៤ខែដើមឆ្នាំ២០១៩កម្ពុជា សម្រេចប្រមូលចំណូលពន្ធបាន ១១៥០ លានដុល្លារអាមេរិក
ភ្នំពេញ៖ រយៈពេល៤ខែ ដើមឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបប្រមាណជាង ៤៦០០ ប៊ីលានរៀល ត្រូវជាង ១១៥០ លានដុល្លារអាមេរិក ស្មើនឹង ៥០,២៦% នៃផែនការប្រចាំឆ្នាំ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ក្នុងខែមេសា ឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online បានចំនួនប្រមាណជាង ១២៦១ ប៊ីលានរៀល ត្រូវប្រមាណជាង ៣១៥ លានដុល្លារ អាមេរិក ស្មើនឹង ១៣,៧៨% នៃផែនការប្រចាំឆ្នាំ។
លោកបានឲ្យដឹងទៀតថា ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមេសា ទៅឆ្នាំ២០១៨ ឃើញថាចំណូលនេះកើនឡើងជាង ៦៦៨ ប៊ីលានរៀល ត្រូវប្រមាណជាង ១៦៧ លានដុល្លារអាមេរិក ស្មើនឹង ១១២,៧៨%។
សម្រាប់ចំណូលពន្ធ-អាករសម្រាប់រយៈពេល ០៤ ខែ ឆ្នាំ២០១៩ បានកើនឡើងចំនួនជាង ៩៦១ ប៊ីលានរៀល ត្រូវប្រមាណជាង ២៤០ លានដុល្លារអាមេរិក ស្មើនឹ...








