ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អ្នកនាំពាក្យសាលាក្រុងភ្នំពេញអះអាងថា ផ្សារធំថ្មី អាជីវករមិនមានការបិទតូបប្រកបអាជីវកម្មនោះទេ

អ្នកនាំពាក្យសាលាក្រុងភ្នំពេញអះអាងថា ផ្សារធំថ្មី អាជីវករមិនមានការបិទតូបប្រកបអាជីវកម្មនោះទេ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បើយោងតាមព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះបានបញ្ជាក់ដោយបានចេញមកច្រានចោលនូវរូបភាពដែលបានចែកចាយ នៅលើបណ្ដាញសង្គមថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម។ អ្នកនាំពាក្យរូបនេះ បានអះអាងថា រូបថតដែលត្រូវបានគេចែក ចាយឃើញតូបរបស់អាជីវករបិទទ្វារនោះ គឺថតនៅព្រឹកព្រលឹម មុនពេលពួកគាត់បើកតូបប្រកបអាជីវកម្ម។ លោកបានគូសបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមិថុនានេះ អាជីវករផ្សារធំថ្មី ក៏ដូចជាអាជីវករនៅគ្រប់ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ កំពុងតែប្រកបអាជីវកម្មតាមធម្មតា មិនមានអ្វីទៅបង្កការរំខានដល់ការ ប្រកបរបរទទួលទានរបស់ពួកគាត់ឡើយ។ សូមជម្រាបថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតាមបណ្ដាញសង្គម បានចែកចាយនូវរូបភាពប៉ុន្មានសន្លឹកនៃតូបលក់ដូរស្ថិតក្នុងផ្សារធំថ្មី ដោយប្រឌិតថា អាជីវករនាំគ្នាបិទតូបមិនលក់ដូរឡើយ៕...
កិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល

កិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.» និងសហការី នាព្រឹកថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០២៤នេះបាន ចូលរួមអម លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ ជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល ក្រោមអធិបតីភាព លោក ឡេង សេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។ សេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល ត្រូវបានពិនិត្យ និងពិភាក្សារយៈពេលពីរថ្ងៃមកហើយ ដោយមានការចូលរួមមតិ យោបល់ ពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះ មានខ្លឹមសារកាន់តែស៊ីជម្រៅ និងសង្គតិភាព។...
ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ

ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។ ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា«ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។ អ្នកស្អាងនៅឃុំកោះខ្សាច់ទន្លានេះគឺជាគោលដៅសំខាន់ជាងគេមួយដើម្បីដើរតួនាទីនេះ ព្រោះជាតំបន់សម្បូរដាំបន្លែស្រាប់ និងស្ថិតនៅកៀកនឹងទីក្រុងភ្នំពេញ។ ធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលយ៉ាងពិតប្រាកដ ការពារទាំងអ្នកដាំនិងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុកក៏អាចជួយគាំទ្របានដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ ជៀសវាងការលួចក...
ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជា​​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុគម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ

ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជា​​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុគម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជា​​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុគម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ។ លោកឧកញ៉ានិងលោកជំទាវ បានគោរពជូនពរ ថា«ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខចម្រើន និងសមប្រកបដោយពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រ...
កម្ពុជានិងសឹង្ហបុរីធ្វើជាសហប្រធានកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ានដោយមានការចូលរួមពីប្រទេសឡាវនិងម៉ាឡេស៊ី

កម្ពុជានិងសឹង្ហបុរីធ្វើជាសហប្រធានកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ានដោយមានការចូលរួមពីប្រទេសឡាវនិងម៉ាឡេស៊ី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សឹង្ហបុរី៖កម្ពុជានិងសឹង្ហបុរីធ្វើជាសហប្រធានកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ានដោយមានការចូលរួមពីប្រទេសឡាវនិងម៉ាឡេស៊ី។ លោករដ្ឋមន្រ្តី កែវ រតនៈ បា​ន​​ជម្រុញឱ្យអាស៊ាន១០រួបរួមគ្នាឈានទៅសម្រេចគោលដៅនេះក្រោយជាង២៥ឆ្នាំដែលអាស៊ានពុំទាន់មានលទ្ធភាពអនុវត្តបានកន្លងមក។ បណ្តាញអគ្គិសនីអាស៊ាននឹងផ្តល់ប្រយោជន៍ដល់កម្ពុជានិងប្រទេសជាសមាជិកទាំងផ្នែកអគ្គិសនី សេដ្ឋកិច្ចនិងបរិស្ថាន។...
អគ្គនាយកដ្ឋានគយបញ្ជាក់ថា កាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ត្រូវបង់ពន្ធនិងអាករនាំចូលមិនដល់ទៅ​១ដុល្លារផង ក្នុងមួយគ្រឿង

