ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ធនាគារអភិវឌ្ឍន៍ជនបទ បង្កើតគន្លឹះដើម្បីអភិវឌ្ឍន៍ការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជាឲ្យមានប្រសិទ្ធភាព

ធនាគារអភិវឌ្ឍន៍ជនបទ បង្កើតគន្លឹះដើម្បីអភិវឌ្ឍន៍ការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជាឲ្យមានប្រសិទ្ធភាព

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ចូលរួមប្រជុំពិភាក្សាអំពីគំរោងគាំទ្រការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា ជាមួយតំណាងក្រុមហ៊ុនបោះដុំ-លក់ បន្លែសុវត្ថិភាពប្រមាណជាង១០ក្រុមហ៊ុនប្រចាំនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។ ដោយគិតគូពីសុខមាលភាពប្រជាពលរដ្ឋប្រើប្រាស់បន្លែសុវត្ថិភាព និងដើម្បីកាត់បន្ថយជាបន្តើរៗការប្រើប្រាស់បន្លែគីមី និងគ្មានគុណភាពដែលនាំចូលគ្មានប្រភពច្បាស់លាស់  ក្នុងគោលបំណង ដើម្បីពិភាក្សារិះរកវិធានការរួមក្នុងការលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ លោក កៅ ថាច បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនាមជាធនាគាររដ្ឋបម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទាន ក៏ដូចជាក្រុមការងារបច្ចេកទេសដើម្បីសហការណ៍ជាមួយសហគមន៍អ្នកផលិត និងក្រុមហ៊ុនអ្នកទទួលទិញ។ លោកអគ្គនាយក បានបញ្ជាក់ទៀតថា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺបញ្ហាទីផ្សារ ទន្ទឹមនឹងការផ...
៤ខែឆ្នាំនេះកម្ពុជាអនុម័តគម្រោងវិនិយោគ១១៥គម្រោងនិង​ទុនវិនិ យោគប្រមាណ ៤ប៊ីលានដុល្លារ អាមេរិ

៤ខែឆ្នាំនេះកម្ពុជាអនុម័តគម្រោងវិនិយោគ១១៥គម្រោងនិង​ទុនវិនិ យោគប្រមាណ ៤ប៊ីលានដុល្លារ អាមេរិ

សេដ្ឋកិច្ច និងវិនិយោគ
សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ខែឧសភានេះបានមានប្រសាសន៍បញ្ជាក់​​​ក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញថា« ដោយឡែកក្នុងរយៈពេល៤ ខែដើមឆ្នាំ២០១៩ នេះ គម្រោងវិនិយោគ ដែលត្រូវបាន អនុម័តមានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤ប៊ីលានដុល្លារ អាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុន វិនិយោគប្រមាណជា ៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ»។ ចំណែកក្នុងវិស័យទេសចរណ៍ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ ភ្ញៀវទេសចរបរទេស សរុបប្រមាណជា ១,៨៨លាននាក់ មានការកើនឡើង ៩,៧% បើធៀបនឹងរយៈពេល ដូច គ្នាក្នុងឆ្នាំ២០១៨។ សម្តេចបន្ថែមថា«យើងរំពឹងថាចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ ទុន ក្នុងវិស័យនេះ»។ រាជរដ្ឋាភិបាលកម្ព...
កម្ពុជានិងនេប៉ាល់ ឈានដល់ការចុះហត្ថលេខាលើឯកសារចំនួន២

កម្ពុជានិងនេប៉ាល់ ឈានដល់ការចុះហត្ថលេខាលើឯកសារចំនួន២

សេដ្ឋកិច្ច និងវិនិយោគ
បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ បានអញ្ជើញជាអធិបតីសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ ជាផ្លូវការ។ ឯកសារទី ១ ក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និង វិនិយោគ ចុះហត្ថលេខាដោយ ឯកឧត្តម ហេដា បាហាដូល អាល់ឌីការី រដ្ឋលេខាទទួលបន្ទុកឧស្សាហកម្ម ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ និង ឯកឧត្តម ប៉ាន់ សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។ សម្រាប់ឯកសារទី ២ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភាពាណិជ្ជកម្មនេប៉ាល់ និង សភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្តម រ៉ាឆីស កាហ្ស៊ី ស្រ្តាលតា ប្រធានសភាពាណិជ្ជកម្មនេប៉ាល់ និងឧកញ៉ា លឹម ហេង អនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា ៕...
សភាពាណិជ្ជកម្មកម្ពុជា និង​សភា​ពាណិជ្ជកម្ម នេប៉ាល់​ចុះ​អនុស្សា​រណៈយោគយល់គ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម

សភាពាណិជ្ជកម្មកម្ពុជា និង​សភា​ពាណិជ្ជកម្ម នេប៉ាល់​ចុះ​អនុស្សា​រណៈយោគយល់គ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម

សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Rajesh Kazi SHRESTHA ប្រធាន​សភាពាណិជ្ជកម្មនេប៉ាល់ បានចុះអនុស្សារណៈ​យោគយល់ក្រោមអធិប​តីភាពដ៏ខ្ពង់​ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា និង ឯកឧត្ដម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋ​សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ។ ពិធីចុះអនុស្សារណៈយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​សំខាន់ៗ​ដូចខាងក្រោម គឺ ផ្លាស់ប្ដូរព័ត៌មានអំពីទំនាក់ទំនងពាណិជ្ជកម្ម ទីផ្សារ និងសេដ្ឋកិច្ច​ដែលមានស្រាប់ ក្នុងគោលបំណងលើកម្ពស់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចរវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជា-នេប៉ាល់។ ផ្ដល់ការគាំទ្រទៅវិញទៅមកដល់ការបំពេញទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូនៃសភាពាណិជ្ជកម្មទាំងពីច ។ផ្លាស់ប្ដូរព័ត៌មានការបោះពុម្ពផ្សាយអំពីច្បាប់ និងបទប្ប​ញ្ញត្តិព...
កម្ពុជាបង្ហាញសក្តានុពល វិនិយោគនិងកាលានុវត្តនភាពធុរកិច្ចកម្ពុជាដល់វិនិយោគិនចិន

កម្ពុជាបង្ហាញសក្តានុពល វិនិយោគនិងកាលានុវត្តនភាពធុរកិច្ចកម្ពុជាដល់វិនិយោគិនចិន

សេដ្ឋកិច្ច និងវិនិយោគ
លោក ឈួនន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការបង្ហាញសក្តានុពលវិនិយោគ និងកាលានុវត្តនភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិន និងពាណិជ្ជករចិន នៅក្នុងទីក្រុង យានថាយ ខេត្តសាងទុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញការបណ្តាក់ទុន និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ បទបង្ហាញរបស់ លោក ឈួន ដារ៉ា  នេះបានធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកមម និងវិនិយោគកម្ពុជា-ចិន (សានទុង) ដែលរៀបចំឡើងនៅទីក្រុងយានថាយ នៃខេត្តសានទុង កាលពីថ្ងៃព្រឹកទី១០ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីវិនិយោគិន និងធរុជនចិន ប្រមាណជាង ២០០នាក់។ លោក ឈួន ដារ៉ា បានលើកឡើងអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គោលនយោបាយគាំពារវិនិយោគ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលមានគោលដៅប្រែក្លាយកម្ពុជាទៅជាបណ្តុំរោងចក្រនៅអាស៊ី និងពីប្រទេសដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅពឹងផ្អែកលើជំនាញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ លោកបានបង្ហាញ...
កម្ពុជាដើរតួជាប្រទេសកិត្តិ យសក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី4 ខេត្ត សានស៊ីសាធារណរដ្ឋប្រជាមានិតចិន

កម្ពុជាដើរតួជាប្រទេសកិត្តិ យសក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទី4 ខេត្ត សានស៊ីសាធារណរដ្ឋប្រជាមានិតចិន

សេដ្ឋកិច្ច និងវិនិយោគ
កម្ពុជាដើរតួជាប្រទេសកិត្តិយសក្នុងពិព័រណ៍ផ្លូវសូត្រអន្តរជាតិលើកទីិខេត្តសានស៊ីសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេស ចិន។ ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ គឺបង្ហាញនូវការគាំទ្ររបស់កម្ពុជា ចំពោះគោលនយោបាយ​បើក​ចំហរទីផ្សារ និងការត្រួសត្រាយផ្លូវសម្រាប់វិស័យឯកជន ដើម្បីតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងបណ្តាប្រទេសក្នុងគន្លងផ្លូវមួយ ខ្សែក្រវាត់មួយ របស់ប្រទេសចិន។ ថ្លែងក្នុងឱកាសនៃការបើកសម្ពោធពិព័រណ៍ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណជ្ជកម្មក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាតមួយ ផ្លូវមួយ នឹងផ្តល់ឱកាសជួយជំរុញឲ្យប្រទេស​ទាំង២ កម្ពុជា-ចិន បន្តកិច្ចសហការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀត ដូចជា បច្ចេកវិទ្យា កសិកម្ម ការធ្វើទំនើបកម្មផលិត​កម្មកសិកម្ម និងជនបទ ការអភិវឌ្ឍវិស...
រដ្ឋមន្ត្ក្រីក្រសួងពាណិជ្ជកម្ម សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មខ្មែរ នៅចិន ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី

រដ្ឋមន្ត្ក្រីក្រសួងពាណិជ្ជកម្ម សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មខ្មែរ នៅចិន ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី

សេដ្ឋកិច្ច និងវិនិយោគ
សានទុង- ចិន៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញកាត់ខ្សែបូរសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងយានថាយ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីគណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ  កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺជាច្រកទ្វារមួយសម្រាប់ផ្តល់ព័ត៌មានទាក់ទងនឹងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិនចិន នៅក្នុងខេត្តសានទុង និងខេត្តដទៃទៀត នៃប្រទេសចិន ដែលមានបំណងទស្សនា ឬ ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ លោក ប៉ាន សូរស័ក្តិ បានស្នើលោកស្រី ចាង យ៉ាម៉ី ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ធ្វើការដាក់តាំងបង្ហាញផលិតផលខ្មែរ ឱ្យបានអតិបរមា ដើម្បីទាក់ទាញការបញ្ជាទិញពីទីផ្សារប្រទេសចិន និងជំរុញការនាំចេញផលិតផលជាតិ។ លោក ចាង តៃលីង អភិបាលរងក្រុងយានថាយ  បានគាំទ្រការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងយា...
ធនាគារអេស៊ីលីដាជាវិស័យឯកជនមួយទទួលជោគ ជ័យខ្លាំងនៅកម្ពុជា

ធនាគារអេស៊ីលីដាជាវិស័យឯកជនមួយទទួលជោគ ជ័យខ្លាំងនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ក្រុមក្សាភិបាលធនាគារពិភពលោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អេស៊ីលីដា ដែលជាធនាគារឯកជនទទួលបានជោគជ័យធំធេងមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការិយា ល័យដ៏ច្រើន និងជាធនាគារឯកជនធំជាងគេដែលបានបម្រើអតិថិជនយ៉ាងច្រើនទាំងក្នុងនិងក្រៅស្រុក។ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងនៅថ្ងៃទី៩ខែឧសភានេះថា ធនាគារអេស៊ីលីដាបានគិតគូអំពីផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម និងរយៈពេលវែងពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រ ស្ដីអំពីបច្ចេក វិទ្យាហិរញ្ញវត្ថុទំនើប ក៏ដូចជាការរៀបចំឲ្យកា្លយជា ធនាគារ ឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ លោកបណ្ឌិតថ្លែងថា អតិថិជនគឺមិនចាំបាច់មកកាន់បញ្ជរទៀតទេ គឺអាចប្រតិបត្តិការបានគ្រប់ទីកន្លែងដោយខ្លួនឯងបានតាម រយៈទូរស័ព្ទដៃ ដោយចំណាយពេលតិច និងចំណេញពេលវេលាលឿនរហ័សទាន់ចិត្ត។ លោកបណ្ឌិតបានបញ្ជាក់ថា ក្រុមប្រតិភូធនាគារពិភពលោកបាន កោតសរសើរដល់វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលធ្...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា៖ការទិញ លក់ អចលនទ្រព្យ (ដីឡូត៍​និងផ្ទះ)ប្រយ័ត្នចាញ់បោកជនខិលខូច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា៖ការទិញ លក់ អចលនទ្រព្យ (ដីឡូត៍​និងផ្ទះ)ប្រយ័ត្នចាញ់បោកជនខិលខូច

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​ បានចេញសេចក្តីប្រកាសព៍ត៌មានមួយ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ការទិញ លក់ អចលនទ្រព្យ (ដីឡូត៍​និងផ្ទះ ) អាចប្រព្រឹត្តទៅដោយរលូន និងជៀសវាងហានិភ័យជាយថាហេតុ ដែលកើតឡើងដោយជនខិលខូច ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ដូច្នេះមុននិងធ្វើការសម្រេចចិត្តទិញអចលនទ្រព្រ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​ សូមអំពាវនាវ ដល់សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖...
ក្រុមហ៊ុនចំនូន៥ នឹង​​នាំផ្លែចេកពីកម្ពុជា​​​ទៅកាន់ទីផ្សារចិនលើកទី១ចំនួនជាង១០០ តោន​​​

ក្រុមហ៊ុនចំនូន៥ នឹង​​នាំផ្លែចេកពីកម្ពុជា​​​ទៅកាន់ទីផ្សារចិនលើកទី១ចំនួនជាង១០០ តោន​​​

សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន ហ៊ុន ទី ស្ថិតនៅខណ្ឌសែន សុខ កាលពីថ្ងៃទី៩ខែឧសភានេះ​​​រៀបចំពិធីសម្ភោតការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន លើកទី១ចំនួនជាង១០០ តោន​​​ ហើយ​​​តំណាងឲ្យក្រុមហ៊ុនទាំង០៥ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកទៅប្រទេសចិនបានបង្ហាញពីមោទ​​​នភាព​​យ៉ាងខ្លាំងផងដែរ​​។​​​​​​ លោក ​វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា​ ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានខិតខំពុះពារគ្រប់បែបយ៉ាងក្នុងឆន្ទ:ច្បាស់លាស់។​ លោករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា ​​​​«យើង​​​​ធ្វើយ៉ាងណានាំកសិផលកម្ពុជាឲ្យបានចូលក្នុងទីផ្សារអន្តរជាតិហើយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង អគ្...