ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ស្ពានជ្រោយចង្វារទី១នឹងសម្ភោធដាក់ឲ្យឱ្យប្រើប្រាស់ឡើងវិញនៅថ្ងៃទី៣ ខែមេសានេះ

ស្ពានជ្រោយចង្វារទី១នឹងសម្ភោធដាក់ឲ្យឱ្យប្រើប្រាស់ឡើងវិញនៅថ្ងៃទី៣ ខែមេសានេះ

សង្គម និងកម្សាន្ត
    លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានពិនិត្យមើលគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ហៅ ស្ពានជ្រោយចង្វារទី១ ដើម្បីត្រៀមបើកសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការឡើងវិញនៅថ្ងៃទី០៣ ខែមេសា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះមានអាយុកាលចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់។ បន្ទាប់ពីជួសជុលរួច ស្ពាននេះមានលក្ខណៈខុសពីស្ពានចាស់ ដែលស្ពាននេះមានភាពរឹងមាំ និងមានគំនូសសញ្ញាបែងចែក សម្រាប់អ្នកថ្មើរជើង ម៉ូតូ និងឡាន។ ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមវិស្វករ និងអ្នកជំនាញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន...
ឯកឧត្តម ថោង ខុន ជំរុញឲ្យលម្អបរិស្ថាន អនាម័យ សោភ័ណភាព សណ្តាប់ធ្នាប់ នៅក្រុងព្រះសីហនុឲ្យបានល្អ

ឯកឧត្តម ថោង ខុន ជំរុញឲ្យលម្អបរិស្ថាន អនាម័យ សោភ័ណភាព សណ្តាប់ធ្នាប់ នៅក្រុងព្រះសីហនុឲ្យបានល្អ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យភាគីពាក់ព័ន្ធខិតខំរៀបចំលម្អបរិស្ថាន អនាម័យ សោភ័ណភាព សណ្តាប់ធ្នាប់ នៅក្រុងព្រះសីហនុ ឲ្យកាន់តែល្អថែមទៀត ដើម្បីទទួលភ្ញៀវចូលរួមកិច្ចប្រជុំធំៗ នាពេលខាងមុខ។ ឯកឧត្តមបានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រជុំអាស៊ាន នៅឆ្នាំ២០២២ ក្នុងនោះមានអាស៊ានបូកចិន កូរ៉េ ជប៉ុន អូស្ត្រាលី អាមេរិក។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារត្រីមាសទីមួយ ឆ្នាំ២០១៩ថា មានភាពល្អប្រសើរក្នុងការគ្រប់គ្រងអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ រួមទាំងការទប់ស្កាត់ទឹកកខ្វក់ហូរចូលទៅសមុទ្រផងដែរ។ តែទោះជាបែបនេះក្តី ឯកឧត្តម បានព្រមានដល់ម្ចាស់អាជីវកម្ម ម៉ាហ្សា និងអាជីវកម្មផ្សេងទៀត ត្រូវតែមានអាជ្ញាប័ណ្ណ។ បើមិនដូច្នោះទេ ត្រូវបិទអាជីវកម្មនោះ។ ដោយឡែកអ...
សម្តេចតេជោ ៖  សូមអ្នកបើកបរមានសុជីវធម៍ មានគុណធម៍ និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

សម្តេចតេជោ ៖ សូមអ្នកបើកបរមានសុជីវធម៍ មានគុណធម៍ និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

សង្គម និងកម្សាន្ត
សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ទោះបីរវល់ប៉ុណ្ណាក៏ដោយ គឺការនឹរឮករបស់ខ្ញុំមានជាប់ជាមួយបងប្អូននិងកូនក្មួយគ្រប់ៗគ្នា។ សង្ឃឹមថាថ្ងៃនេះ បងប្អូនបានសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារទាំងនៅក្នុងទីក្រុង និងក្នុងដំណើរកំសាន្តទៅកាន់តំបន់រមណីយដ្ឋាននានា។ ប្រទេសយើងមានសុខសន្តិភាព និងកាន់តែឆ្ពោះទៅរកភាពល្អប្រសើរជាវិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃ។ ឯករាជភាពទាំងនយោបាយ និងសេដ្ឋកិច្ច គឺធ្វើអោយកម្ពុជាយើងកាន់តែរឹងមាំ និងរីកចម្រើន។ អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីគ្រប់ៗគ្នាមានឱកាស និងប្រទេសជាតិកាន់តែរីកចម្រើនរុងរឿង៕...
រុស្ស៊ី សន្យាជួយបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជា

រុស្ស៊ី សន្យាជួយបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជា

សង្គម និងកម្សាន្ត
ម៉ូស្គូ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ អ៉ីហ្គរ ម៉ីតស៊ូគីន (IGOR MITHSHUTKIN) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យយោធាសហព័ន្ធរុស្ស៊ី នៅរដ្ឋធានីម៉ូស្គូ។  ឧត្តមសេនីយ៍ទោ  អ៉ីហ្គរ ម៉ីតស៊ូគីន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានទទួលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក ។បន្ទាប់មក ភាគីរុស្ស៉ី បានធ្វើបទបង្ហាញពីសាកលវិទ្យាល័យ ជូនគណៈប្រតិភូកម្ពុជា ហើយបានជម្រាបជូនផងដែរថា និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះ បានខិតខំប្រឹងប្រែងក្រេបយកចំណេះវិជ្ជា ព្រមទាំងគោរពវិន័យបានយ៉ាងល្អ។  លោកសាកលវិទ្យាធិការ បានបញ្ជាក់ទៀតថា សាកលវិទ្យាល័យ បានត្រៀមខ្លួនជាស្រេចក្នុងការទទួលនិស្សិតកម្ពុជាបន្ថែមទៀតនៅពេលអនាគត។  លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ...
សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​នាំ​នាវា​អគ្គីសនី​ពី​ប្រទេស​តួ​គី មកកាន់​រាជធានី​ភ្នំពេញ​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​នាំ​នាវា​អគ្គីសនី​ពី​ប្រទេស​តួ​គី មកកាន់​រាជធានី​ភ្នំពេញ​

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា សម្រេច​នាំ​នាវា​អគ្គីសនី​ពី​ប្រទេស​តួ​គី មកកាន់​រាជធានី​ភ្នំពេញ​។​ ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ បាន​លើកឡើងថា «​នៅ​ព្រឹក​មិញ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ នេះ ក្នុងឱកាស​បើក​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន លើក​ទី​១៨ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកស្រី Ayda Ünlü, អគ្គរដ្ឋទូត នៃ​ប្រទេស​តួ​គី ដែល​កាលពី​ម្សិលមិញ បាន​ខិតខំ​ប្រឹងប្រែង​ជួយ​សម្របសម្រួល​បានសម្រេច​ក្នុងការ​ចរចា​គ្នា​រវាង​ក្រុមហ៊ុន​អគ្គិសនី​តួ​គី ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី ដែល​អាច​ផ្តល់​ថាមពល​ប្រមាណ ២០០​មេក​ហ្គា​វ៉ា​ត់ មក​រាជធានី​ភ្នំពេញ​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចុះហត្ថលេខា​ល...
លោកស្រីអធិការបតីអាល្លឺម៉ង់ជំរុញឲ្យស្ថាប័នហិរញ្ញវត្ថុពិភពលោកធ្វើកំណែទម្រង់

លោកស្រីអធិការបតីអាល្លឺម៉ង់ជំរុញឲ្យស្ថាប័នហិរញ្ញវត្ថុពិភពលោកធ្វើកំណែទម្រង់

សង្គម និងកម្សាន្ត
លោកស្រីអធិការបតីអាល្លឺម៉ង់ អង់ហ្គែឡា ម៉ឺគែល (Angela Merkel) បានជំរុញឲ្យធនាគារពិភពលោក World Bank ធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ក្នុងបំណងទប់ស្កាត់ពីហានិភ័យនៃស្ថិរភាពសេដ្ឋកិច្ចនៅលើពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន ។ លោកស្រី អង់ហ្គែឡា ម៉ឺគែល បានឲ្យដឹងថា មិនត្រឹមតែធនាគារពិភពលោក World Bank ទេដែលត្រូវធ្វើកំណែទម្រង់ សូម្បីតែមូលនិធិរូបិយវត្ថុ អន្តរជាតិ IMF ក៏ត្រូវធ្វើកំណែទម្រង់ដែរ ។ ការផ្លាស់ប្តូរលឿនផ្នែកសេដ្ឋកិច្ចនៅតាមប្រទេសមួយចំនួននៅលើពិភព លោក គឺផ្លាស់ប្តូរទៅតាមការធ្វើកំណែទម្រង់របស់មេដឹកនាំនៃប្រទេសទាំងនោះដែរ ដូចជាមេដឹកនាំរបស់សហរដ្ឋអាមេរិកជាដើម ។ សង្គ្រាមពាណិជ្ជកម្មនៅលើពិភពលោក មានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ជាដើម ក៏កើតចេញពីការធ្វើកំណែទម្រង់ដែរ ដែលស្ថាប័នហិរញ្ញវត្ថុនៅលើពិភពលោក ក៏គួរធ្វើកំណែទម្រង់ដែរ ៕...
គ​.​ជ​.​ប​ ៖ ​ប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន​ ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតសម្រាប់​ឆ្នាំ​២០១៩

គ​.​ជ​.​ប​ ៖ ​ប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន​ ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតសម្រាប់​ឆ្នាំ​២០១៩

