ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

នាយឧត្តមសេនីយ៍ សៅ សុខា ថា៖​កងរាជអាវុធហត្ថមានតួនាទី ការពារ ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល

នាយឧត្តមសេនីយ៍ សៅ សុខា ថា៖​កងរាជអាវុធហត្ថមានតួនាទី ការពារ ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖  លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា តួនាទីភារកិច្ចសំខាន់ៗរបស់កងរាជអាវុធហត្ថ រួមមានថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ពង្រឹងការអនុវត្តច្បាប់បទបញ្ជាជាធរមានរបស់រាជរដ្ឋាភិបាលស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងជួយប្រជាពលរដ្ឋពេលជួបការលំបាកផ្សេងៗ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០៣ ខែមេសាឆ្នាំ២០១៩។ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងអំពីនយោបាយអទិភាពរបស់រាជរដ្ឋាភិបាល និងបានចាត់ទុកបញ្ហាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ គឺជាកិច្ចការងារចម្បង ហើយកងរាជអាវុធហត្ថ គឺមានតួនាទីក្នុងការអនុវត្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រជាពិសេស គឺការថ...
សំរាមមានចំនួន ២.៨៨០​តោន នឹងត្រូវបានប្រមូលចេញពីប្រឡាយបឹងត្របែក

សំរាមមានចំនួន ២.៨៨០​តោន នឹងត្រូវបានប្រមូលចេញពីប្រឡាយបឹងត្របែក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លទ្ធផលប្រមូលសំរាមដឹកចេញសម្រេចពីប្រឡាយបឹងត្របែក មានចំនួន ២.៨៨០​តោន ស្មើនឹង ៨០% នៃផែនការកំណត់។ នេះតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ បាន​យក​គ្រឿងចក្រ ឬ​ហៅថា អេស្កាវ៉ាទ័រ ដើម្បី​កាយ​សំរាម​ចេញពី​ប្រឡាយ​លូ​ទឹកស្អុយបឹង​ត្របែក ដែល​កំពុង​មាន​គំនរ​សំរាម​រាយប៉ាយ។ សម្មភាពកាយ​សំរាម​ចេញពី​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែកជាបន្តបន្ទាប់នេះ ក្រោយ​រង​ការរិះគន់ និង​បន្ទាប់ពី​យុវជន​មួយ​ក្រុម បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​សំរាម​ និងស្នើឲ្យអាជ្ញាធរមានវិធានការចំពោះការចោល និងចាក់គរសំរាមនៅទីនេះ ដែលកើតឡើង​ជាដដែលៗ៕...
ស្ថានីយ អគ្គិសនីដើរដោយថាមពល ពន្លឺ ព្រះអាទិត្យ នៅខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរការ ប្រើសាកល្បងចាប់ពីដើមខែមេសានេះ

ស្ថានីយ អគ្គិសនីដើរដោយថាមពល ពន្លឺ ព្រះអាទិត្យ នៅខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរការ ប្រើសាកល្បងចាប់ពីដើមខែមេសានេះ

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ ស្ថានីយ អគ្គិសនី ដើរ ដោយ ពន្លឺ ព្រះអាទិត្យ នៅ តំបន់ ត្មាតពង ខេត្ត កំពង់ស្ពឺ ទំហំ ៦០មេ ហ្គា វ៉ាត់ នឹង បញ្ចេញ អគ្គិសនី មុន ផែនការ ចំនួន ២០ មេ ហ្កា វ៉ាត់ នៅ ថ្ងៃទី៤ ខែមេសា ២០១៩នេះ ដើម្បី ជួយ ដោះ ស្រាយ បញ្ហា កង្វះ អគ្គិសនី នៅ ចុងរដូវ ប្រាំង ឆ្នាំ២០១៩ ។ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ អម នាយក រដ្ឋមន្ត្រី ទទួលបន្ទុក ជា អគ្គនាយក អគ្គិសនីកម្ពុជា បាន ចុះ ពិនិត្យ ការ ដាក់ ឱ្យ ដំណើ ការបន្ទាន់ ក្នុងដំណាក់កាល ទី១ ចំនួន ២០ មេ ហ្គា វ៉ាត់ នៃ គម្រោង ប្រព័ន្ធ ថាមពល ពន្លឺ ព្រះអាទិត្យ នៅ ត្មាត ពង ខេត្ត កំពង់ស្ពឺ ទំហំ៦០មេ ហ្គា វ៉ាត់ កាលពី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។ លោក កែវ រតនៈ បានបញ្ជាក់ថា នេះជាការធ្វើតេស្ត សាកល្បង បញ្ជូន អគ្គិសនី ចូល ប្រព័ន្ធ បណ្ដាញ ជាតិ ដំបូង ធ្វើបានដោយ ជោគជ័យ ដូច្នេះ អ្នកបច្ចេកទេស គម្រោង ជឿជាក់ ថា ថ្ងៃទី៤ ខែមេសា នេះ គេ នឹង ភ្ជាប់ ដំណាក់កាល ទី១ ចំនួន២០ មេ ហ្កា វ៉ាត់ ទាំ...
ទួរគីចង់បានការសម្រេចពីអាមេរិកក្នុងការជ្រើសរើសយកទួរគី ឫយកភេរវករ

