ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ក្រសួងពាណិជ្ជកម្មកម្ពុជា៖ ស្នើរឲ្យសមាគម និងក្រុមហ៊ុនបរទេសត្រូវចុះបញ្ជីម៉ាកសម្គាល់ យកគំរូតាមស្រាសំប៉ាញ របស់បារាំង

ក្រសួងពាណិជ្ជកម្មកម្ពុជា៖ ស្នើរឲ្យសមាគម និងក្រុមហ៊ុនបរទេសត្រូវចុះបញ្ជីម៉ាកសម្គាល់ យកគំរូតាមស្រាសំប៉ាញ របស់បារាំង

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានប្រកាសទទួលស្គាល់ស្រាសំប៉ាញរបស់គណៈកម្មការអន្តរអាជីពនៃស្រាសំប៉ាញជាផលិតផលរបស់ ប្រទេសបារាំង ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដំបូងគេនៅកម្ពុជា ជាមួយលោកស្រី Eva Nguyen ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្តធ្វើធុរកិច្ចនិងវិនិយោគថែមទៀតនៅកម្ពុជាដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាមួយ រដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា ស្រាសំប៉ាញ គឺជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដ៏ល្បីរបស់ប្រទេសបារាំង ដែលបង្កើតឡើងដោយធម្មជាតិ និងប្រពៃណីរបស់ជនជាតិបារាំង។ ស្រានេះ ត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ២០១៥ ដោយអង្គការយូណេសស្កូ (UNESCO) និងបានចុះបញ្ជីការពារម៉ាកនៅក្ន...
អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាថា៖ ប្រាក់យ័ន អាចប្រើប្រាស់បាននៅក្នុងប្រព័ន្ធធនាគារតែប៉ុណ្ណោះ

អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាថា៖ ប្រាក់យ័ន អាចប្រើប្រាស់បាននៅក្នុងប្រព័ន្ធធនាគារតែប៉ុណ្ណោះ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកស្រីជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានឆ្លើយតបទៅនឹងការប្រើប្រាស់់រូបិយប័ណ្ណយ័ន ប្រទេសចិន បន្ទាប់ពីមានបណ្តាព័ត៌មានក្នុងស្រុកមួយចំនួន បានចុះនៅលើគេហទំព័ររបស់ខ្លួនថា កម្ពុជាជម្រុញឲ្យមានការប្រើប្រាស់យ័ន ក្នុងវិស័យទេសចរណ៍ និងសកម្មភាពផ្សេងៗ ដើម្បីគាំទ្រ និងជម្រុញដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ។ ពាក់ព័ន្ធនឹងរូបិយប័ណ្ណប្រាក់យ័ន កន្លងមកធនាគារជាតិនៃកម្ពុជា បានអនុញ្ញាត្តឲ្យធនាគាចិន ប្រើបានតាមប្រពន្ធអនឡាញ ឬប្រព័ន្ធឌីជីថលបានដូចជា Union Pay, WeChat pay, និង Ali Pay ជាដើម ដោយមិនមានការគាំទ្រឲ្យប្រើប្រាស់ជាសាធារណៈជន ពោលគឺប្រាក់យ័នអាចប្រើប្រាស់ក្នុងក្របខណ្ឌការទូទាត់ប្រព័ន្ធធនាគារ និងអាចធ្វើចរាចរណ៍បានតែនៅក្នុងស្ថាប័នហិរញ្ញវត្ថុ នៃប្រព័ន្ធធនាគារតែប៉ុណ្ណោះ ដោយមិនអនុញ្ញាត្តឲ្យប្រើប្រាស់នៅតាមទៅផ្សារ ឬការចរាចរណ៍បានដូចប្រាក់រៀលនោះឡើយ ។ លោកស្រីបន្តថា ចំពោះការចរាចរណ៍ប្រាក់យ័ននេះ ភ្ញៀ...
កម្ពុជាទទួលបានកូតានាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន

កម្ពុជាទទួលបានកូតានាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន

សេដ្ឋកិច្ច និងវិនិយោគ
(ប៉េកាំង, ចិន)៖ ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយស្រូវអង្ករជាតិ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនសាជីវកម្មកូហ្វកូ (COFCO) នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនាំអង្ករកម្ពុជាចំនួន ៤០ម៉ឺនតោន ចូលទៅកាន់ទីផ្សារប្រទេសចិន។ ពិធីចុះអនុស្សរណៈដ៏សំខាន់នេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ កាលពីថ្ងៃទី១២ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្គ្រីន ត្រេដ ដែលជាសេនាធិការ បានពិភា...
ចិនសម្រេចទិញអង្ករកម្ពុជាចំនួន៤០ម៉ឺនតោនចាប់ពីខែសីហាឆ្នាំ២០១៩ដល់ឆ្នាំ២០២០

