ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់សមាជិកមួយគ្រួសារមានគ្នា៦នាក់នៅភាគខាងត្បូងប្រទេសថៃ

ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់សមាជិកមួយគ្រួសារមានគ្នា៦នាក់នៅភាគខាងត្បូងប្រទេសថៃ

សង្គម និងកម្សាន្ត
បាងកក យោងតាមការចុះផ្សាយរបស់ RT បានឲ្យដឹងថា បុរសខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់សមាជិកគ្រួសាររបស់ខ្លួនចំនួន៦នាក់ នៅខេត្ត Chumphon ប្រទេសថៃ ។ ប៉ូលីសនៅកន្លែងកើតហេតុ បាននិយាយថា បុរសខ្មាន់កាំភ្លើងគឺជាសមាជិកក្នុងគ្រួសារនោះ បានបាញ់សម្លាប់សមាជិកគ្រួសាររបស់ខ្លួនចំនួន៦នាក់ និងបានបាញ់សម្លាប់ខ្លួនឯងជាក្រោយ ។ ប៉ូលីសដដែលបានបន្តថា នៅថ្ងៃកើតហេតុនោះ ខ្មាន់កាំភ្លើងបានផឹកស្រាស្រវឹងខ្លាំង ក្នុងការអបអរឆ្នាំថ្មី(ឆ្នាំសកល) ខណៈកំពុងផឹកស៊ី ខ្មាន់កាំភ្លើងបានទាស់សម្តីជាមួយកូនប្រសារ បន្ទាប់មកទាញកាំភ្លើងបាញ់សម្លាប់សមាជិកគ្រួសារទាំងអស់តែម្តង ៕...
អាមេរិកចំណាយប្រាក់ជាង៥៨៥លានដុល្លារ ក្នុងការផលិតប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិក

អាមេរិកចំណាយប្រាក់ជាង៥៨៥លានដុល្លារ ក្នុងការផលិតប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិក

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយYahoo News បានឲ្យដឹងថា ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានចំណាយទឹកប្រាក់ប្រមាណ៥៨៥លាន២សែនដុល្លារ ដល់ក្រុមហ៊ុន Lockheed Martin ក្នុងការផលិតប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបាលីស្ទិក ។ អាមេរិកមានគម្រោងនឹងដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបាលីស្ទិកនេះ នៅតាមរដ្ឋមួយចំនួន មានរដ្ឋ ហាវៃ អាឡាស្កា និងរដ្ឋមួយចំនួនទៀត ។ មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបាននិយាយថា ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិកនេះ គឺមានគោលដៅទប់ទល់ជាមួយនឹងការគម្រាមកំហែងដោយមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ៕...
រថយន្តដឹកជ្ូកបុកគ្នាក្រឡាប់ងាប់ជ្រូកអស់ជាច្រើនក្បាលនៅខេត្តបាត់ដំបង

រថយន្តដឹកជ្ូកបុកគ្នាក្រឡាប់ងាប់ជ្រូកអស់ជាច្រើនក្បាលនៅខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
  បាត់ដំបង: រថយន្តធុនធំមួយគ្រឿងដឹកជ្រូកនាំចូលពីប្រទេសថៃបុកជាមួយរថយន្ដ១គ្រឿងទៀតបណ្តាលអោយក្រឡាប់ងាប់និងរបួសជ្រូកជាច្រើនក្បាល់កាលពីវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី០១ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានឲ្យថា រថយន្តដឹកជ្រូកនេះបានបើកបរក្នុងល្បឿនលឿនពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៍ទៅបុកនិងរថយន្តកូរ៉េមួយគ្រឿងទៀតបណ្តាលឲ្យក្រឡាប់ទៅម្ខាងផ្លូវខាងឆ្វេងងាប់អស់សត្វជ្រូកច្រើនក្បាល់។ លោកវរសេនីយ៍ឯកផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តដឹកជ្រូកនិងរថយន្តកូរ៉េបុកគ្នាបណ្តាយឲតៃកុងនិងអ្នករួមដំណើរទាំង សងខាងរងរបួសស្រាលនិងជ្រូកងាប់អស់មួយចំនួនធំ។ ករណីនេះសមត្ថកិច្វជំនាញនគរបាលស្រុកថ្មគោល បានប្រគល់ឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្តចាត់ការតាមនីតិវិធី។ សមត្ថកិច្ចសន្និដ្ឋានថាហេតុការណ៍នេះម...
អាជ្ញាធរខេត្តព្រះវិហារ ឃុបឃិតជាមួយក្រុមហ៊ុន PPPT លួចកាប់ឈើប្រណីតនៅស្រុកជាំក្សាន្តជាតំបន់អភិរក្ស

