ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០១៩ និងការដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធជួញដូរចល័ត

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០១៩ និងការដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធជួញដូរចល័ត

សេដ្ឋកិច្ច និងវិនិយោគ
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងសហការី បានចូលរួមកម្មវិធី"ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០១៩ និងការដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធជួញដូរចល័ត និងប្រព័ន្ធបង្ហាញព័ត៌មានតាមអនឡាញ" ។ លោក ស៊ូ សុជាតិ បានលើកឡើងថា កម្មវិធីពិព័រណ៍នេះ បានរៀបចំឡើងដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0 ដែលមានការចូលរួមដោយលោក ហាំ ចងហាន់ ឯកអគ្គរដ្ឋទូតស្តីទី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។ លើសពីនេះលោកថា ពិព័រណ៍នេះត្រូវបានរៀបចំក្នុងគោល បំណងបន្តផសព្វផ្សាយ និង បង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី។ នេះជាការផ្តល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារ ដូចជា ការបើកគណនីជួញដូរ វិធីសាស្ត្រជួញដូរ ទិន្នន័យទីផ្សារ ការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថ...
ឧកញ៉ា ឯល គ្រីយ៉ាថា «មានសន្តិភាព គឺមានការអភិវឌ្ឍ»

ឧកញ៉ា ឯល គ្រីយ៉ាថា «មានសន្តិភាព គឺមានការអភិវឌ្ឍ»

សេដ្ឋកិច្ច និងវិនិយោគ
ឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកអចលនទ្រព្យ N&Y បានមានប្រសាសន៍ ក្នុងពិធីចែកអំណោយ សប្បុរសជននៅថ្ងៃទី៥ ខែឧសាភា ឆ្នាំ២០១៩ លោកចាត់ទុកថា មានសន្ដិភាព ទើបមានការអភិវឌ្ឍ ហេតុដូច្នេះ ក្រុមហ៊ុន N&Y មានឳកាស់បើកកម្មវិធី ចែកសម្ភារៈ ដល់សិស្ស នៅបឋមសិក្សាចំបក់ និងផ្ដល់ជូននូវ ព្យាបាល ច្រមុះ ត្រចៀក បំពុងក​ ដោតឥតគិតថ្លៃ។ លោកឧកញ៉ា បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងដំណាក់កាលទី១​ គម្រោងលក់ដីឡូតិ៍ រួចមក ក្រុមហ៊ុន N&Y បានបង្កើតព្រឹត្តិការណ៍ជាការតបស្នងគុណចំពោះអតិថិជនរបស់ខ្លួន ហើយក៏ជាឳកាសអបអសាទ ការលក់បិទគំរោងទី១ របស់ក្រុមហ៊ុន N&Y និងការប្រកាស់បើកលក់គំរោងទី២ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រ ក្រុមហ៊ុន N&Y បានប្រគុំតន្រី្តសប្បុរសធម៌ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៩ ។ លើសពីនេះ​ លោកឧកញ៉ាបាន បន្ថែមថា ការប្រគុំតន្រី្តសប្បុរសធម៌នេះ ស្ថិតនៅទីតាំងដីឡូរផ្ទាលតែម្ដង ក្នុងព្...
ក្រុមហ៊ុន N&Y នឹងប្រគុំតន្រី្តសប្បុរសធម៌ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៩

ក្រុមហ៊ុន N&Y នឹងប្រគុំតន្រី្តសប្បុរសធម៌ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៩

