ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ក្រុមហ៊ុនកៅស៊ូ បឹងកេតវិនិយោគដាំចេកអំបូងលឿងសម្រាប់នាំចេញទៅទីផ្សារប្រទេសចិន

ក្រុមហ៊ុនកៅស៊ូ បឹងកេតវិនិយោគដាំចេកអំបូងលឿងសម្រាប់នាំចេញទៅទីផ្សារប្រទេសចិន

សេដ្ឋកិច្ច និងវិនិយោគ
  ក្រុមហ៊ុនកៅស៊ូ បឹងកេតចាប់ផ្តើមវិនិយោគដាំដំណាំចេកអំបូងលឿង ដើម្បីនាំចេញទៅកាន់ទីផ្សារចិនដែលបច្ចុប្បន្ននេះក្រុមហ៊ុនកៅស៊ូ បឹងកេតកំពុងតែចាប់ផ្តើមប្រមូលផលនិងវេចខ្ចប់ផងដែរ។ លោកឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុនកៅស៊ូ បឹងកេតបានថ្លែងថា បច្ចុប្បន្ននេះក្រុមហ៊ុនកៅស៊ូបឹងកេតកំពុងតែវិនិយោគសាលល្បងក្នុងផ្ទៃដីប្រមាណ ៥០០ ហិកតា ស្ថិតក្នុងខេត្តកំពងចាម សម្រាប់ដាំចេកអំបូងលឿងតាមបច្ចេកទេសនិងស្តង់ដារ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនខណៈប្រទេសចិនកំពុងតែផ្តល់កូតាដល់កម្ពុជា។ លោកឧកញ៉ាបានបន្តទៀតថា ដោយសារតែការវិវត្តន៍ទីផ្សារផ្នែកកសិកម្ម ដែលជំរុញឲ្យក្រុមហ៊ុនលោកសម្រេចចិត្តប្តូរយុទ្ធសាស្រ្តពីវិនិយោគពីដំណាំកៅស៊ូនិងងាកមកវិនិយោគលើដំណាំចេកវិញ ហើយបើកម្ពុជាមិនរត់ប្រណាំងតាមស្តង់ដារនិងគុណភាពពីការបញ្ជាទិញពីក្រៅប្រទេសនោះទេ គឺ ផលិតផលកម្ពុជាមិនអាចនាំចេញទៅប្រទេសចិននិងតាមបណ្តាប្រទេសផ្សេងៗទៀតបាននោះទេ។ សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួង...
អ្នកជំនាញធនាគារថា ៖ ឆ្នាំ២០១៩ជាឆ្នាំល្អសម្រាប់វិស័យធនាគារ ការវិនិយោគស្របនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ

អ្នកជំនាញធនាគារថា ៖ ឆ្នាំ២០១៩ជាឆ្នាំល្អសម្រាប់វិស័យធនាគារ ការវិនិយោគស្របនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ

សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា វិស័យធនាគារពិតជាមានសារសំខាន់ ស្របតាមការវិវត្តនៃបដិវត្តន៍ឧហ្សាកម្មទី៤ ដែលទាមទារឲ្យវិស័យធនាគារត្រូវតែមានការអភិវឌ្ឍន៍ខ្លួន នៅឆ្នាំ២០១៩នេះជាឆ្នាំដែលមានការលូតលាស់ខ្លាំង សម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារតែលំហូរវិនិយោគ ការធ្វើពាណិជ្ជកម្ម កំពុងតែមានសកម្មភាពច្រើនស្ទើរគ្រប់វិស័យ។ លោកបណ្ឌិតបន្តទៀតថា ការប្រកួតប្រជែងគ្នាចំពោះប្រទេសមហាអំណាចសេដ្ឋកិច្ចអាមេរិកនិងចិនបានធ្វើឲ្យកម្ពុជាបានទទួលបានផលច្រើន គ្រប់អាជីវកម្មទាំងអស់មានឱកាសច្រើន ក្នុងការប្រកួតប្រជែងជាពិសេសវិស័យធនាគារគឺជាប្រភពទុនដ៏ល្អសម្រាប់ការវិនិយោគរបស់ប្រជាពលរដ្ឋនៅឆ្នាំ២០១៩និងឆ្នាំបន្តបន្ទាប់ទៀត។ អ្នកជំនាញបានអះអាងថា វិស័យសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យឯកជនគឺប្រភពទុនមកពីវិស័យធនាគារ ដែលតាមការប៉ាន់ប្រមាណរបស់ស្ថាប័នអន្តរជាតិនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រាក់បញ្ជើសន្...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន

សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៥ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ ដែលរៀបចំឡើងនៅសណ្ឋាគារ Angsana Laguna Phuket នៅកោះភូកេត ប្រទេសថៃ។ កិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង១០ អគ្គលេខាធិការអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងតំណាង ASEAN BAC ដោយផ្តោតសំខាន់លើការពង្រឹងអាស៊ាន ៤.០ ជាពិសេសសេដ្ឋកិច្ចឌីជីថល សម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម គោលនយោបាយ និងធនធានមនុស្ស កិច្ចសម្រួលពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។ រដ្ឋមន្រ្តីទាំងអស់បានពិនិត្យ និងអនុម័តលើវិស័យសេដ្...
គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចផ្តល់វិញ្ញាបនប័ត្រ  ជូនក្រុមហ៊ុនចំនួន១០ វិនិយោគលើវិស័យឧស្សាហកម្ម

គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចផ្តល់វិញ្ញាបនប័ត្រ ជូនក្រុមហ៊ុនចំនួន១០ វិនិយោគលើវិស័យឧស្សាហកម្ម

សេដ្ឋកិច្ច និងវិនិយោគ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគចំនួន១០ ដែលមានទឹកប្រាក់ជាង ១៤០លានដុល្លារអាមេរិក វិនិយោគនៅលើវិស័យឧស្សាហកម្ម រោង ចក្រកែច្នៃ គម្រោងសាងសង់សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍នានា ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា ថាតត្រឹមថ្ងៃទី២០ ក្នុងខែមេសា ឆ្នាំ២០១៩ នេះ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្ម រោង ចក្រកែច្នៃ និងគម្រោងសាងសង់សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ផ្សេងៗទៀត មានប្រាក់សរុបប្រមាណជាង ១៤០លានដុល្លាអាមេរិក ដោយត្រូវការកំលាំងពលកម្មថ្មីចូលរួមជាច្រើនកន្លែងផងដែរ។ ពាក់ព័ន្ធនឹងគម្រោងវិនិយោគថ្មីនេះ មានក្រុមហ៊ុនចំនួន៥ វ...
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល

រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល

សេដ្ឋកិច្ច និងវិនិយោគ
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងជំនួប ជាមួយលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ។ ជុំវិញការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការចូលរួមបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់អាទិភាព ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបន្តគាំទ្រដល់ការបង្កើតបរិស្ថាន សម្រាប់ការរីកលូតលាស់វិស័យឌីជីថល។ លោក រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Smart Axiata បន្តវិនិយោគ និងផ្តល់ការគាំទ្របន្ថែម ដល់ការបង្កើតធុរកិច្ចថ្មីៗ ផ្អែកលើបច្ចេកវិទ្យា (ឬ Tech-Startup) ជាដើម។ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា សកម្មភាព ធុរកិច្ចរបស់ក្រុមហ៊ុន Smart Axiata បានវិនិយោគប្រមាណជាង ១.៤ ពាន់លានដុល្លារអ...
ក្រុមហ៊ុន N&Y Real Estate កំពុងតែវិនិយោគដីឡូតិ៍នៅតំបន់ជាយក្រុងក្នុងស្រុកអង្គស្នួលខេត្តកណ្តាល

ក្រុមហ៊ុន N&Y Real Estate កំពុងតែវិនិយោគដីឡូតិ៍នៅតំបន់ជាយក្រុងក្នុងស្រុកអង្គស្នួលខេត្តកណ្តាល