អាជ្ញាធរខេត្តព្រះវិហារ ឃុបឃិតជាមួយក្រុមហ៊ុន PPPT លួចកាប់ឈើប្រណីតនៅស្រុកជាំក្សាន្តជាតំបន់អភិរក្ស

សង្គម និងកម្សាន្ត
ព្រះវិហារ ៖ ប្រជាពលរដ្ឋនៅ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា បានឲ្យដឹងថា បានឃុបឃិតគ្នាជាមួយក្រុមហ៊ុន PPPT លេងប៉ាហ៊ីដាក់រាជរដ្ឋាភិបាល បន្លំយកអនុក្រឹត្យ សម្អាតផ្ទៃដីជាង ៤.០០០ហិកតា សម្រាប់ចែកជូនគ្រួសារកងទ័ពចំនួន ៤.៥០០គ្រួសារ ដើម្បីប្រកបរបរកសិកម្ម។ ប៉ុន្តែបែជានាំគ្នាទៅវាតទីលួចកាប់ឈើប្រណីត នៅតំបន់ព្រះរកា ដែលជាតំបន់អភិរក្សព្រៃឈើ ទៅវិញហើយដឹកចេញទៅលក់ទាំងថ្ងៃទាំងយប់។ ចំណែកសមត្ថកិច្ចជំនាញ និងអាជ្ញាធរក្នុងខេត្ត បែរជានាំគ្នាបិទភ្នែកធ្វើមិនដឹងមិនឮ ចាំយកសំណូកពីក្រុមហ៊ុន PPPT ទៅវិញ។ ប្រជាពលរដ្ឋ និងមន្ត្រីស្លូតត្រង់ បានលើកឡើងថា រឿងក្រុមហ៊ុន PPPT លេងប៉ាហ៊ី យកអនុក្រឹត្យរាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យសម្អាតផ្ទៃដី ៤.០០០ហិកតា សម្រាប់ចែកជូនគ្រួសារកងទ័ពចំនួន ៤.៥០០គ្រួសារ បែរជានាំគ្នា កាប់ឈើប្រណីតពេញព្រៃ នៅតំបន់ព្រះរកានោះទៅវិញ។ សូមបញ្ជាក់ថា ក្រុមហ៊ុន PPPT ដែលកំពុងលុកលុយកាប់ឈើប្រណីតគគ្រឹកគគ្រេងនេះ ស្ថិតនៅ...
ក្មួយកែវ សារ៉ាត់ មានមហិច្ចតាចង់ស្នងដំណែងដូចពូរបស់ខ្លួនតែគ្មានវាសនាលើវិថីសិល្បៈ