អគ្គនាយកដ្ឋានគយបញ្ជាក់ថា កាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ត្រូវបង់ពន្ធនិងអាករនាំចូលមិនដល់ទៅ​១ដុល្លារផង ក្នុងមួយគ្រឿង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទន្ទឹមនឹងមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធនិងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។ ពាក់ព័ន្ធនឹងការលើកឡើងនេះ អគរ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបបន្ថែមថា មុខទំនិញទូរសព្ទមានពន្ធនិងអាករនាំចូល ១៥,៥% ហើយកន្លងមក ការប្រកាសនាំចូល មានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥ x ១៥,៥% = ០,៧៧៥ USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ ដុល្លារអាម៉េរិកដូចមានការលើកឡើងមួយចំនួនឡើយ។...
ក្រុមហ៊ុន Agent 21 Global ពុំបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេសរឺក្រុមហ៊ុនក្នុងស្រុកណាមួយនោះទេគឺជាក្រុមហ៊ុនឯករាជបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់និងមានឆន្ទៈអភិវឌ្ឍលំនៅឋានតំលៃសមរម្យ

ក្រុមហ៊ុន Agent 21 Global ពុំបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេសរឺក្រុមហ៊ុនក្នុងស្រុកណាមួយនោះទេគឺជាក្រុមហ៊ុនឯករាជបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់និងមានឆន្ទៈអភិវឌ្ឍលំនៅឋានតំលៃសមរម្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមហ៊ុន Agent 21 Global បាន​បញ្ជាក់​​ដល់សាធារណៈជនតមរយៈមេធាវីថា ក្រុហ៊ុន​​ពុំបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេសរឺក្រុមហ៊ុនក្នុងស្រុកណាមួយនោះទេគឺជាក្រុមហ៊ុនឯករាជបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់និងមានឆន្ទៈអភិវឌ្ឍលំនៅឋានតំលៃសមរម្យសំរាប់គ្រួសារមានប្រាក់ចំណូលមធ្យមនិងប្រាក់ចំណូលទាបពិតប្រាកដ ។ ការអះអាងរបស់​ក្រុមហ៊ុន​ខាងលើ​ធ្វើឡើង​ ដោយសារតែថ្មីៗ ជាច្រើនលើកច្រើនសារដែលមានជនប្លែកមុខមកចូលដល់ក្នុងបន្ទប់គេងនាយិកាក្រុមហ៊ុនដោយអះអាងថា បានទទួលគម្រោងម្តងមួយមុឺនផ្ទះ ចូលមកវាស់បន្ទប់នាយិកាហើយថត Video ទៀត ដោយប្រាប់ថា មេអោយមកថតទាំងយប់។ នាយិកាក្រុមហ៊ុន​ខាងលើ​​បាន​បញ្ជាក់ថា« ទង្វើទាំងនេះនាងខ្ញុំពិតជាទ្រាំលែងបាន ហើយមិនបានប៉ុន្មានថ្ងៃផងមានជនមិនស្គាល់មុខជាង១០នាក់មកថតចាប់ដៃគ្នាមុខ logo ក្រុមហ៊ុននាងខ្ញុំទៀត ទើបនាងខ្ញុំដាច់ចិត្តបង្ហោះនិងអោយមេធាវីប្រចាំក្រុមហ៊ុនធ្វើការជូនដំណឹងជាសារធារណៈ អាស្រ័យហេ...
លោក​ កែវ​ សុខឃាង​ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា និងប្អូន​ប្រុស​ឈ្មោះ​ កែវ​ អង្កាម​ មន្រ្តី​គយ​ ត្រូវ​បាន​ដកបញ្ឈរជេីងទាំងពីរនាក់​បងប្អូន​ ដោយសង្ស័យ​ពាក់ព័ន្ធ​រឿង​ពុករលួយ​?