សេដ្ឋកិច្ច និងវិនិយោគ
  អ្នកវិនិយោគិនខ្មែរចាប់ផ្តើមសម្លឹងឃើញឱកាសវិនិយោគនៅតំបន់ជាយក្រុងហើយ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុន N&Y Real Estate បានសម្ភោធគម្រោងថ្មីមួយស្ថិតនៅភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate បានឲ្យថា មុនដំបូងទីតាំងដីនៅជាយក្រុងមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេ ។ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្លូវល្បឿនលឿននិងផ្លូវក្រវ៉ាត់ក្រុងរួចមក ដីនៅតំបន់ទាំងអស់នោះកាន់តែមានសក្តានុពលខ្លាំង ហើយក្រុមហ៊ុនលោកវិនិយោគនៅតំបន់នេះ ដោយសារតែនៅជិតទីប្រជុំជនមានផ្សារ រោងចក្រ និងនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៤នោះទេ។ លោកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុន N&Y Real Estate វិនិយោគលើផ្ទៃដីទំហំជិត៣០ ហិកតា ដែលជាជំហានទី១ លើការអភិវឌ្ឍពុះដីឡូតិ៍លក់ជូនប្រជាពលរដ្ឋនេះប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្ត សម្រាប់ប្រជាពលរដ្ឋ ហើយគម្រោ...
ក្រសួងពាណិជ្ជកម្ម គាំទ្រ​គម្រោងវិនិយោគរបស់ធុរជនចិន ចង់បង្កើតរោងចក្រផលិត​សម្ភារ​សិក្សា និងកីឡានៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម គាំទ្រ​គម្រោងវិនិយោគរបស់ធុរជនចិន ចង់បង្កើតរោងចក្រផលិត​សម្ភារ​សិក្សា និងកីឡានៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រចំពោះ​គម្រោងវិនិយោគរបស់ប្រតិភូធុរជនចិននៃខេត្តសានស៊ី ចង់បង្កើតរោងចក្រផលិត​សម្ភារ​សិក្សា និងកីឡានៅកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ជាពិសេសវិស័យអប់រំជាតិ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាជាមួយប្រតិភូធុរជនចិនខេត្តសានស៊ី ដឹកនាំដោយលោក វ៉ាង លីពីង (Wang Liping) ប្រធានក្រុមហ៊ុន GuangBo Group Co., Ltd និងជាលេខាធិការគណៈ​កម្មការបក្ស​នៃ​សភាប្រជាជនទី១២ ។កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ។ លោក ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសក្តានុពលនៃទីតាំងភូមិសាស្ត្រ​ប្រទេស​កម្ពុជា គោលនយោបាយគាំពារវិនិយោគ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង Plus One នៅតាមតំបន់សេដ្ឋកិច្ចពិសេស និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ចំពោះ​វិនិយោគិនបរទេ...
ធនាគារជាតិកម្ពុជា ត្រូវបានទទួលស្គាល់ថា មានលក្ខណៈទូលំទួលាយ និងមានសមាហរណកម្មខ្ពស់

ធនាគារជាតិកម្ពុជា ត្រូវបានទទួលស្គាល់ថា មានលក្ខណៈទូលំទួលាយ និងមានសមាហរណកម្មខ្ពស់

សេដ្ឋកិច្ច និងវិនិយោគ
វិស័យធនាគារនៅកម្ពុជា បានទទួលស្គាល់ថា មានលក្ខណៈបើកទូលាយហើយ មានសមាហរណកម្មខ្ពស់ ដោយបច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមកពីប្រទេសក្នុងតំបន់ភាគច្រើន មានវត្តមាននៅកម្ពុជា។ បើតាមការឲ្យដឹងពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ លោក ជា ចាន់តូ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារកណ្តាលអាស៊ានលើកទី១៥ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៥ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។ កិច្ចប្រជុំជាន់ខ្ពស់កម្រិតតំបន់នៃ វិស័យហិរញ្ញវត្ថុនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុអាស៊ាន ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ស្របតាមគោលដៅនៃផែនការសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។ ធនាគារជាតិនៃកម្ពុជា បានដើរតួនាទីគន្លឹះមួយ ក្នុងសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន បានចូលរួមពង្រឹងសមាហរណកម្មវិ...
ក្លឹបពាណិជ្ជករកម្ពុជា ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការនាំទំនិញចេញ ចូលទៅប្រទេសចិន

ក្លឹបពាណិជ្ជករកម្ពុជា ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការនាំទំនិញចេញ ចូលទៅប្រទេសចិន

