ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ទួរគីចង់បានការសម្រេចពីអាមេរិកក្នុងការជ្រើសរើសយកទួរគី ឫយកភេរវករ

ទួរគីចង់បានការសម្រេចពីអាមេរិកក្នុងការជ្រើសរើសយកទួរគី ឫយកភេរវករ

សង្គម និងកម្សាន្ត
  អនុប្រធានាធិបតីប្រទេសទួរគី លោក Fuat Oktay សួរមេដឹកនាំសហរដ្ឋអាមេរិកថា អាមេរិកត្រូវតែជ្រើសរើសយកមួយក្នុងចំណោមពីរជម្រើស គឺយកទួរគី ឫក៏យកក្រុមភេរវករ ។ សំនួរនេះត្រូវបានចោទសួរឡើង ជាចម្លើយតបទៅនឹងអនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលដែលចង់អោយទួរគីចាកចេញពីសមាជិកភាពរបស់អង្គការណាតូ ប្រសិនបើទួរគីនៅតែបន្តកិច្ចសន្យាទិញមីស៊ីល S-400 ពីរុស្ស៊ី ។ លោក Fuat Oktay បានបញ្ជាក់ថា ក្រុមភេរវករនៅតំបន់មជ្ឈិមបូព៌ា នឹងក្រោកឈរឡើងប្រឆាំងអាមេរិក និងតាមទៅវាយប្រហារអាមេរិកដល់ផ្ទះ ប្រសិនបើទួរគីមិនសហការជាមួយអាមេរិកក្នុងការទប់ស្កាត់ ៕...
ជីវប្រវត្តិ​សង្ខេប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

ជីវប្រវត្តិ​សង្ខេប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

សង្គម និងកម្សាន្ត
​ ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៤ ខែមេសា​នេះ ជា​ថ្ងៃកំណើត​ផ្លូវការ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គម្រប់ ៦៨​ឆ្នាំ ឈានចូល ៦៩​ឆ្នាំ​។ ដូច្នេះ សារព័ត៌មានដេលីខ្មែរ សូម​ផ្សាយ​ជូននូវ​ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចុះផ្សាយ​នៅក្នុង​វេ​ប​សាយ http://www.samdechhunsen.gov.kh​។​ ១៖ ព័ត៌មាន​ផ្ទាល់ខ្លួន​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន បានកើត​នៅ​ថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ (​ចុះបញ្ជី​ជា​ផ្លូវការ ថ្ងៃ ០៤ មេសា ១៩៥១) នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សិក្សា​នៅក្នុង​ស្រុកភូមិ ហើយ​នៅ​ឆ្នាំ​១៩៦៤ បានមក​រស់នៅក្នុង​វត្ត​នាគ​វ័​ន្ត នាទី​ក្រុងភ្នំពេញ ដើម្បី​បន្ត​ការសិក្សា នៅ​វិទ្យាល័យ ឥន្ទ្រៈ​ទេវី​។​ ​នៅ​ឆ្នាំ​១៩៧០ ពេលដែល​កម្ពុជា ត្រូវបាន​រុញច្រាន​អោយ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម និង​ដោយ​ឆ្លើយតប​ចំពោះ​ការអំពាវនាវ​របស់​ស​...
លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌​​និងវិចិត្រសិល្បៈ

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌​​និងវិចិត្រសិល្បៈ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា  បាន​បើកកិច្ចប្រជុំ​រវាង​គណកម្មការអប់រំ យុវជនកីឡាធម្មការ កិច្ចការសាសនាវប្បធម៌ និងទេសចរនៃរដ្ឋសភាជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ។ កិច្ចប្រជុំពិភាក្សា បានលើកផែនការយុទ្ធសាស្ដ្រក្នុងវិស័យវប្បធម៌ និងវិស័យសិល្បៈ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រ​ចតុ​កោណ​​ដំណាក់​កាល​ទី​៤​ របស់រាជរដ្ឋាភិបាល អាណត្ដិទី៦ ៕...
គំនូសសញ្ញាចរាចរ​ និងស្លាកសញ្ញាចរាចរ​ លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ ជ្រោយចង្វារ