ទួរគីចង់បានការសម្រេចពីអាមេរិកក្នុងការជ្រើសរើសយកទួរគី ឫយកភេរវករ

សង្គម និងកម្សាន្ត
  អនុប្រធានាធិបតីប្រទេសទួរគី លោក Fuat Oktay សួរមេដឹកនាំសហរដ្ឋអាមេរិកថា អាមេរិកត្រូវតែជ្រើសរើសយកមួយក្នុងចំណោមពីរជម្រើស គឺយកទួរគី ឫក៏យកក្រុមភេរវករ ។ សំនួរនេះត្រូវបានចោទសួរឡើង ជាចម្លើយតបទៅនឹងអនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលដែលចង់អោយទួរគីចាកចេញពីសមាជិកភាពរបស់អង្គការណាតូ ប្រសិនបើទួរគីនៅតែបន្តកិច្ចសន្យាទិញមីស៊ីល S-400 ពីរុស្ស៊ី ។ លោក Fuat Oktay បានបញ្ជាក់ថា ក្រុមភេរវករនៅតំបន់មជ្ឈិមបូព៌ា នឹងក្រោកឈរឡើងប្រឆាំងអាមេរិក និងតាមទៅវាយប្រហារអាមេរិកដល់ផ្ទះ ប្រសិនបើទួរគីមិនសហការជាមួយអាមេរិកក្នុងការទប់ស្កាត់ ៕...
ជីវប្រវត្តិ​សង្ខេប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

ជីវប្រវត្តិ​សង្ខេប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

សង្គម និងកម្សាន្ត
​ ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៤ ខែមេសា​នេះ ជា​ថ្ងៃកំណើត​ផ្លូវការ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គម្រប់ ៦៨​ឆ្នាំ ឈានចូល ៦៩​ឆ្នាំ​។ ដូច្នេះ សារព័ត៌មានដេលីខ្មែរ សូម​ផ្សាយ​ជូននូវ​ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចុះផ្សាយ​នៅក្នុង​វេ​ប​សាយ http://www.samdechhunsen.gov.kh​។​ ១៖ ព័ត៌មាន​ផ្ទាល់ខ្លួន​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន បានកើត​នៅ​ថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ (​ចុះបញ្ជី​ជា​ផ្លូវការ ថ្ងៃ ០៤ មេសា ១៩៥១) នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សិក្សា​នៅក្នុង​ស្រុកភូមិ ហើយ​នៅ​ឆ្នាំ​១៩៦៤ បានមក​រស់នៅក្នុង​វត្ត​នាគ​វ័​ន្ត នាទី​ក្រុងភ្នំពេញ ដើម្បី​បន្ត​ការសិក្សា នៅ​វិទ្យាល័យ ឥន្ទ្រៈ​ទេវី​។​ ​នៅ​ឆ្នាំ​១៩៧០ ពេលដែល​កម្ពុជា ត្រូវបាន​រុញច្រាន​អោយ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម និង​ដោយ​ឆ្លើយតប​ចំពោះ​ការអំពាវនាវ​របស់​ស​...
លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌​​និងវិចិត្រសិល្បៈ