ចិនសម្រេចទិញអង្ករកម្ពុជាចំនួន៤០ម៉ឺនតោនចាប់ពីខែសីហាឆ្នាំ២០១៩ដល់ឆ្នាំ២០២០

សេដ្ឋកិច្ច និងវិនិយោគ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ភាគីចិនបានយល់ព្រមទិញអង្ករពីប្រទេសកម្ពុជាក្នុងបរិមាណ ៤០ម៉ឺន តោនចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូឆ្នាំ២០២០ខាងមុខ ។ ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនកាលពីថ្ងៃទី១២ មេសាបានរៀបចំអនុស្សារណៈនៃការយោគយល់គ្នាសម្រាប់ពាណិជ្ជកម្មអង្ករចូលទៅកាន់ទីផ្សារចិន។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ជាលទ្ធផលភាគីទាំងពីរកម្ពុជា-ចិនបានឯកភាពគ្នាលើសេចក្តីព្រៀងអនុស្សារណៈ ដើម្បីចុះហត្ថលេខានៅក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី២ ដែលដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅទីក្រុងប៉េកាំងនៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៩នេះ ។ លោកបន្ថែមទៀតថា ខាងភាគីចិនបានយល់ព្រមទិញអង្ករកម្ពុជាហើយចំនួន ៤០ម៉ឺនតោន មានអង្ករផ្កាម្លិះ អង្ករក្រអូប អង្ករ...
លោក កៅ ថាច  និងលោកឧកញ៉ា ភូ ពុយ៖ ចុះពិនិត្យមន្ទីរពិសោធន៍ពូជ រោងចក្រសំងួតពូជនិងវេចខ្ចប់ពូជស្រូវ នៅខេត្តលប់ប៊ូរីប្រទេសថៃ

លោក កៅ ថាច និងលោកឧកញ៉ា ភូ ពុយ៖ ចុះពិនិត្យមន្ទីរពិសោធន៍ពូជ រោងចក្រសំងួតពូជនិងវេចខ្ចប់ពូជស្រូវ នៅខេត្តលប់ប៊ូរីប្រទេសថៃ

សេដ្ឋកិច្ច និងវិនិយោគ
ខេត្តលប់បូ៊រី ថៃ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ និងសហការី បានចុះទស្សនកិច្ចសិក្សាអំពីចង្វាក់ផលិតកម្មផលិតពូជស្រូវសុទ្ធ និងទីផ្សារពូជស្រូវ នៅមជ្ឈមណ្ឌលផលិតពូជស្រូវក្នុងខេត្តលប់ប៊ូរី ព្រះរាជាណាចក្រថៃ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ។ លោកស្រីប្រធានមជ្ឈមណ្ឌលបណ្តុះពូជស្រូវប្រចាំខេត្តលប់ប៊ូរីបានឲ្យដឹងថា  នៅទូទាំងព្រះរាជាណាចក្រថៃមានទីតាំងបណ្តុះពូជស្រូវសរុបទាំងអស់ចំនួន២៨ខេត្ត ហើយទីតាំងនីមួយៗទទួលបានការគាំទ្រគម្រោង បច្ចេកទេស និងថវិកាដោយក្រសួងកសិកម្ម និងសហគមន៍ របស់រាជរដ្ឋាភិបាលថៃ។ សម្រាប់មជ្ឈមណ្ឌលបណ្តុះពូជស្រូវលប់ប៊ូរីនេះ ក៏មិនខុសពីមជ្ឈមណ្ឌលពូជផ្សេងៗទៀតដែរ បានទទួលភារកិច្ចពីក្រសួងកសិកម្មនិងសហគមន៍ ត្រូវចំរាញ់ និងផលិតពូជស្រូវសុទ្ធល្អ ដើម្បីធ្វើការបែងចែក និងលក់ពូជស្រូវដែលផលិតបានជូនដល់ប្រជាកសិករ ក្រុមហ៊ុននិងលក់ឲ្យរដ្ឋវិញផងដែរ។ ដើម្បីផលិតពូជស្រូវសុ...
ធនាគារអភិវឌ្ឍន៍ជនបទ៖ គាំទ្រ នឹងលើកកំពស់ការចញ្ចឹមសត្វ និងដាំដុះបន្លែសរីរាង្គ