គំនូសសញ្ញាចរាចរ​ និងស្លាកសញ្ញាចរាចរ​ លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ ជ្រោយចង្វារ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ បានដាក់បង្ហាញគំនូសសញ្ញាចរាចរ និងស្លាកសញ្ញាចរាចរលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារទី១។ -​ គំនូសសញ្ញាជាប់ទោលពណ៌ស សម្រាប់បែងចែកគន្លងផ្លូវចរាចរ។ អ្នកបើកបរ មិនត្រូវឆ្លងកាត់គន្លងនេះ ដើម្បីប្តូរគន្លងផ្លូវឡើយ។ – ស្លាកសញ្ញាចរាចរ បង្ហាញពីការបែងចែកគន្លងដាច់ពីគ្នារវាងរថយន្ត ទោចក្រយានយន្ត និងថ្មើរជើង ហាមធ្វើការប្តូរគន្លងចរាចរ និងបើកបរក្នុងល្បឿនមិនលើសពី ៣០គ.មក្នុង១ម៉ោង។ – ត្រូវមានស្មារតីប្រុងប្រយ័ត្នក្នុងការបើកបរ ហាមវ៉ាជែងលើស្ពាន។ ការណែនាំពីគំនូសសញ្ញាចរាចរ និងស្លាកសញ្ញាចរាចរនេះ ក្រោយពេលដែលស្ពានជ្រោយចង្វារបើកឲ្យដំណើរការភ្លាម មានម៉ូតូជាច្រើន ជាបន្តបន្ទាប់បានដួលនៅស្ពានជ្រោយចង្វារ។ ការដួលនេះ មកពីអ្នកបើកបរមិនគោរពគន្លងផ្លូវដែលតម្រូវសម្រាប់យានជំនិះរបស់ខ្លួន និងប្តូរពីគន្លងរថយន្តទៅគន្លងម៉ូតូ ដែលគន្លងទាំង២មានកម្រាលខណ្ឌខ្...
ផ្ទះផលិត​គ្រឿងញៀន​មួយកន្លែង​ ត្រូវសមត្ថកិច្ចបង្ក្រាប​​ នៅខណ្ឌ​សែន​សុខ

ផ្ទះផលិត​គ្រឿងញៀន​មួយកន្លែង​ ត្រូវសមត្ថកិច្ចបង្ក្រាប​​ នៅខណ្ឌ​សែន​សុខ

សង្គម និងកម្សាន្ត
(ភ្នំពេញ​​)៖​ កាលពីវេលា​ម៉ោង​ ​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៩​​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ការ​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ​ និងមានការឯកភាពពី ​លោក​ សេង​ គឹ​ម​ឡាំង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាបផ្ទះផលិត​គ្រឿងញៀន​ ​នៅ​ចំណុច​ផ្ទះ​លេខ​ ​២៨៥AE0​ ផ្លូវ​៣៧១​ ក្រុម​ទី​៦​ ភូមិ​អូរ​បែក​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ អ៊ុយ​ រ៉ា​ស៊ី​ ភេទ​ប្រុស​ (​ពុំ​មានការ​ឃាត់ខ្លួន​មនុស្ស​)​​ ។ ​​ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាងមួយ​ចំនួន​រួម​មាន​ មេ​តំ​ហ្វេ​តា​មីន​ ១៨kg​,​ កេ​តា​មីន​ ​៦០kg​,​ សារធាតុ​មិន​ច្បាស់លាស់​ ​៥០,២kg​,​ ម្ស៉ៅ​រូប​ពោត​មាន​ច្បាស់លាស់​ ​៨០​កេស​,​ ម្ស៉ៅ​មិន​ច្បាស់លាស់​ ​៤៥kg​,​ ម៉ាស៊ីន​លាយថ្នាំ​ ៩​គ្រឿង​,​ ជញ្ជីង​ថ្លឹង​ ​០២​គ្រឿង​,​ ពុ​ម្ភ​គ្រាប់​ថ្នាំ​ ១៨០​ដើម​ និង...
រដ្ឋបាលរាជធានីភ្នំពេញ​ អំពាវនាវ​ដល់ប្រជាពលរដ្ឋធ្វើដំណើរ​លេីស្ពានជ្រោយចង្វារទី១​ គោរពគន្លងសម្រាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត ដើម្បីសុវត្ថិភាព

រដ្ឋបាលរាជធានីភ្នំពេញ​ អំពាវនាវ​ដល់ប្រជាពលរដ្ឋធ្វើដំណើរ​លេីស្ពានជ្រោយចង្វារទី១​ គោរពគន្លងសម្រាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត ដើម្បីសុវត្ថិភាព

សង្គម និងកម្សាន្ត
(ភ្នំពេញ​)​​៖​ រដ្ឋបាលរាជធានីភ្នំពេញ​ អំពាវនាវ​ដល់ប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាព ដោយត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ​។ ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទៅ១) ដោយត្រូវគោរពគន្លងធ្វើដំណើរដែលបានកំណត់​រួច រួមមានគន្លងសំរាប់អ្នកធ្វើដំណើរដោយថ្មើរជើង គន្លងសំរាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត​ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕...
លោក​ គង់​ ចំរើន​ បើ​ដេប៉ូ​ឈើ ទិញ​ឈើ​គ្មាន​ច្បាប់