ក្មួយកែវ សារ៉ាត់ មានមហិច្ចតាចង់ស្នងដំណែងដូចពូរបស់ខ្លួនតែគ្មានវាសនាលើវិថីសិល្បៈ

សង្គម និងកម្សាន្ត
តារាចម្រៀងមានដើមកំណើតមកពីខេត្តបាត់ដំបងដែលមានឈាមជ័រអ្នកសិល្បៈនិងជាក្មួយបង្កើតលោកកែវ សារ៉ាត់ បានអះអាងថា រូបគេជាក្មួយបង្កើតលោក កែវ សារ៉ាត់ ជាអ្នកចម្រៀងដ៏ល្បីក្នុង ទស្សវត្តិន៍ឆ្នាំ១៩៨០ដែលបានស្លាប់នៅសហរដ្ឋអាមេរិក។ ដោយចង់ប្រឡូកចូលក្នុងវិស័យសិល្បៈមួយរយៈគេមានមហិច្ចតាចង់ស្នងតំណែងរបស់លោកមា របស់គេ ប៉ុន្តែជាអកុសលគ្មានភ័ព្ធវាសនាទៅវិញ ។ លោកកែវ តារាភព អាយុ ២៦ឆ្នាំ បានហក់ចូលប្រឡូកក្នុងវិស័យសិល្បៈ នៅឆ្នាំ២០១០ នៅក្នុង ផលិតកម្មរស្មីស្ទឹងសង្កែ និងផលិតកម្ម ស្វាងតារា ដោយច្រៀងបានចំនួន ៤បទ ដែលសុទ្ធជាប្រភេទបទមនោសញ្ចេតនា ។ មុនចូលច្រៀងឱ្យផលិតកម្ម គេធ្លាប់បានហាត់រៀនជាមួយគ្រូជនជាតិខ្មែរ និងជនជាតិបារាំង ដែលបើកសាលា បង្ហាត់ភ្លេងនៅឯស្រុកកំណើតរបស់គេនាភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ពេលចូលសិល្បៈគ្រានោះ គេទទួលបានការកោតសរសើរពីគ្រូៗថា គេច្រៀងពីរោះទាំងបទសម័យ ទាំងបទបុរាណ ។ តារាភព ចូលហាត់ច្រៀង ដោយសារមាននិស្ស័យ...
អង្គការលើកលែងទោសអន្តរជាតិថ្កោលទោសកងទ័ពអាមេរិកដែលសម្លាប់ជនស៊ីវិល១១៣៩នាក់នៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៨

អង្គការលើកលែងទោសអន្តរជាតិថ្កោលទោសកងទ័ពអាមេរិកដែលសម្លាប់ជនស៊ីវិល១១៣៩នាក់នៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៨

សង្គម និងកម្សាន្ត
ការវាយប្រហារតាមអាកាសពីសំណាក់កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក (US-led coalition)នៅប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បានសម្លាប់ជនស៊ីវិលអស់ចំនួន១១៣៩នាក់ ។ ក្នុងចំណោមជនស៊ីវិលទាំង១១៣៩នាក់ ដែលបាត់បង់ជីវិតនោះ គឺភាគច្រើនបាត់បង់ជីវិតដោយការវាយប្រហារតាមយន្តហោះចម្បាំងគ្មានមនុស្សបើកបរ (Drone) បានវាយប្រហារលើទីតាំងដែលគេសង្ស័យថាជាទីតាំងរបស់ក្រុមភេរវជន ។ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចោទប្រកាន់កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក (US-led coalition) ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលបានសម្លាប់ជនស៊ីវិលស្លូតត្រង់ ៕...
រដ្ឋមន្ត្រីការពារជាតិអាមេរិក ផ្ញើសាររំលឹកមន្ត្រី និងបុគ្គលិកក្នុងក្រសួងចុងក្រោយសម្រាប់ឆ្នាំថ្មី មុនលាលែងពីតំណែង

រដ្ឋមន្ត្រីការពារជាតិអាមេរិក ផ្ញើសាររំលឹកមន្ត្រី និងបុគ្គលិកក្នុងក្រសួងចុងក្រោយសម្រាប់ឆ្នាំថ្មី មុនលាលែងពីតំណែង

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Jim Mattis បានផ្ញើសារក្រើនរំលឹកដល់មន្ត្រី និងបុគ្គលិកក្នុងក្រសួងការពារជាតិ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងស្មោះត្រង់ចំពោះជាតិសម្រាប់ឆ្នាំ២០១៩នេះ ។ សារផ្តាំផ្ញើរបស់លោក Jim Mattis ត្រូវបានធ្វើឡើងមុនពេលលោកលាលែងចេញពីតំណែងនៅខែកុម្ភៈឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានដាក់ពាក្យសុំលាលែងចេញពីតំណែង ដោយសារតែលោកមិនពេញចិត្តចំពោះនយោបាយបរទេសរបស់លោកដូណាល់ ត្រាំ ៕...
អាមេរិកសម្រេចផ្អាកដកកងទ័ពចេញពីប្រទេសស៊ីរី ខណៈមានការរិះគន់ច្រើន

