ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ចិន គ្រោងវិនិយោគសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅកម្ពុជា

ចិន គ្រោងវិនិយោគសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ ប្រតិភូធុរជនចិនខេត្តហឺណាន់ បានបង្ហាញចេតនាវិនិយោគលើការសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនៅក្នុងប្រទសកម្ពុជា ដើម្បីចូលរួមពង្រឹងខ្សែរចង្វាក់ផ្គត់ផ្គង់ស្រូវអង្ករជាតិ ជាពិសេសថែរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងបង្កើនប្រាក់ចំណូលជូនប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោក ប៊ី គង់មីន (BI Guangmin) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បានជម្រាបប្រាប់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នេះអំពីសាវតា និងគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួត ដែលមានសមត្ថភាពសម្ងួតស្រូវសើមដល់ទៅ ១៣ពាន់តោន ក្នុងមួយថ្ងៃ ហើយអាចស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ ១លានតោន។ លោក ប៊ី គង់មីន បានបន្ថែមទៀតថា ខាងភាគីចិនចង់សាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួត នៅក្នុងខេត្...
Panasonic និងToshiba ជប៉ុន ប្រកាសព្យួរកិច្ចសហការជាមួយ Huawei ចិន

Panasonic និងToshiba ជប៉ុន ប្រកាសព្យួរកិច្ចសហការជាមួយ Huawei ចិន

សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន Panasonic និងក្រុមហ៊ុន Toshiba របស់ប្រទេសជប៉ុន បានប្រកាសព្យូរកិច្ចសហប្រតិបតិ្តការជាមួយក្រុមហ៊ុន Huawei របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ នេះបើតាមការចុះផ្សាយរបស់ BBC ។ ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba បានបញ្ជាក់ដឹងថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់សម្ភារៈបរិក្ខាឲ្យទៅក្រុមហ៊ុន Huawei ចិនមួយរយៈពេល ដោយរង់ចាំការដោះស្រាយរវាងក្រុមហ៊ុន Huawei និងសហរដ្ឋអាមេរិករួចរាល់សិន ។ សូមបញ្ជាក់ថា សេចក្តីប្រកាសរបស់ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba ជប៉ុនក្នុងការព្យួរកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei ចិន ត្រូវបានធ្វើឡើងដោយខ្លាចរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះបញ្ជីរខ្មៅលើសាខា៦៨របស់ក្រុមហ៊ុន Huawei ចិន ៕...
លោកវេង សាខុនថា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតកម្មស្រូវ គឺត្រូវយកវិស័យឯកជនធ្វើជាដៃគូជាមួយរដ្ឋ

លោកវេង សាខុនថា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតកម្មស្រូវ គឺត្រូវយកវិស័យឯកជនធ្វើជាដៃគូជាមួយរដ្ឋ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពរញ៖ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសម្តែងការគួរសមជាមួយតំណាងក្រុមហ៊ុន Haikou Zhizhuang Biotechnology Co., Ltd ដែលដឹកនាំដោយលោក Peng FA FU និងក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd ដែលតំណាងដោយលោកសាស្ត្រចារ្យវិទ្យាសាស្រ្តស្រូវ HUANG Ming An។ ក្នុងគោលបំណងស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យកសិកម្មជារួម ជាពិសេសសិក្សាបន្ថែមអំពីស្តង់ដារនៃការកែច្នៃផ្លែស្វាយ និងបច្ចេកទេសនៃការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត នីតិវិធីនិងបច្ចេកទេសនៃការនាំស្វាយស្រស់ចេញ និងស្វែងយល់ពីវឌ្ឍនភាពនៃគម្រោងវិនិយោគលើដំណាំស្រូវពូជ Japonica ផងដែរ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កន្លងមកក្រសួងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងនិងពង្រីកការនាំចេញ ហើយថ្មីៗនេះភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់ ៤០ម៉ឺនតោន។ ដោយឡែក នៅដើមខែ...
លោកឧកញ៉ា លឹម ហេង៖ ស្នើរឲ្យប្រទេសបេឡារុសជួយ វិនិយោគទៅលើវិស័យកសិកម្ម និងការដាំដុះ

