក់ដល់ដៃក្រុមភេរវករខ្លះហើយ

អាវុធអាមេរិក ដែលលក់ឲ្យសម្ព័ន្ធមិត្ត ធ្លាក់ដល់ដៃក្រុមភេរវករខ្លះហើយ

សង្គម និងកម្សាន្ត
  គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក ដែលបានលក់ទៅឲ្យប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា បានធ្លាក់ដល់ដៃក្រុមភេរវករជាបណ្តើរៗហើយ ហើយក្រុមភេរវនិយម បានយកគ្រឿងសព្វាវុធរបស់អាមេរិក ទៅវាយប្រហារលើកងទ័ពអាមេរិកវិញ ។ ប្រភពដដែលបានបន្តថា ប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសដៃគូរបស់ខ្លួនមួយចំនួន មានប្រទេសអារ៉ាប់រួម ជាដើម បានផ្ទេគ្រឿងសព្វាវុធដែលទិញពីអាមេរិក ទៅឲ្យក្រុមសកម្មប្រយុទ្ធរបស់អង្គការភេរវកម្ម អាល់កៃដា ។សង្គ្រាមនៅយេមែន បានបង្ហាញឲ្យឃើញថា គ្រឿងសព្វាវុធរបស់អាមេរិក បានធ្លាក់ដល់ដៃក្រុមភេរវករជាបណ្តើរៗហើយ ហើយក្រុមភេរវករ ក៏កំពុងប្រើប្រាស់អាវុធអាមេរិក វាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដែរ ៕...