សេដ្ឋកិច្ច និងវិនិយោគ
បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងដំណាក់កាលទី១​ គម្រោងលក់ដីឡូតិ៍ រួចមក ក្រុមហ៊ុន N&Y បានបង្កើតព្រឹត្តិការណ៍ជាការតបស្នងគុណចំពោះអតិថិជនរបស់ខ្លួន ហើយក៏ជាឧ៌កាសអបអសាទ ការលក់បិទគំរោងទី១ របស់ក្រុមហ៊ុន N&Y និងការប្រកាស់បើកលក់គំរោងទី២ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រ ក្រុមហ៊ុន N&Y បានប្រគុំតន្រី្តសប្បុរសធម៌ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៩ ។ ការប្រគុំតន្រី្តសប្បុរសធម៌នេះ ស្ថិតនៅទីតាំងដីឡូរផ្ទាលតែម្ដង ក្នុងព្រឹត្តិការណ៍នោះដែរ ការមានការព្យាបាល ត្រចៀក ច្រមុះ បំពុងក ដោយឥតគិតថ្លៃផងដែរ ពីសមាជិកក្រុមគ្រូពេទ្យ Hope Cambodia ហើយជាពិសេសពេលរាត្រីមានការប្រគុំតន្រី ដែលមានការចូលរួមពីតារាចម្រៀង នាយចើម ក្មេងខ្មែរ សូ សុផលលីន រស់ ព្រួយ និង ពៅ ឌីន ផងដែរ។ សូមបញ្ជាក់ថា ការប្រគុំតន្រី្តសប្បុរសធម៌នេះធ្វើឡើងនៅទីតាំងដីឡូរ ក្រុមហ៊ុន អិន វ៉ាយ ក្នុងភូមិចំការត្រាច ឃុំពើក​ ស្រុកអង្គស្នួល ខេត្...
លោក យ៉ែម ឈីម ថា« ​ក្រុមហ៊ុន​​​​បរទេស​​​​​​​​​​​នាំ​​ចូល​ម៉ាកយីហោកាហ្វេ​​ល្បីៗ​​មកទីផ្សារ​​​​កម្ពុជា​​​​»

លោក យ៉ែម ឈីម ថា« ​ក្រុមហ៊ុន​​​​បរទេស​​​​​​​​​​​នាំ​​ចូល​ម៉ាកយីហោកាហ្វេ​​ល្បីៗ​​មកទីផ្សារ​​​​កម្ពុជា​​​​»

សេដ្ឋកិច្ច និងវិនិយោគ
​​ លោក​ យ៉ែម ឈីម សហគ្រិន​វ័យ​ក្មេងដែលពិសោធន៍ក្នុងមុខជំនួញកាហ្វេ​​​​​នៅកម្ពុជានិង​ជាស្ថានិក​ក្រុមហ៊ុន​​ Mobile Caffee បានមានប្រសាសន៍​​នៅថ្ងៃទី៣ខែឧសភានេះ​​​ថា ​​​សព្វថ្ងៃនេះសហគ្រិន​ក្នុងស្រុក​កម្ពុជា​និង​​​​​​​​​​​អ្នក​វិនិយោគពីក្រៅប្រទេស​​​​ចាប់​ផ្តើម​ពេញនិយម​​ក្នុងការនាំចូល​​ម៉ាកយីហោ​ល្បី​ៗ​(Brand)មក​ទីផ្សារកម្ពុជាហើយ​លំហូរចូល​​ពីក្រុមហ៊ុន​ក្រៅប្រទេស​នេះ ដោយសារតែ​ទីផ្សារកម្ពុជា​​​​​​​កំពុងតែមាន​សក្តានុពល​​​សម្រាប់​អ្នក​វិនិយោគ​​​​។​ លោក​បា​នបន្តទៀតថា ​​​​​ម៉ាកយីហោល្បីៗ​​​​(Brand) ពិតជាមានសារៈសំខាន់​ណាស់​ក្នុងការធ្វើ​អាជីវកម្ម​​​​​ហើ​យពិសេស​នោះ​​ម្ចាស់​អាជីវកម្ម​​​​​​តែម្តង​ ហើយ​​គុណសម្បត្តិរបសវាគឺ​ល្អជាងការវិនិយោគ​ដោយ​បង្កើត​​​​​​យីហោ​ដោយ​ខ្លួន​ឯង​​​ ព្រោះ​​​ត្រូវការ​ពេលវេលាច្រើន​ទម្រាំ​មានឈ្មោះ​បោះសម្លេងនៅលើទីផ្សារ​​​​​។​ លោក​បា​នលើក​ឡើងថា ក្រុមហ៊ុន Mobile Caffee របស់លោក ​​ថ្វីបើ​​ជាការ...
ឆ្នាំ​២០២០ ខាងមុខ​ បរិមាណ​កុងតឺន័រឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ នឹង​កើនឡើងលើស​ពី​ការ​រំពឹងទុក ​

ឆ្នាំ​២០២០ ខាងមុខ​ បរិមាណ​កុងតឺន័រឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ នឹង​កើនឡើងលើស​ពី​ការ​រំពឹងទុក ​

សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ​ ៖​ នៅ​ឆ្នាំ​២០២០ ខាងមុខ​ បរិមាណ​កុងតឺន័រ​ដែល​បាន​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ នឹង​មាន​កំណើនលើស​ពី​ការ​រំពឹងទុក ​ដោយការ​វិនិយោគ​ពង្រីក​កំពង់ផែ​ថ្មី​ ស្របតាម​ការ​រីក​ចម្រើន​សេដ្ឋកិច្ចជាតិ​។ លោកអគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​កាល​ពី​ថ្ងៃទី​១​ ឧសភា​នេះ​ ថា ​​ប្រទេស​កម្ពុជា ​បរិមាណ​ទំនិញ​ឆ្លងកាត់ ​បាន​កើន​ឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០១៨​ ពោល​គឺ​មាន​កំណើន ២២,០៨% ធៀប ​នឹង​ឆ្នាំ​២០១៧​ ហើយ​ចំណែក​ចំណូល​អាជីវកម្ម​សរុប​សម្រេច​បាន​ប្រមាណ​៧២ លាន​ដុល្លារ​អាមេរិក​។ លោកបាន​ថ្លែង​ទៀតថា​ ផ្អែកលើ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ ​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ​​រំពឹងថា ​បរិមាណ​កុងតឺន័រ​ដែល​បាន​ឆ្លងកាត់​កំពង់ផែ​នឹង​កើន​លើស ​៧០០​រយ​ពាន់​ ធី​អ៊ី​យូ (TEUs )​នៅ​ឆ្នាំ ២០២០ ​និង​លើស ១ លាន​ ធី​អ៊ី​យូ...
បច្ចេកវិទ្យា ឌីជីថល ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

បច្ចេកវិទ្យា ឌីជីថល ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយកិច្ចសម្រួលពាណិជ្ជកម្ម និងចំណាត់ថ្នាក់ស្តីពីភាពងាយស្រួលក្នុងការធ្វើធុរកិច្ចរបស់កម្ពុជា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលពិភពលោកកំពុងតែធ្វើដំណើរឆ្ពោះទៅចាប់យកកាលានុវត្តភាពពីឧស្សាហកម្មជំនាន់ទី៤។ លោករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះក្នុងជំនួបពិភាក្សាជាមួយ លោក ចាស្ទីន វូដ (Justin Wood) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃមូលនិធិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីស្វែងរកកិច្ចសហការបន្ថែមរវាងស្ថាប័នទាំងពីរ ទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម។ លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ឲ្យដឹងថា ចំពោះគម្រោងរបស់មូលនិធិ WEF បានផ្តល់កិច្ចសហការល្អដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ ប្រកបដោយជោគជ័យ ដែលបានរួមចំណ...
ក្រុមហ៊ុនចិនមួយ បានចាប់ដៃគូរជាមួយក្រុមហ៊ុនអចលនទ្រព្យECC Real Estateនៅកម្ពុជា ដើម្បីសាងសង់រោងចក្រចំនួន៥កន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣

ក្រុមហ៊ុនចិនមួយ បានចាប់ដៃគូរជាមួយក្រុមហ៊ុនអចលនទ្រព្យECC Real Estateនៅកម្ពុជា ដើម្បីសាងសង់រោងចក្រចំនួន៥កន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ ៖ ក្រុមហ៊ុនចិនមួយមកពីប្រទេសចិនបានសហការជាមួយក្រុមហ៊ុនអចលនទ្រព្យECC Real Estateនៅកម្ពុជា បានបង្ហាញពីគម្រោងវិនិយោគរោងចក្រចំនួន៥កន្លែង មានផ្ទៃដីជិត២០ហិកតាស្ថិតនៅភូមិព្រែកឬស្សី ឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក ឃួន សូខាន់ឌី អគ្គនាយករងក្រុមហ៊ុនអចលនទ្រព្យ ECC Real Estateបានថ្លែងថា ការបើកការដ្ឋានសង់រោងចក្រខ្នាតតូចនិងខ្នាតធំរួមនិងផ្ទះល្វែងជាច្រើនទៀតគឺលក់ និងជួលឲ្យអតិថិជនដែលរស់នៅក្នុងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសផ្សារព្រែកទទឹង ហើយបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែររស់នៅតំបន់នេះផ្ផងដែរ។ លោកបានថ្លែងទៀតថា ការវិនិយោគរបស់អ្នកវិនិយោគិនចិននេះគឺបង្កើតរោចក្រនិងលំនៅឋាន ដោយមើលឃើញពីសក្តានុពលដីនៅតំបន់នោះទើបសម្រេចចិត្តបោះទុនវិនិយោគបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសតែម្តង ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។ លោក លី អានមិញ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យមិញស៊ិនអាន មក...
លោក វេង សាខុន៖ ចូលរួមប្រារព្ធខួបលើកទី២០របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា

លោក វេង សាខុន៖ ចូលរួមប្រារព្ធខួបលើកទី២០របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី២០ របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ។ លោកបណ្ឌិត Mahendra Lohani ប្រធានកម្មវិធីជាន់ខ្ពស់អង្គការហេហ្វឺអន្តរជាតិប្រចាំតំបន់អាស៊ី និងលោក Bob Bloom អនុប្រធានប្រតិបត្តិនៃអង្គការហេហ្វឺអន្តរជាតិប្រចាំសហរដ្ឋអាមេរិកក៏បានកោតសរសើ ចំពោះចំណាប់អារម្មណ៍យ៉ាងមានអត្ថន័យផងដែររបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ចំពោះព្រឹត្តិការណ៍ដ៏មានអត្ថន័យដែលអង្គការហេហ្វឺកម្ពុជាកំពុងប្រារព្ធនាពេលនេះ នឹងនាំឱ្យយើងកាន់តែបង្កើនកិច្ចសហការដើម្បីរួមគ្នាបម្រើនិងការពារនូវឧត្តមប្រយោជន៍ជាតិ ចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជនក្នុងបរិបទបច្ចុប្បន្ននេះ។ លោករដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីថា ...
អ្នកវិនិយោគថា៖ វិស័យឧស្សាហ៍កម្មកាត់ដេរកម្ពុជាកំពុងមានការប្រកួតប្រជែងជាមួយនិងដៃគូរក្នុងតំបន់

អ្នកវិនិយោគថា៖ វិស័យឧស្សាហ៍កម្មកាត់ដេរកម្ពុជាកំពុងមានការប្រកួតប្រជែងជាមួយនិងដៃគូរក្នុងតំបន់

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថា វិស័យកាត់ដេរគឺជាវិស័យមួយដើរតួនាទីយ៉ាងសខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា។ លោកឧកញ៉ាបន្ថែមទៀតថា វិស័យនេះកាន់តែប្រឈមខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា ហើយភាគីពាន់ព័ន្ធត្រូវធ្វើការយ៉ាងជិតស្និតជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា នឹងធានាថា វិស័យនេះនៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង និងអាចរក្សាបានដំណើរផលិតកម្មអាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ អ្នកវិនិយោគបានចាត់ទុកថា នៅពាក់កណ្តាលឆ្នាំ២០១៩នេះ វិស័យឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងតែមានភាពប្រកួតប្រជែងខ្លាំងជាមួយនិងដៃគូរក្នុងតំបន់ ហើយកម្ពុជាត្រូវតែបង្កើនផលិតភាពឲ្យបានខ្ពស់ជាងមុន។ លោក ខូវ ឆាយ អគ្គនាយកក្រុមហ៊ុនអប្សរា ហ្គាមិន បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពប្រកួតប...
កម្ពុជា និងមីយ៉ាន់ម៉ាគ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត

កម្ពុជា និងមីយ៉ាន់ម៉ាគ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងលោកស្រីអ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី៣០ ខែមេសានេះ បានបង្ហាញជំហររួមគ្នា នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។ សម្ដេចតេជោបានស្នើសុំឲ្យមាន ការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសយើងទាំងពីរ មានសក្តានុពល។ ជាពិសេសបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត។ យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយទំហំពាណិជ្ជកម្មនៃ ប្រទេសទាំង២មានជិត២០លានដុល្លារ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២មាន៤.៧៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.៤៧លានដុល្លារ ខណៈមីយ៉ាន់ម៉ា...