សេដ្ឋកិច្ច និងវិនិយោគ
  លោកភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា បានទទួលអាជ្ញាប័ណ្ណក្នុងកិច្ចសហការណ៍គ្នារវាងកម្ពុជា ចិន តំណាងពីការវិនិយោគដ៏ស្របច្បាប់ពីប្រទេសចិន ។ លោក វិចិត្រដារ៉ា បានបញ្ជាក់ថា ក្នុងនោះដែរលិខិតទទួលបានបញ្ជាក់ពីអាជ្ញាប័ណ្ណមានសហរដ្ឋអាមេរិក ការណាដា តៃវ៉ាន់ សាំងហ្គាពួរ ម៉ាឡេស៊ី និងប្រទេសកម្ពុជា ។ ហើយការទទួលបានអាជ្ញាប័ណ្ណនេះ គឺយើងមានឳកាសទទួលបានអ្នកវិនិយោគពីបណ្តាប្រទេសទាំងអស់ខាងលើ ជាពិសេសជួយជំរុញ(S M E) ដល់ស្រុកខ្មែរ ទទួលបានអ្នកវិនិយោគ តាមរយះក្លឹបពាណិជ្ជករកម្ពុជា ។ លោកភារម្យ វិចិត្រដារ៉ា បានឲ្យដឹងទៀតថា ក្លឹបពាណិជ្ជករកម្ពុជា បានខិតខំប្រឹងប្រែងរហូតដល់ទទួលបានអាជ្ញាប័ណ្ណនេះ ជាការតស៊ូមួយ ហើយជាមោទភាពមួយសម្រាបប្រជាជនយើង ក៏ដូចជាសហគ្រឹនវ័យក្មេងរបស់យើងផងដែរ។ ហើយក៏ជាការជួយជំរុញខាងវិស័យនាំទំនិញ ចេញចូល រវាងកម្ពុជា និងចិន ។ សហគ្រឹនវ័យក្មេងរូបនេះបានឲ្យដឹងទៀតថា ប្រទេសទាំងប៉ុន្មានខាងលើអាចន...
សមាគមអ្នកវាយតម្លៃអចលនទ្រព្យថា៖ ឆ្នាំ២០១៩នេះជាឆ្នាំនៃការរីកលូតលាស់ខ្លាំងខាងវិស័យសំណង់

សមាគមអ្នកវាយតម្លៃអចលនទ្រព្យថា៖ ឆ្នាំ២០១៩នេះជាឆ្នាំនៃការរីកលូតលាស់ខ្លាំងខាងវិស័យសំណង់

សេដ្ឋកិច្ច និងវិនិយោគ
  អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមានសុទិដ្ឋិនិយមបានចាត់ទុកថា នៅឆ្នាំ២០១៩នេះគឺជាឆ្នាំនៃការរីកលូតលាស់ខ្លាំង នៃការទិញឬជួលអគារស្នាក់នៅ ខុនដូ មានសកម្មភាពជាធម្មតា។ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃអចលនទ្រព្យនិងជាអគ្គនាយកក្រុមហ៊ុន ស៊ីភីអិល បានបញ្ជាក់ថា នៅឆ្នាំ២០១៩ជាឆ្នាំមានការរីកចម្រើនទៅមុខខាងវិស័យអចលនទ្រព្យ នៃការទិញដូ លក់និងជួលនៅតែមានដំណើរការជាធម្មតា ហើយថ្មីៗនេះអ្នកវិនិយោគពីបណ្តាក្រៅប្រទេសផ្សេងៗទៀតបានចាប់អារម្មណ៍ប្រទេសកម្ពុជាបន្ថែមទៀតនៅពេលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍន៍ជាមួយនិងសុខសន្តិភាពពេញផ្ទៃប្រទេស។ លោកឧកញ៉ាបានបន្តទៀតថា សកម្មភាពទិញ ដូរ នៅតាមជាយក្រុង និងនៅបណ្តាខេត្តមួយចំនួនកំពុងតែដំណើរជាបន្តបន្ទាប់ ជាមួយនិងការអភិវឌ្ឍធនធានមនុស្សនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីក្រៅប្រទេស ខណៈដែលសកម្មភាពវិនិយោគដីឡូតិ៍ បុរី និងផ្ទះល្វែង ខុនដូ កំពុងតែមានសន្ទុះខ្លាំងផងដែរ។ ...