ធនាគារអភិវឌ្ឍន៍ជនបទ៖ គាំទ្រ នឹងលើកកំពស់ការចញ្ចឹមសត្វ និងដាំដុះបន្លែសរីរាង្គ

សេដ្ឋកិច្ច និងវិនិយោគ
ដោយមើលឃើញពីការខិតខំបំពេញការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការលើកកំពស់វិស័យសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់ឥណទានជាបន្តបន្ទាប់ដោយអត្រាការប្រាក់អនុគ្រោះដល់ប្រជាកសិករ ដល់សហគមន៍កសិកម្ម និងការគាំទ្រ និងលើកកំពស់ការចញ្ចឹមសត្វ ការផលិត និងដាំដុះបន្លែសរីរាង្គជាដើម ។ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទជួបពិភាក្សាការងារជាមួយលោកលោក Hadad Moran អគ្គនាយកនៃមូលនិធិ ឆាកា (Chaka Foundation) និងតំណាងក្រុមហ៊ុនLink International  បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍ជនបទក្នុងការជួយជំរុញ និងធ្វើការណែនាំអំពីសហគមន៍កសិកម្មដែលកំពុងដាំដុះម្រេច សូត្រ ឬបន្លែសរីរាង្គ ជាដើម។ តំណាងក្រុមហ៊ុន Link International នឹងសន្យារកទីផ្សារជូនរវាងសហគមន៍ផលិត ទៅកាន់អ្នកទទួលទិញធំៗនៅក្នុងសហគមន៍អឺរ៉ុប និងទីផ្សារពិភពលោក។ ជាមួយបទពិសោធន៍រយៈពេល៥ឆ្នាំលើការងារទីផ្សារផលិតផលកសិកម្ម ក្រុមហ៊ុនមានភាពជឿជាក់...
វិនិយោគិនថា៖ ចិនជាដៃគូវិនិយោគដ៏សំខាន់ផ្នែកអចលនទ្រព្យ ខុនដូ និងអគារការិយាល័យ

វិនិយោគិនថា៖ ចិនជាដៃគូវិនិយោគដ៏សំខាន់ផ្នែកអចលនទ្រព្យ ខុនដូ និងអគារការិយាល័យ

សេដ្ឋកិច្ច និងវិនិយោគ
  លោកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន Econ Group Ltd បានថ្លែងឲ្យដឹងថា សព្វថ្ងៃនេះ វិនិយោគិនមកពីប្រទេសចិនកំពុងតែមានសកម្មភាពវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាពិសេសនៅទឹកដីខេត្តព្រះសីហនុតែម្តងនេះ ជាឱកាសល្អសម្រាប់អ្នកវិនិយោគិនខ្មែរ ។ លោកឧកញ៉ា បន្តទៀតថា វិស័យសំណង់មានការអភិវឌ្ឍន៍ល្អ ហើយរយៈពេល៥ឆ្នាំទៀតនិងមានការអភិវឌ្ឍន៍កាន់តែជឿនលឿន ហើយរាជធានីភ្នំពេញក៏មានការរីចកម្រើនច្រើនសម្រាប់វិស័យអលចនទ្រព្យនេះដែរ។ បច្ចុប្បន្នវិនិយោគិនចិនបានចាប់យកខេត្តព្រះសីហនុជាគោលលដៅនៃការវិនិយោគផ្នែកខុនដូនិងអគារការិយាល័យ។ ហើយស្ថានភាពវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ គិតចាប់តាំងពីឆ្នាំ២០១៦និងឆ្នាំ២០១៧កន្លងផុតទៅមានក្រុមហ៊ុនអចលនទ្រព្យចំនួន ១០ក្រុមហ៊ុនបានបោះទុនវិនិយោគ និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ ហើយថ្មីៗនេះមានក្រុមហ៊ុនចំនួនពីរទៀត ដែលកំពុងតែសិក្សាដាក់ផែនការវិនិយោគ។ សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាបានបញ្ជា...
ចិនគ្រោងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាពនិងសួនឧស្សាហកម្មលាវនីងនៅក្នុងខេត្តព្រះសីហនុ

ចិនគ្រោងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាពនិងសួនឧស្សាហកម្មលាវនីងនៅក្នុងខេត្តព្រះសីហនុ