លោក​ កែវ​ សុខឃាង​ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា និងប្អូន​ប្រុស​ឈ្មោះ​ កែវ​ អង្កាម​ មន្រ្តី​គយ​ ត្រូវ​បាន​ដកបញ្ឈរជេីងទាំងពីរនាក់​បងប្អូន​ ដោយសង្ស័យ​ពាក់ព័ន្ធ​រឿង​ពុករលួយ​?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ប្រភព​ព័ត៌មានពី​មន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង មន្រ្តីគយបានឲ្យដឹងថា​ ឥឡូវនេះលោក​ កែវ​ សុខឃាង​ អគ្គនាយក​រង​ នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ រួមទាំង​ប្អូន​ប្រុស​ឈ្មោះ​ កែវ​ អង្កាម​ មន្រ្តី​គយ​ដែរ​ត្រូវ​បាន​ដកបញ្ឈរជេីងទាំងពីរនាក់​បងប្អូន​ ដោយមសនការ​សង្ស័យ​ ពាក់ព័ន្ធ​រឿង​ពុករលួយ​?។ ទាក់ទងនិងការដកដំណែង លោក កែវ សុខឃាង ខាងលើនេះ មជ្ឈដ្ឋាននានាកំពុងមើលថា ប្រសិនបេីដកដំណែងហេីយ គួរតែ​ស្ថាប័ននៃអង្គភាពប្រឆាំងអំពើពុករលួយគួរ ស្រាវជ្រាវ​ស៊េីបអង្កេត​រឿងនេះចាត់វិធានការតាមច្បាប់។ សារព័ត៌មាន ដេលីខ្មែរ នៅពុំទាន់សុំការបំភ្លឺពី លោក​ កែវ​ សុខ ឃាង​ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​ រួមទាំង​ប្អូន​ប្រុស​ឈ្មោះ​ កែវ​ អង្កាម​ មន្រ្តី​គយ​បាននៅឡើយទេ។ ក្នុងករណីរកឃើញដូចការចោទប្រកាន់នោះ អង្គភាពប្រឆាំងអំពើ ពុករលួយគួររឹបអូស​ទ្រព្យ​សម្បត្តិ​ថែមទៀត​ទេីបជាការ​ល្អ ដេីម្បី​ជាការ​ព្រមាន​មន...
ការផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាការគិតគូរប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន

ការផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាការគិតគូរប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរ ដែលរាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករនិយោជិត ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ។ ការបញ្ជាក់យ៉ាងដូចនេះ គឺក្នុងពេលដែលលោករដ្ឋមន្ត្រីបានអញ្ជើញបើកសិក្ខាសាលានៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ស្តីពី “ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេសនិងផាសុកភាព” រៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានភាគីពាក់ព័ន្ធចូលរួមប្រមាណ ៥០០នាក់។ ក្រៅពីការបញ្ជាក់លើសារៈសំខាន់នៃការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរសម្រាប់កម្មករនិយោជិតលោករដ្ឋមន្ត្រី បានស្នើឱ្យអង្គសិក្ខាសាលាប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានទាំងកម្មករនិយោជិត និយោជក អ្នកប្រកប...
អាជ្ញាធរបានបញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ក្រោយពីម្ចាស់ទូកបោះចោលសំរាមក្នុងទន្លេ

អាជ្ញាធរបានបញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ក្រោយពីម្ចាស់ទូកបោះចោលសំរាមក្នុងទន្លេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:អាជ្ញាធរបានបញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ក្រោយពីម្ចាស់ទូកបោះចោលសំរាមក្នុងទន្លេ។ https://youtu.be/P35Tib8HEaU?si=F-xeQ1zByc3D7A55