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖​ ​ គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់​ព​ន្ធ័​ស្ដី​ពី​ការ​ប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​លោក នុ​ត​ សុខុម​ អនុប្រធាន​ គ​.​ជ​.​ប​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០១៩ លោក​ នុ​ត​ សុខុម​ មាន​ប្រសាសន៍​ថា​ នៅ​ឆ្នាំ​២០១៩​នេះ​ គ​.​ជ​.​ប​ ហ្នឹង​មាន​ភារៈកិច្ច​សំខាន់ៗ​ចំនួន​២​រួម​មាន​ទី​១.​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​ក្រុមប្រឹក្សា​អាណត្ដិ​ទី​៣​។​ និង​ទី​២.​ការ​រៀបចំ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំឆ្នាំ​២០១៩​។​ ​យោង​តាម​របាយការណ៍​បានឱ្យ​បញ្ជាក់​ថា​គិត​ត្រឹម​ចុង​ក្រោយ​ឆ្នាំ​២០១៨​ ប្រជាពលរដ្ឋ​មានឈ្មោះ​បោះ​ឆ្នោត​៨.៥៤៤.៨៨៥​នាក់​ ការិយាល័យ​បោះ​ឆ្នោត​មាន​ចំនួន​២៣.២៩៤​ការិយាល័យ​។​ ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​សម្រាប់​ការ​ចុះ​ឈ្មោះ​បោ...
ម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា អ្នកស្រី ផាត់ ពៅ បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា

ម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា អ្នកស្រី ផាត់ ពៅ បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា ដែលជាអតីតនិស្សិតទអាហារូបករណ៍សិក្សាឆ្នាំទី៤ នៃសាកលវិទ្យាល័យ «ផារ៉ាហ្គន» (Paragon) អ្នកស្រី ផាត់ ពៅ បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា ភេទស្រី ដែលបានបើករថយន្តទៅបុកកូនស្រីរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមពាក្យបណ្តឹងរបស់សពម្តាយកញ្ញា ឌុំ រីដា ដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។ តាមរយៈពាក្យបណ្តឹងបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទោនៅចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានរថយន្តម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បើកបរដោយជនបង្កឈ្មោះ យិន ម៉ាណា បានបើកបរក្នុងល្បឿនយ៉ាងលឿន លើផ្លូវ៣១៧ ទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវ៥២៨ ...
នាវាចម្បាំងអាមេរិក នឹងកើនឡើងដល់៣៥៥គ្រឿងក្នុងរយៈពេល១៥ឆ្នាំខាងមុខ

នាវាចម្បាំងអាមេរិក នឹងកើនឡើងដល់៣៥៥គ្រឿងក្នុងរយៈពេល១៥ឆ្នាំខាងមុខ

សង្គម និងកម្សាន្ត
មន្ទីរបញ្ចកោណសហេដ្ឋអាមេរិកចង់បាននាវាមុជទឹក ដែលត្រូវបានបំពាក់ដោយប្រព័ន្ធបាញ់គ្រាប់មីស៊ីលនុយក្លេអ៊ែរចំនួន៣២គ្រឿងបន្ថែមទៀតក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដើម្បីបំពេញតម្រូវការកងទ័ពជើងទឹកអាមេរិក ។ ចំនួននាវាចម្បាំងអាមេរិក នឹងកើនឡើងដល់៣៥៥គ្រឿងក្នុងរយៈពេល១៥ឆ្នាំខាងមុខ រួមបញ្ចូលទាំងនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរ៣២គ្រឿងថែមទៀត ប៉ុន្តែការចង់បានរបស់មន្ទីរបញ្ចកោណនេះ មិនទាន់ត្រូវបានឯកភាពជាផ្លូវការទេ ។ មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា នាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរ នឹងត្រូវបានដាក់ពង្រាយនៅដែនសមុទ្រអន្តរជាតិនៅជុំវិញពិភពលោក ជាពិសេសគឺនៅក្នុងដែនសមុទ្រដែលនៅជិតប្រទេសជាគូបដិបក្សអាមេរិក ៕...
កម្លាំងសមត្ថកិច្ចចំរុះចុះបង្រ្កាប និងឃាត់ខ្លួនជនជាតិចិន ពីបទបើកល្បែងស៊ីសងតាម Internet

កម្លាំងសមត្ថកិច្ចចំរុះចុះបង្រ្កាប និងឃាត់ខ្លួនជនជាតិចិន ពីបទបើកល្បែងស៊ីសងតាម Internet

សង្គម និងកម្សាន្ត
សៀមរាប៖ សមត្ថកិច្ច ចុះបង្រ្កាប់ និងឃាត់ខ្លួនជនជាតិចិន១៦៤នាក់ ករណី បើកល្បែងស៊ីសងតាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរាប។ ហេតុការណ៍បានធ្វើឡើងកាលពីវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងផែនអន្តោប្រវេសន៍ សហការណ៍ជាមួយ កម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប សម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។ ការចុះប្រត្តិការណ៍បង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែង ស៊ីសងតាមប្រព័ន្ធ Internet ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន២ទីតាំងដែលប្រព្រឹត្តដោយជនជាតិចិន។ សមត្ថកិច្ចបានឲ្យដឹងថា បានរកឃើញ និងឃាត់ជនជាតិចិនសរុបចំនួន១៦៤នាក់ ស្រី៣៤នាក់ និង Computer ប្រមាណ១៥០គ្រឿង និងឧបករណ៍សម្ភារៈជាច្រើនទៀតដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។ លោក ណុប សារ៉...