ស្ថាបនិក CEO Master Clubបង្ហើបច្បាប់ថ្មីវាយលុកទីផ្សារបានធំហេីយលឿន
ការចាប់ផ្តើមអាជីវកម្មដំបូងហើយទទួលបានជោគជ័យមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ហេីយបេីចង់ពង្រីកខ្លួនឱ្យកាន់តែធំ ទាក់ទាញវិនិយោគគិនឱ្យកាន់តែច្រេីនរឹតតែពិបាកទៅទៀត បេីគ្មានផែនការអាជីវកម្មល្អហេីយរឹងមាំ ព្រោះផែនការអាជីវកម្មជាឧបករណ៍ទាក់ទាញហិរញ្ញវត្ថុ និងវិនិយោគិន។
ផែនការអាជីវកម្មមិនមែនជាឯកសារងាប់ទេ វាជាផែនការរស់ដែលយេីងអាចកែប្រែវាបាន ដែលនេះជាមូលហេតុធំធ្វេីឱ្យម្ចាស់អាជីវកម្មមួយចំនួនរៀបត្រូវហេីយតែអនុវត្តមិនបានផល ខណៈដែលម្ចាស់អាជីវកម្មមួយចំនួនទៀតអនុវត្តហេីយបានលទ្ធផលខ្ពស់។
ជុំវិញបញ្ហានេះត្រូវបានអ្នកជំនាញបង្វឹកលើវិស័យធុរកិច្ច លោក អោម សេងបូរ៉ា លើកឡើងក្នុងកម្មវិធីបង្វឹករបស់ CEO Master Club ស្តីពី "ការរៀបចំផែនការអាជីវកម្ម" ដែលមានម្ចាស់ អាជីវកម្ម រហូតដល់១៤០នាក់ ចូលរួមនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៩ នេះ។
ស្ថាបនិក CEO Master Club រូបនេះក៏បង្ហើបច្បាប់សាកលមួយជួយជំរុញដល់ការរៀបចំក្បួនធ្វេីផែនការអាជីវកម្...








