ក្លិបកម្សាន្ត និងបាររបស់ជនបរទេស១២៩៥កន្លែងក្នុងរាជធានីភ្នំពេញ មានប្រើប្រាស់គ្រឿងញៀនខុសច្បាប់
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ ក្លិបកម្សាន្ត និងបារបារាំង សរុបចំនួន១២៩៥កន្លែង នៅទូទាំងរាជធានីភ្នំពេញ មានចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
លោក អ៊ីវ ភារិទ្ធ នាយការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើង នៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីស្នងការរង អធិការ និងអធិការរង នាយ នាយរងប៉ុសិ៍្តរដ្ឋបាល សរុប២៥០នាក់។
លោក អ៊ីវ ភារិទ្ធ បានបញ្ជាក់ក្នុងរបាយការណ៍បូកសរុបនេះថា ក្នុងចំណោម ក្លិបកម្សាន្ត និងបារបារាំងជាង១ពាន់កន្លែ...








