ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

កម្ពុជាអាចនាំចេញផ្លែស្វាយ ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ

កម្ពុជាអាចនាំចេញផ្លែស្វាយ ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ នេះយោងតាមការផ្សព្វផ្សាយ របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា បន្ទាប់ពីកម្ពុជា-ចិន ចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនៅថ្ងៃទី៩ ខែមិថុនានេះ ។ ស្ថានទូតចិន បានបញ្ជាក់ថា «ផ្លែស្វាយក្នុងប្រទេសកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលបន្តិចទៀតនេះ។ ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀត បន្ទាប់ពីផ្លែចេកដែលត្រូវបានអនុញ្ញាតនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជាអាចនាំចេញផ្លែស្វាយ ដែលមានគុណភាពខ្ពស់ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។ នឹងអាចជំរុញការអភិវឌ្...
បុរី KS Residence នឹងចំណាយ ១០០ភាគរយ ការផ្ទេរឈ្មោះក្នុងប្លង់រឹង និងបង់ពន្ធប្រថាប់ត្រាជូនអ្នកទិញ

បុរី KS Residence នឹងចំណាយ ១០០ភាគរយ ការផ្ទេរឈ្មោះក្នុងប្លង់រឹង និងបង់ពន្ធប្រថាប់ត្រាជូនអ្នកទិញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ បុរី​ ខេ អេស រេ៉ស៊ីដេន KS Residence លក់បាន ២១ល្វែង ក្នុងចំណោម ៥៧ល្វែង ក្នុងតំបន់ A សម្រាប់ដំណាក់កាលមុនការសាងសង់ ហើយយើងនឹងឡើងថ្លៃ មួយពាន់ដុល្លារក្នុងផ្ទះមួយ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ២០២០ ។ លោក បណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា យើងនឹងឡើងថ្លៃ ៥០០ដុល្លារក្នុងមួយផ្ទះ នៅរៀងរាល់ថ្ងៃទី១៥ នៃខែនីមួយៗ ឬនៅរៀងរាល់ពេលលក់បាន ៥ល្វែងឡើងទៅ ។ ​បើអ្នកបង់ផ្តាច់ ១០០ភាគរយ នឹងទទួលបានការបញ្ចុះតម្លៃ ១០ភាគរយ បានប្លង់រឹង និងការបង់ពន្ធ ១០០ភាគរយ ដោយបុរី ហើយអាចចូលស្នាក់នៅផ្ទះថ្មីបាន ក្នុងរយៈពេលយ៉ាងយូរ ៧ខែក្រោយ ។ ការបង់ប្រាក់មានភាពបត់បែនតាមស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទិញ ទាំងរំលោះសុទ្ឋ ១០០ភាគរយ ឬតាមរយៈធនាគារ ។ លោក បណ្ឌិត បញ្ជាក់ថា មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ មេធាវី អ្នកសារព័ត៌ មាន អ្នកខេត្តស្វាយរៀង ព្រៃវែង កណ្តាល និងអ្នកភ្នំពេញ នឹងទទួលបានការបញ្ចុះតម្លៃ ១០០០ដុល្លារដោយស្វ័យប្រវត្តិ ហើយបុ...
សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចារ បាន បើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយវិស័យឯកជនលើការចរចារ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០​។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចម្បងគឺប្រមូលធាតុចូលពីភាគីពាក់ព័ន្ធនានា ក្នុងវិស័យឯកជន ដើម្បីជាជំនួយស្មារតីនិងគំនិតយោបល់បន្ថែម ដល់ក្រុមការងារចរចារ ក្នុងការរៀបចំត្រៀមក្នុងកិច្ចចរចារលើកទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នេះ។ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជាបានលើកឡើងពីសក្តានុពលនៃទីផ្សារអង្ករកម្ពុជា នៅក្នុងប្រទេសចិន ដែលទទួលបាននូវការគាំទ្រជាច្រើន ជាពិសេសគឺមានក្រុមហ៊ុនចិនជាច្រើនចង់ទិញអង្ករកម្ពុជា។ លោកឧកញ៉ា បានបញ្ជាក់ថា ជាឱកាសល្អសម្រាប់កម្ពុជាពង្រីកបរិមាណនៃការនាំចេញអង្កររបស់ខ្លួនទៅកាន់ប្រទេសចិន ឬអាចជាការស្នើស...
 ស្ពានឆ្លងទន្លេមេគង្គ៖ស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចសាងសង់បាន ៨៧,៥ ភាគរយ ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ 

 ស្ពានឆ្លងទន្លេមេគង្គ៖ស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចសាងសង់បាន ៨៧,៥ ភាគរយ ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំពង់ចាម៖ គិតត្រឹមខែឧសភា ឆ្នាំ២០២០ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥ភាគរយ គម្រោងសាងសង់នេះនឹងរួចរាល់មុនកំណត់ ក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០នេះ ។ តាមការផ្សព្វផ្សាយ របស់ក្រសួងសារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តតត្បូងឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។ សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង ១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លានដុល្លារសហរដ្ឋអាមេរិក(ជាងហាសិបប្រាំមួយលាន) និងប្រើប...
រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម

រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំ កសិ-ឧស្សាហកម្ម (ខ្សែច្រវាក់ផលិតកម្មដំណាំចេកអំបូងលឿង មៀនប៉ៃលិន ទុរេន ក្រូចថ្លុង ខ្មុរការ៉ុត) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកឧកញ៉ា ហេង ឡុង បានជម្រាបជូន លោករដ្ឋ មន្រ្តីថា បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងដាំដុះដំណាំ ចេកចំនួន ១ ០០០ហត ក្រូចថ្លុងចំនួន ៧៨ហត មៀនប៉ៃលិន ២៤០ហត ទុរេន ១៤៥ហត និងខ្នុរការុត ១២៥ ហត។ ចម្ការនីមួយៗ ត្រូវបានរៀប ចំឡើងតាមលក្ខណៈបច្ចេ កទស មានប្រព័ន្ធស្រោចស្រព និងប្រព័ន្ធប្រមូល ផលចេញពីចំការកន្លែងវេចខ្ចប់ ឃ្លាំងស្តុក ថ្នាលបណ្តុះកូន អាងស្តុក និងប្រព័ន្ធចែកចាយទឹក។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង១០ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងរយ:ពេល ៥ខែ ដើមឆ្នាំ២០២០ ក្រុមហ៊ុនបាននាំចេញចេ...
លោក វេង សាខុន ពិភាក្សាការងារនិងរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច

លោក វេង សាខុន ពិភាក្សាការងារនិងរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោករដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២០​ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច ដែលមានទីតាំងនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ យោងតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច បានបង្ហាញថា ក្រុមហ៊ុន បានទទួលការអនុញ្ញាតធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលចំនួន ៩ ០៦៨ ហិកតា នៅឆ្នាំ២០១៧ ដើម្បីធ្វើការដាំដុះដំណាំឧស្សាហកម្ម។ យោងលើលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃជារួមអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍ អគ្គលេខាធិការដ្ឋានយល់ឃើញថា ក្រុមហ៊ុននៅមានការយឺតយ៉ាវលើការអនុវត្តផែនការសកម្មភាពដែលបានឯកភាពជាមួយក្រសួង និងមានជួបបញ្ហានៃការផ្លាស់ប្តូរមុខដំណាំដោយជួបនឹងបញ្ហាប្រឈមទាក់ទងទៅនឹងគុណភាពដី ហើយនិងការសំអាតដីធ្លី ដែលទាមទារឱ្យក្រុមហ៊ុនពិនិត្យពិចារណាឱ្...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនក្រុមហ៊ុនចំនួនពីរ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនក្រុមហ៊ុនចំនួនពីរ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនពីរតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន។ នេះយោងតាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅថ្ងៃទី២៧ ខែឧសភានេះ ។ ១-“POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD.”គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។ ២-“SURE FANCY LEATHER GOODS MANUFACTURER CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង ៕...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីង 

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីង 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេស វីង(ខេមបូឌា)លីមីធីត  ដើម្បី​ផ្ត​ល់​ឥ​​ណទានមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យ​​​​​កែ​ច្នៃ​ផ​លិតផលកសិកម្ម និងកសិឧស្សាហកម្ម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក កៅ ថាច អ​គ្គ​នា​យ​ក​​នៃ​​ធនាគារអភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម និងលោក Manu Rajan អគ្គនាយក​ នៃធ​នាគា​រ​ឯ​ក​ទេ​ស​ វីង បានចុះកិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យប្រ​សើរ​ឡើ​ង​នូ​វ​ខ្សែ​សង្វា​ក់​ផ​លិ​ត​ក​ម្ម​ក្នុងវិស័យកសិកម្ម ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងព​ង្រី​ក​ការផលិតក្នុងស្រុក សម្រាប់ជំរុញនាំចេញ និងកាត់បន្ថយការនាំចូល។ លោក កៅ ថាច បានបញ្ជាក់ថា ដោយកំណើនអតិថិជនដែលទទួលបាន​ឥណទានពីធនាគារអភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម មានកំ​ណើន​ពីមួ​យ​ថ្ងៃ​ទៅ​មួ​យថ្ងៃ បាន​ផ្តល់ជូន​ដល់ប្រជាកសិករ​នៅជនបទ ដោយ​អត្រាកា...
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការ និងជាតំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា រវាង គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី (K.C.C.V PLANTATION CO., LTD) កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ស្តីពីអភិវឌ្ឍន៍សែសង្វាក់​​តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ពិធីចុះហត្ថលេខានេះ អញ្ជើញចូលរួមដោយ ឯកឧត្តម វ៉ា រុតសាន ប្រធានទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម លោក ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករ ផលិតបន្លែសុវត្ថិភាព ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូប។ លោក ប៉ាវ ហេងតារា មានប្រសាសន៍ថា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្...
ធនាគារជាតិឲ្យម្ចាស់លុយសម្រាល និងការពារផលប្រយោជន៍អតិថិជន រងផលប៉ះពាល់កូវីដ-១៩

ធនាគារជាតិឲ្យម្ចាស់លុយសម្រាល និងការពារផលប្រយោជន៍អតិថិជន រងផលប៉ះពាល់កូវីដ-១៩

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ធនាគារជាតិ នៅក្នុងសប្តាហ៍នេះ បានដាក់វិធានការ ដើម្បីជួយសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់អតិថិជន នៅក្នុងប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញវិធានការនេះ និងបានណែនាំឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំឥណទានទ្បើងវិញ។ លោកបានបន្ថែមថា ធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវយោគយល់ដល់អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន។ ចំណែកលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការអនុវត្តតាមសារាចរណ៍ណែនាំរបស់ធនាគារជាតិ ក្នុងការជួយសម្រួលបន្ទុក អតិថិជនក្នុងអំឡុងមានវិបិត្តជំងឺកូវីដ១៩នេះ គឺវាពិតជាបានធ្...