លោកឧកញ៉ា លឹម ហេង៖ ស្នើរឲ្យប្រទេសបេឡារុសជួយ វិនិយោគទៅលើវិស័យកសិកម្ម និងការដាំដុះ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Vlafimir Goshin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ។ដេីម្បីពិភាក្សាស្វែងយល់ពីសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ លោក Vlafimir Goshin បានលើកឡើងថា គណៈប្រតិភូប្រទេសបេឡារុស មកប្រទេសកម្ពុជា ដេីម្បីសិក្សាស្វែងយល់ពីបរិយាកាសសេដ្ឋកិច្ចដោយផ្ទាល់ឲ្យបានកាន់តែច្បាស់លាស់ថែមទៀត។ លោក ឧកញ៉ា លឹម ហេង បានសម្តែងការគាំទ្រចំពេាះការលេីកឡេីងរបស់ ឯកអគ្គរដ្ឋទូត ប្រទេសបេឡារុសក្នុងការដឹកនាំធុរជនប្រទេសបេឡារុស មកកាន់ប្រទេសកម្ពុជា។ លោកឧកញ៉ា បានជំរុញឲ្យប្រទេសបេឡារុស វិនិយោគទៅលើវិស័យកសិកម្ម ដូចជាការដាំដុះ និងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា និងវិស័...
Google អាមេរិកកាត់ផ្តាច់កិច្ចសហការជាមួយ Huawei ចិន

Google អាមេរិកកាត់ផ្តាច់កិច្ចសហការជាមួយ Huawei ចិន

សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន Google របស់សហរដ្ឋអាមេរិក បានប្រកាសកាត់ផ្តាច់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei របស់ប្រទេសចិន ដែលជាវិធានបិទទ្វារមិនឲ្យអតិថិជនរបស់ក្រុមហ៊ុន Huawei បន្តប្រើប្រាស់កម្មវិធី Google បាន ។ វិធានរបស់ក្រុមហ៊ុន Google គឺផ្តោតសំខាន់លើប្រព័ន្ធ Android ដែលត្រូវបានបំពាក់លើទូរស័ព្ទដៃ Smartphone Huawei របស់ក្រុមហ៊ុន Huawei ដែលអតិថិជនប្រើប្រាស់ទូរស័ព្ទ Huawei មិនអាចប្រើប្រាស់កម្មវិធីជាច្រើនរបស់ Google មានដូចជា Gmail, Google Map និងប្រព័ន្ធផ្សេងទៀត ។ ក្រុមហ៊ុន Google បានបញ្ជាក់ថា ចំពោះសេវាកម្ម Google play និងGoogle play protect នឹងនៅដំណើរការធម្មតាលើទូរស័ព្ទដៃ Smartphone Huawei របស់ក្រុមហ៊ុន Huawei ដែលជាកម្មវិធីមានស្រាប់ក្នុងទូរស័ព្ទប្រភេទនេះ ៕...
កម្ពុជាកំពុងតែ​​ឈានដល់​​បដិវត្ត ឧស្សាហកម្ម​ជំនាន់ទី៤ ​​​​​និងការ​​អភិវឌ្ឍបច្ចេកវិទ្យា​​ទំនើប​​​

កម្ពុជាកំពុងតែ​​ឈានដល់​​បដិវត្ត ឧស្សាហកម្ម​ជំនាន់ទី៤ ​​​​​និងការ​​អភិវឌ្ឍបច្ចេកវិទ្យា​​ទំនើប​​​

សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិ ​​​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​បានមានប្រសាសន៍​​ថា ​​​​ ប្រទេសកម្ពុជានឹងឈានដល់​​បដិវត្តឧស្សាហកម្ម​ជំនាន់ទី៤​​​​​.0 និងការ​​អភិវឌ្ឍន៍តាម​បែប​​​បច្ចេកវិទ្យា​​ទំនើបៗ​​​ ហើយសន្និសីទ ឌីជីថលកម្ពុជា​​​ឆ្នាំ២០១៩ ​​​​​គឺ​​​ជាកិច្ចការដ៏មាន​​​សារ​​​សំខាន់​មួយក្នុង​​​ការ​​​ជំរុញប្រទេសកម្ពុជាចូល​​ក្នុង​​បដិវត្តឧស្សាហកម្ម​ ៤.0 ដែលត្រូវការបច្ចេកវិទ្យាទំនើប​ៗ​​​​​មិនអាចខ្វះ​​បាន​​​ ហើយ​កម្ពុជាកំពុងតែរៀបចំខ្លួនតាមគោលនយោបាយពាណិជ្ជកម្ម​របស់រាជរដ្ឋាភិបាល​​​​​​​កម្ពុជា​និងក្រសួងពាណិជ្ជកម្ម​​​​ ​​ដើម្បីអភិវឌ្ឍន៍​ខ្លួនឲ្យ​​​​​​ស្រប​តាម​​​​​​និន្នាការរបស់ពិភពលោក​​​​​។​​​ លោករដ្ឋមន្រ្តី​​​បា​នថ្លែងទៀតថា ​​ថ្វីបើ​កម្ពុជា​​ស្ថិតនៅឆ្ងាយពីគេក៏ពិតមែនផ្នែកបច្ចេកវិទ្យា​​ ក៏​​ប៉ុន្តែ​អ្វីដែល​​អាច​ធ្វើ​បាន​គឺ​​កម្ពុជានឹងជំរុញកិច្ចការនេះបន្ថែមទៀតហើយមិនយឺតពេលនោះទេ​​​​​ ដូចជាការអនុវត្ត​​ច្បាប់ពាណិជ្ជ​​​កម្ម...
ចិន​​​មកជួយ​​​​​អភិវឌ្ឍ​​​​សេដ្ឋកិច្ចកម្ពុជា​​​​​ ខណៈរដ្ឋាភិបាលប្រទេស​​ទាំងពីរ​​​មាន​​​ទំនាក់ទំនងយ៉ាង​​ជិតស្និទ្ធ ​

ចិន​​​មកជួយ​​​​​អភិវឌ្ឍ​​​​សេដ្ឋកិច្ចកម្ពុជា​​​​​ ខណៈរដ្ឋាភិបាលប្រទេស​​ទាំងពីរ​​​មាន​​​ទំនាក់ទំនងយ៉ាង​​ជិតស្និទ្ធ ​

សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថាន​​សិក្សាភាសា​​ចិន​​នៃរាជបណ្ឌិតសភាកម្ពុជា​​បានមានប្រ​​​សាសន៍ឲ្យដឹង​​​​​​ថា ​​​​​​ការវិនិ​​​យោគ​​ចិន​មក​កាន់​ប្រទេសកម្ពុជា​​​​មិនមែនជារឿងមួយ​​​មិនល្អដូចការលើក​ឡើង​កន្លងមក​​​នោះទេ​ ពោលប្រទេស​​​ចិន​បាន​វិនិយោគច្រើន​នៅខេត្តព្រះសីហនុលើផ្នែកសណ្ឋាគារ ​និងភោជនីយដ្ឋាន​​​​​ ដែល​​​ជំរុញឲ្យ​មានការអភិវឌ្ឍ​​សេដ្ឋកិច្ច​កម្ពុជាទៅវិញ​​។​​​​​ លោក​បណ្ឌិត​បានមានប្រសាសន៍​​​ទៀតថា ​​ទំនាក់ទំនង​​ល្អ​​​រវាង​​ចិន ​និង​​កម្ពុជា​​​​បានធ្វើ​ឲ្យ​មានការវិនិយោគច្រើនពី​​​ប្រទេសចិន​ដែល​​​ជំរុញ​​ធ្វើ​ឲ្យ​មានការរីកចម្រើន​​​​ ​​និងការអភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​​​ឈានឡើង​​​​​​​​​​​ ហើយ​​ចិន​ជាដៃគូរ​​​អភិវឌ្ឍប្រ​​​ទេសក្នុងតំបន់អាស៊ាន​ក៏ដូចជាប្រទេស​កម្ពុជាផងដែរ​​។​ បច្ចុប្បន្ននេះ​ ​​អ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រ...
ក្រុមហ៊ុន N&Y Real Estate ចាប់ផ្តើមពង្រីកគម្រោងទី២ទៀត ដោយវិនិយោគពុះដីឡូតិ៍នៅតំបន់ជាយក្រុង ក្នុងស្រុកអង្គស្នួល