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌​​និងវិចិត្រសិល្បៈ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា  បាន​បើកកិច្ចប្រជុំ​រវាង​គណកម្មការអប់រំ យុវជនកីឡាធម្មការ កិច្ចការសាសនាវប្បធម៌ និងទេសចរនៃរដ្ឋសភាជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ។ កិច្ចប្រជុំពិភាក្សា បានលើកផែនការយុទ្ធសាស្ដ្រក្នុងវិស័យវប្បធម៌ និងវិស័យសិល្បៈ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រ​ចតុ​កោណ​​ដំណាក់​កាល​ទី​៤​ របស់រាជរដ្ឋាភិបាល អាណត្ដិទី៦ ៕...
គំនូសសញ្ញាចរាចរ​ និងស្លាកសញ្ញាចរាចរ​ លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ ជ្រោយចង្វារ

គំនូសសញ្ញាចរាចរ​ និងស្លាកសញ្ញាចរាចរ​ លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ ជ្រោយចង្វារ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ បានដាក់បង្ហាញគំនូសសញ្ញាចរាចរ និងស្លាកសញ្ញាចរាចរលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារទី១។ -​ គំនូសសញ្ញាជាប់ទោលពណ៌ស សម្រាប់បែងចែកគន្លងផ្លូវចរាចរ។ អ្នកបើកបរ មិនត្រូវឆ្លងកាត់គន្លងនេះ ដើម្បីប្តូរគន្លងផ្លូវឡើយ។ – ស្លាកសញ្ញាចរាចរ បង្ហាញពីការបែងចែកគន្លងដាច់ពីគ្នារវាងរថយន្ត ទោចក្រយានយន្ត និងថ្មើរជើង ហាមធ្វើការប្តូរគន្លងចរាចរ និងបើកបរក្នុងល្បឿនមិនលើសពី ៣០គ.មក្នុង១ម៉ោង។ – ត្រូវមានស្មារតីប្រុងប្រយ័ត្នក្នុងការបើកបរ ហាមវ៉ាជែងលើស្ពាន។ ការណែនាំពីគំនូសសញ្ញាចរាចរ និងស្លាកសញ្ញាចរាចរនេះ ក្រោយពេលដែលស្ពានជ្រោយចង្វារបើកឲ្យដំណើរការភ្លាម មានម៉ូតូជាច្រើន ជាបន្តបន្ទាប់បានដួលនៅស្ពានជ្រោយចង្វារ។ ការដួលនេះ មកពីអ្នកបើកបរមិនគោរពគន្លងផ្លូវដែលតម្រូវសម្រាប់យានជំនិះរបស់ខ្លួន និងប្តូរពីគន្លងរថយន្តទៅគន្លងម៉ូតូ ដែលគន្លងទាំង២មានកម្រាលខណ្ឌខ្...
ផ្ទះផលិត​គ្រឿងញៀន​មួយកន្លែង​ ត្រូវសមត្ថកិច្ចបង្ក្រាប​​ នៅខណ្ឌ​សែន​សុខ

ផ្ទះផលិត​គ្រឿងញៀន​មួយកន្លែង​ ត្រូវសមត្ថកិច្ចបង្ក្រាប​​ នៅខណ្ឌ​សែន​សុខ

សង្គម និងកម្សាន្ត
(ភ្នំពេញ​​)៖​ កាលពីវេលា​ម៉ោង​ ​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៩​​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ការ​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ​ និងមានការឯកភាពពី ​លោក​ សេង​ គឹ​ម​ឡាំង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាបផ្ទះផលិត​គ្រឿងញៀន​ ​នៅ​ចំណុច​ផ្ទះ​លេខ​ ​២៨៥AE0​ ផ្លូវ​៣៧១​ ក្រុម​ទី​៦​ ភូមិ​អូរ​បែក​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ អ៊ុយ​ រ៉ា​ស៊ី​ ភេទ​ប្រុស​ (​ពុំ​មានការ​ឃាត់ខ្លួន​មនុស្ស​)​​ ។ ​​ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាងមួយ​ចំនួន​រួម​មាន​ មេ​តំ​ហ្វេ​តា​មីន​ ១៨kg​,​ កេ​តា​មីន​ ​៦០kg​,​ សារធាតុ​មិន​ច្បាស់លាស់​ ​៥០,២kg​,​ ម្ស៉ៅ​រូប​ពោត​មាន​ច្បាស់លាស់​ ​៨០​កេស​,​ ម្ស៉ៅ​មិន​ច្បាស់លាស់​ ​៤៥kg​,​ ម៉ាស៊ីន​លាយថ្នាំ​ ៩​គ្រឿង​,​ ជញ្ជីង​ថ្លឹង​ ​០២​គ្រឿង​,​ ពុ​ម្ភ​គ្រាប់​ថ្នាំ​ ១៨០​ដើម​ និង...
រដ្ឋបាលរាជធានីភ្នំពេញ​ អំពាវនាវ​ដល់ប្រជាពលរដ្ឋធ្វើដំណើរ​លេីស្ពានជ្រោយចង្វារទី១​ គោរពគន្លងសម្រាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត ដើម្បីសុវត្ថិភាព