សេដ្ឋកិច្ច និងវិនិយោគ
ប្រតិភូខេត្តលាវនីងនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្មកម្ពុជា-លាវនីង នៅក្រុងព្រះសីហនុ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកម្មន្តសាល និងរឹតចំណងមិត្តភាពជាមួយខេត្តព្រះសីហនុ។ គម្រោងវិនិយោគនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ជិន គួយហ្វា (Chen Qiufa) លេខាបក្សកុំម្មុយនីសខេត្តលាវនីង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។ លោក ជិន គួយហ្វា បានប្រាប់ លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អំពីកំណើនសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់ខេត្តលាវនីង ព្រមទាំងគម្រោងសាងសង់ទីក្រុងសម្ព័ន្ធភាព (Sister City) ខេត្តលាវនីង និងខេត្តព្រះសីហនុ រួមមានទាំងសួនឧស្សាហកម្មកម្ពុជា-លាវនីង (Liaoning-Cambodia Industrial Park) ដែលអាចនាំមកនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន។ ...
សហគ្រិនខ្មែរចាប់ផ្តើមងាកមកអភិវឌ្ឍរមណីដ្ឋានបែបធម្មជាតិ ឋានសួគ៌ត្រាវកុដ ក្នុងខេត្តសៀមរាប

សហគ្រិនខ្មែរចាប់ផ្តើមងាកមកអភិវឌ្ឍរមណីដ្ឋានបែបធម្មជាតិ ឋានសួគ៌ត្រាវកុដ ក្នុងខេត្តសៀមរាប

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ លោក អ៊ូ បញ្ញា ស្ថាបនិកនិងប្រធានសហគមន៍រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដបានថ្លែងឲ្យដឹងថា រយៈពេល ៥ឆ្នាំនៃការវិនិយោគនិងអភិវឌ្ឍនៅរមណីដ្ឋានក្រាវកុដនៃខេត្តសៀមរាបនេះគឺដោយសារតែក្រុមហ៊ុនមើលឃើញពីសក្តានុពលតំបន់នេះជាកន្លែងទាក់ទាញ ហើយទៅថ្ងៃអនាគតនឹងក្លាយជាគោលដៅកម្សាន្តបែបធម្មជាតិសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលភ្ញៀវមកទស្សនាខេត្តសៀមរាប។ លោកបានបន្តទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុនលោកបានវិនិយោគនៅតំបន់នេះ គឺមានការទាក់ទាញក្រុមហ៊ុនវិនិយោគធំជាច្រើនទៀតមកអភិវឌ្ឍនៅតំបន់នេះ ជាពិសេសក្រុមហ៊ុនអចលនទ្រព្យកំពុងតែវិនិយោគពុះដីឡូតិ៍ និងផ្ទះលំហែកាយក៏ដូចជាកន្លែងកម្សាន្តបែបធម្មជាតិផងដែរ។ លោក អ៊ូ បញ្ញា ថ្លែងទៀតថា ទៅថ្ងៃអនាគតតំបន់ត្រាវកុដនឹងក្លាយជាតំបន់ប្រមូលផ្តុំដោយអ្នកវិនិយោគមកអភិវឌ្ឍផ្នែកដីធ្លី និងទេសចរ នេះជាឱកាសមួយសម្រាប់អ្នកវិនិយោគក្នុងស្រុក ហើយគោលដៅធំរបស់អ្នកវិនិយោគគឺចង់បង្កើតការងារដល់ពលរដ្ឋនិងបង...
ឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែលូតលាស់ជិត៧%

ឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែលូតលាស់ជិត៧%

សេដ្ឋកិច្ច និងវិនិយោគ
  យោងតាមរបាយការណ៍ របស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងថយអានុភាពបន្តិចមកវិញមកនៅជិត៧ភាគរយ ក្នុងឆ្នាំ២០១៩-២០២១ ដោយការនាំចេញនៅមានកម្រិតមធ្យម។ របាយការណ៍របស់ធនាគារពិភពលោក បានបន្តទៀតថា «ក្រោយពីសម្រេចបាន កំណើនលឿនដល់៧.៥ភាគរយ នៅក្នុងឆ្នាំ២០១៨មក សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងទុកថា នឹងបង្វែរការយកចិត្តទុកដាក់ ទៅលើសក្តានុពលវែងឆ្ងាយម្តង។ ដោយការនាំចេញ នៅមានកម្រិតមធ្យម ស្របពេលដែលតម្រូវការលើពិភពលោកថយចុះ កំណើនពិតប្រាកដរបស់សេដ្ឋកិច្ច ត្រូវបានប៉ាន់ប្រមាណទុកថា នឹងថមថយអានុភាពបន្តិចមកវិញ មកនៅជិត៧ភាគរយ រវាងឆ្នាំ២០១៩-២០២១»។ ដោយចក្ខុវិស័យក្នុងរយៈពេលវែងឆ្ងាយអាស្រ័យ លើសមត្ថភាពរបស់ប្រទេស ក្នុងការស្រូបយករំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ជាមួយការលើកកម្ពស់ការវិនិយោគក្នុងស្រុកផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែម ក្នុងរបាយការណ៍ របស់ធនាគារពិភពលោក។ ...