អាមេរិកសម្រេចផ្អាកដកកងទ័ពចេញពីប្រទេសស៊ីរី ខណៈមានការរិះគន់ច្រើន

សង្គម និងកម្សាន្ត
  ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានសម្រេចផ្អាកការដកកងទ័ពចេញពីប្រទេសស៊ីរី ដោយសារតែមានការរិះគន់ច្រើនពីសម្ព័ន្ធមិត្ត និងមន្ត្រីរបស់លោក ត្រាំ ។ ម្យ៉ាងទៀត ការផ្អាកការកងទ័ពពីប្រទេសស៊ីរីនេះ ក៏ត្រូវបានធ្វើឡើងដោយបារម្ភពីការកើតឡើងវិញនូវចលនារបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅស៊ីរី ក្រោយពីអវត្តមានកងទ័ពអាមេរិក ។ សូមបញ្ជាក់ថា មានរឿងរ៉ាវចម្រូងចម្រាស់ច្រើនណាស់ក្នុងរដ្ឋាភិបាលរបស់លោក ត្រាំ ក្រោយពីប្រធាធិបតីរូបនេះ បានសម្រេចចិត្តដកកងទ័ពរបស់ខ្លួនយ៉ាងតក់ក្រហល់ចេញពីស៊ីរី ៕...
ប្រទេសចំនួន១១ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម មិនមានអាមេរិកចូលរួម

ប្រទេសចំនួន១១ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម មិនមានអាមេរិកចូលរួម

សង្គម និងកម្សាន្ត
  ប្រមុខថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្មមកពីប្រទេសចំនួន១១ មានប្រទេសជប៉ុន កាណាដា ម៉ិកស៊ិក និងអូស្ត្រាលីជាដើម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយមិនមានអាមេរិកចូលរួម ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺត្រូវបានធ្វើរវាងប្រទេសដែលជាដៃគូរពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក TPP ដែលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញ ។ សូមបញ្ជាក់ថា ប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកមួយចំនួន បានងាកចេញពីអាមេរិកជាបណ្តើរៗហើយ ជាពិសេសលើផ្នែកពាណិជ្ជកម្ម ៕...
ទង់ជាតិអាមេរិកនៅតែត្រូវបានលើកឡើងនៅទីក្រុង Manbij ប្រទេសស៊ីរី ទោះបីជាលោក ត្រាំ ប្រកាសដកកងទ័ពចេញក៏ដោយ

ទង់ជាតិអាមេរិកនៅតែត្រូវបានលើកឡើងនៅទីក្រុង Manbij ប្រទេសស៊ីរី ទោះបីជាលោក ត្រាំ ប្រកាសដកកងទ័ពចេញក៏ដោយ

សង្គម និងកម្សាន្ត
រថយន្តកងទ័ពរបស់សហរដ្ឋអាមេិក បានដោតទង់ជាតិអាមេរិកនៅលើរថយន្តរបស់ខ្លួន និងបើកបរពាសពេញទីក្រុង Manbij ទីដែលកងទ័ពអាមេរិកបានឈរជើង មុនពេលប្រកាសដកចេញពីទីក្រុងនេះ ។ មេបញ្ជាការកងទ័ពអាមេរិកនៅទីក្រុងនេះបានអោយដឹងថា ការលើកទង់ជាតិអាមេរិកដោយដោតលើរថយន្ត និងបើកបរពេញទីក្រុងនេះ គឺដើម្បីបង្ហាញថា អាមេរិកនៅតែគាំទ្រ និងបំពាក់អាវុធដល់ក្រុមកុលសម្ព័ន្ធ Kurd ដដែល ទោះបីជាអាមេរិកដកកងទ័ពចេញពីទីក្រុងនេះក៏ដោយ ។ សូមបញ្ជាក់ថា ក្រោយពីអាមេរិកប្រកាសដកកងទ័ពចេញពីទីក្រុង Manbij ជាទីដែលក្រុមកុលសម្ព័ន្ធ Kurd កាន់កាប់ កងកម្លាំងរដ្ឋាភិបាលស៊ីរី ត្រូវបានដាក់ពង្រាយនៅក្បែរទីក្រុងនេះ ៕...