លោក​ គង់​ ចំរើន​ បើ​ដេប៉ូ​ឈើ ទិញ​ឈើ​គ្មាន​ច្បាប់

សង្គម និងកម្សាន្ត
(​សៀមរាប)​៖​ ដេប៉ូ​ឈើ​មួយ​កន្លែង​ត្រូវ​បាន​គេ​ដឹង​ថា ​ទិញ​ឈើ​អត់​ច្បាប់​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​មានការ​ឃុ​ប​ឃឹ​ត​ពី​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ និង​មន្ដ្រី​បរិស្ថាន​ ខេត្តសៀមរាប​ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ ដើរ​យក​លុយ​ និង​បង់​ជា​ប្រចាំខែ​ ទើប​ធ្វើ​អោយ​ឈ្មួញ​ដែល​ជា​ថៅកែ​ដេប៉ូ​ឈើ​ ឈ្មោះ​ គង់​ ចំរើន​ ជា​មនុស្ស​សំដី​ឈ្លើយ​ មាន​អំនួត​អួត​ក្អេងក្អាង​ ដែល​មាន​អ្នកធំ​ចាំ​ទ្រពង​ ពីក្រោយ​ខ្នង​ជា​ខ្នងបង្អែក​ ធ្វើ​អោយ​ដេប៉ូ​ឈើ​មួយ​កន្លែង​នេះ​អាច​ដំណើរការ​យ៉ាង​រលូន​រហូត​មក​ដល់​សព្វថ្ងៃ​ ដេប៉ូ​មួយ​កន្លែង​នេះ​ ស្ថិត​នៅ​ជិត​ ភោជនីយដ្ឋាន​ សប្បាយៗ​១២​ តាម​ដងផ្លូវ​ជន្លង់​ ក្រុង​សៀមរាប​។​ ​ពាក់ព័ន្ធ​និង​រឿង​នេះ​ លោក​ ឡឹ​ង​ សុខា​ មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ក្រុង​សៀមរាប​ អ្នក​ដើរ​ប្រមូល​លុយ​តាម​ដេប៉ូ​ បានអោយ​ដឹង​ថា​ដេប៉ូ​ លោក​ គង់​ ចំរើន​ ពិតជា​មានច្បាប់​ត្រឹមត្រូវ​ ចំណែក​ឈើ​ក៏​មាន...
លោក ផែង វណ្ណៈ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន

លោក ផែង វណ្ណៈ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  លោក កី ម៉ានេរ៉ា ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនលោក ផែង​​​ វណ្ណៈ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​អោយ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទ៍​​នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩ ។ ​បទចោទប្រកាន់​ទាំងពីរ​នេះ ត្រូវផ្តន្ទាទោស​តាម​​មាត្រា៣០៥ និង​មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​ មាត្រា៣០៥ នៃ​ក្រមព្រហ្មទណ្ឌ បានចែង​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បានកំណត់​ពី​ការពិន័យ​ជា​ប្រាក់ ពី១​សែន​រៀល ទៅ១០​លាន​រៀល​។​ ​ដោយឡែក មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ បានចែង​ពីបទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ចន្លោះ​ពី៦​ខែ ទៅ២​ឆ្នាំ​។​ ​​ក្នុង​ពាក្យបណ្តឹង ដាក់​ទៅកាន់​តុលាការ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ លោក​មេធាវី គី តិច បាន​លើកឡើងថា បុគ្គល ផែង វណ្ណៈ បាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រៀបប្រដូច​ករណី​រូបលោក ...
តុលាការសម្រេចចោទប្រកាន់ លោក ផែង វណ្ណៈ ពីបទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទ៍​”

តុលាការសម្រេចចោទប្រកាន់ លោក ផែង វណ្ណៈ ពីបទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទ៍​”

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖  ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង ​ផែង ​វណ្ណៈ ទៅកាន់​ចៅក្រម​ស៊ើបសួរ  ក្រោយ​ចោទប្រកាន់​ ពីបទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទ៍​”​។​ ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩ លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា «​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​ការសាកសួរ​ចម្លើយ​លើ​ឈ្មោះ ផែង វណ្ណៈ រួចមក តំណាង​អយ្យការ បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​បុគ្គល​នេះ និង​សំណុំរឿង ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី​»​។​ ​បទចោទប្រកាន់​ទាំងពីរ​នេះ ត្រូវផ្តន្ទាទោស​តាម​​មាត្រា ៣០៥ និង​មាត្រា ៤៩៥ នៃ​ក្រមព...
សម្តេច​តេ​ជោ ​ថា៖ ស្ពានគឺ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​​របស់​ប្រទេសជាតិ

សម្តេច​តេ​ជោ ​ថា៖ ស្ពានគឺ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​​របស់​ប្រទេសជាតិ

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៣ ខែមេសា ឆ្នាំ​២០១៩ បាន​អញ្ជើញ​កាត់​ខ្សែបូ​រួមគ្នា បើក​ឲ្យប្រើ​ប្រាស់ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) បន្ទាប់ពី​បាន​ជួសជុល​កែលំអរ​សោភ័ណភាព និង​សុវត្ថិភាព​រួចរាល់​ ។ ​ ​ការជួសជុល​ស្ពាន​នេះ គឺ​បាន​ចំណាយ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ ស្ពាន ដែល​ត្រូវបាន​ជួសជុល​រួចស្រេច​ជា​ស្ថាពរ​នេះ គឺមាន​គុណភាព​រឹងមាំ​ល្អប្រសើរ​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​វិស្វករ​ជួសជុល​របស់​ប្រទេស​ជប៉ុន និង​កម្ពុជា​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ស្ពាន​ជ្រោយចង្វារ​ទី​១ គឺជា​ស្ពាន​ដ៏​សំខាន់​ឆ្លងកាត់​ទន្លេសាប ដែលជា​តម្រូវ​ការចាំបាច់​បំផុត​របស់​ប្រ...