រដ្ឋបាលរាជធានីភ្នំពេញ​ អំពាវនាវ​ដល់ប្រជាពលរដ្ឋធ្វើដំណើរ​លេីស្ពានជ្រោយចង្វារទី១​ គោរពគន្លងសម្រាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត ដើម្បីសុវត្ថិភាព

សង្គម និងកម្សាន្ត
(ភ្នំពេញ​)​​៖​ រដ្ឋបាលរាជធានីភ្នំពេញ​ អំពាវនាវ​ដល់ប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាព ដោយត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ​។ ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទៅ១) ដោយត្រូវគោរពគន្លងធ្វើដំណើរដែលបានកំណត់​រួច រួមមានគន្លងសំរាប់អ្នកធ្វើដំណើរដោយថ្មើរជើង គន្លងសំរាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត​ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕...
លោក​ គង់​ ចំរើន​ បើ​ដេប៉ូ​ឈើ ទិញ​ឈើ​គ្មាន​ច្បាប់

លោក​ គង់​ ចំរើន​ បើ​ដេប៉ូ​ឈើ ទិញ​ឈើ​គ្មាន​ច្បាប់

សង្គម និងកម្សាន្ត
(​សៀមរាប)​៖​ ដេប៉ូ​ឈើ​មួយ​កន្លែង​ត្រូវ​បាន​គេ​ដឹង​ថា ​ទិញ​ឈើ​អត់​ច្បាប់​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​មានការ​ឃុ​ប​ឃឹ​ត​ពី​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ និង​មន្ដ្រី​បរិស្ថាន​ ខេត្តសៀមរាប​ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ ដើរ​យក​លុយ​ និង​បង់​ជា​ប្រចាំខែ​ ទើប​ធ្វើ​អោយ​ឈ្មួញ​ដែល​ជា​ថៅកែ​ដេប៉ូ​ឈើ​ ឈ្មោះ​ គង់​ ចំរើន​ ជា​មនុស្ស​សំដី​ឈ្លើយ​ មាន​អំនួត​អួត​ក្អេងក្អាង​ ដែល​មាន​អ្នកធំ​ចាំ​ទ្រពង​ ពីក្រោយ​ខ្នង​ជា​ខ្នងបង្អែក​ ធ្វើ​អោយ​ដេប៉ូ​ឈើ​មួយ​កន្លែង​នេះ​អាច​ដំណើរការ​យ៉ាង​រលូន​រហូត​មក​ដល់​សព្វថ្ងៃ​ ដេប៉ូ​មួយ​កន្លែង​នេះ​ ស្ថិត​នៅ​ជិត​ ភោជនីយដ្ឋាន​ សប្បាយៗ​១២​ តាម​ដងផ្លូវ​ជន្លង់​ ក្រុង​សៀមរាប​។​ ​ពាក់ព័ន្ធ​និង​រឿង​នេះ​ លោក​ ឡឹ​ង​ សុខា​ មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ក្រុង​សៀមរាប​ អ្នក​ដើរ​ប្រមូល​លុយ​តាម​ដេប៉ូ​ បានអោយ​ដឹង​ថា​ដេប៉ូ​ លោក​ គង់​ ចំរើន​ ពិតជា​មានច្បាប់​ត្រឹមត្រូវ​ ចំណែក​ឈើ​ក៏​មាន...