ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញពលរដ្ឋចំឯកសារស្នើសុំខ្ចីឥណទានពីគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីពង្រីកអាជីវកម្ម
មណ្ឌលគិរី ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីពីគ្រប់បណ្តាខេត្ត មានចំនួន ២៨៨ ពាក្យ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣១ លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក។
លោក កៅ ថាច មានប្រសាសន៍បែបនេះ ក្នុងពិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តមណ្ឌលគិរី ។
លោកអគ្គនាយក បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋរួសរាន់រៀបចំឯកសារស្នើសុំខ្ចីឥណទាននេះ ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហក ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិត...