ក្រុមហ៊ុន N&Y Real Estate ចាប់ផ្តើមពង្រីកគម្រោងទី២ទៀត ដោយវិនិយោគពុះដីឡូតិ៍នៅតំបន់ជាយក្រុង ក្នុងស្រុកអង្គស្នួល

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate បានឲ្យដឹងថា មុនដំបូងទីតាំងដីនៅជាយក្រុងមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្លូវល្បឿនលឿននិងផ្លូវក្រវ៉ាត់ក្រុងរួចមក ទើបតំបន់ទាំងអស់នោះកាន់តែមានសក្តានុពលខ្លាំង ហើយក្រុមហ៊ុនលោកវិនិយោគនៅតំបន់នេះ ដោយសារតែនៅជិតទីប្រជុំជនមានផ្សារ រោងចក្រ និងនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៤នោះទេ។ លោកឧកញ៉ាបានថ្លែងទៀតថា ក្រុមហ៊ុន N&Y Real Estate វិនិយោគលើផ្ទៃដីទំហំជិត៣០ ហិកតា ដែលជាជំហានទី១ លើការអភិវឌ្ឍពុះដីឡូតិ៍លក់ជូនប្រជាពលរដ្ឋនេះប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្ត សម្រាប់ប្រជាពលរដ្ឋ ហើយគម្រោងទី២គឺ ជាគម្រោងផ្សារលើផ្ទៃដីប្រហែល៤ ហិកតា ដើម្បីធ្វើរោងចក្រ នឹងមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ។ ឧកញ៉ា ឯល គ្រីយ៉ា បានថ្លែងថា គោលដៅធំរបស់ក្រុមហ៊ុនមកវិនិយោគគឺចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចតំបន់នេះឲ្យមាន...
វិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានកំណើនរឹងមាំថែមទៀតនាពេលខាងមុខ

វិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានកំណើនរឹងមាំថែមទៀតនាពេលខាងមុខ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកជំនាញខាងវិស័យអលនទ្រព្យបានអះអាងថា រយៈពេល២ឆ្នាំទៀតវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជានៅតែមានកំណើននិងបន្តមានភាពរឹងមាំ ដោយសារតែកម្ពុជាជាមានសក្តានុពលចំពោះការអភិវឌ្ឍ។ លោក សោម កែវម៉ាលីដា អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានបញ្ជាក់ថា វិស័យអលនទ្រព្យនៅប្រទេសកម្ពុជាថ្វីបើមានសន្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែវិស័យនេះនៅរយៈពេលពី ២ទៅ៥ឆ្នាំទៀតវិស័យនេះនៅតែល្អប្រសើរនិងមានវឌ្ឍនភាពជាបន្តបន្ទាប់ ដោយសារតែមានការវិនិយោគច្រើនពីក្រៅប្រទេសជាពិសេសនោះគឺអ្នកវិនិយោគិនចិនសម្រុកចូលខ្លាំងតែម្តង។ លោកបានថ្លែងទៀតថា តាមពិតទៅប្រទេសកម្ពុជាគឺមានកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចជាតិរីកចម្រើនប្រចាំឆ្នាំ ដែលជំរុញឲ្យអ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកសម្រុកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ អ្នកជំនាញបានលើកឡើងថា ប្រទេសកម្ពុជានៅមានសន្ទុះនៃការអភិវឌ្ឍទៅទៀត ហើយបច្ចុប្បន្ននេះចំពោះការផ្គត់ផ្គង់ខុនវិញដូរសព្វថ្ងៃនេះ...