ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ធនាគារអភិវឌ្ឍន៍ជនបទនឹងក្លាយជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសម្រាប់បម្រើវិស័យកសិកម្ម

ធនាគារអភិវឌ្ឍន៍ជនបទនឹងក្លាយជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសម្រាប់បម្រើវិស័យកសិកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារអភិវឌ្ឍន៍ជនបទនឹងក្លាយជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មសម្រាប់បម្រើវិស័យកសិកម្មជាពិសេស ប្រើប្រាស់ សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ ។ ធនាគារអភិវឌ្ឍន៍ជនបទ​ (ធ.អ.ជ.) ដឹកនាំដោយ លោក កៅ ថាច បានដើរលើយន្តការដោះស្រាយបញ្ហាជូនប្រជាកសិកររហូតទទួលបាន នូវការទុកចិត្តពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានបន្ថែមដើមទុន ៥០ លានដុល្លារអាមេរិក ដើម្បីប្រែក្លាយធនាគារនេះ ឲ្យទៅជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសម្រាប់បម្រើវិស័យកសិកម្មជាពិសេ សប្រើប្រាស់ សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។...
អគ្គនាយកដ្ឋានកសិកម្មអំពាវនាវដល់ម្ចាស់ចំការស្វាយនៅកម្ពុជាចង់នាំចេញផ្លែស្វាយ សូមមកចុះបញ្ជីនៅ (Video inside)

អគ្គនាយកដ្ឋានកសិកម្មអំពាវនាវដល់ម្ចាស់ចំការស្វាយនៅកម្ពុជាចង់នាំចេញផ្លែស្វាយ សូមមកចុះបញ្ជីនៅ (Video inside)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែធ្នូនេះ បានអំពាវនាវដល់ម្ចាស់ចំការស្វាយទាំងអស់នៅកម្ពុជា ដែលមានបំណងចង់នាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន និងប្រទេសផ្សេងៗទៀត សូមរួសរាន់ មកចុះបញ្ជី នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឲ្យមន្ត្រីជំនាញចុះទៅវាយតម្លៃ និងណែនាំពីលក្ខណៈបច្ចេកទេស ឲ្យស្របតា​មស្តង់ដារនាំចេញ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទព័ត៌មានស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៥ ខែធ្នូនេះ។ ​ លោកបញ្ជាក់ទៀតថា ទាំងអគ្គនាយកដ្ឋានកសិកម្ម និងក្រសួងកសិកម្ម ធ្លាប់បានចេញសេចក្តីជូនដំណឹងអំពាវនាវ ឲ្យម្ចាស់ចំការស្វាយ មកចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មរួចមកហើយ ប៉ុន្តែចំនួនអ្នកមកចុះបញ្ជីនៅមានតិចតួច មានប្រហែលជា២ ឬ៣កសិដ្ឋានប៉ុណ្ណោះ ដូច្នេះហើយអាចនឹងជួបការលំបាកពេល ដែលចង់នាំចេញទៅប្រ...
ក្រុមហ៊ុនVKHMER EXPRESS ជាសេវាកម្មដឹកជញ្ជូនអ្នក​​ដំណើរ តាមរ៉ឺម៉កកង់បីខែ្មរ ម៉ូតូឌុបនិង​​ឡានក្រុង

ក្រុមហ៊ុនVKHMER EXPRESS ជាសេវាកម្មដឹកជញ្ជូនអ្នក​​ដំណើរ តាមរ៉ឺម៉កកង់បីខែ្មរ ម៉ូតូឌុបនិង​​ឡានក្រុង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាត់ ចំណាន ម្ចាស់ក្រុមហ៊ុន ​​VKHMER EXPRESS ​​ និងជាសហគ្រិនវ័យក្មេងកម្ពុជាមួយ​ក្រុមបាន​​រួមគ្នា​​វិនិយោគ​​លើបច្ចេកវិទ្យា​​ទំនើប ដោយ​​​​​​​ភ្ជាប់​ទៅ​​​កាន់ ​​​​​​​សេវាកម្មដឹកជញ្ជូនអ្នក​​ដំណើរ តាមរ៉ឺ ម៉កកង់បីខែ្មរ ម៉ូតូឌុបនិង​​ឡានក្រុង​​។​ លោកប៉ាត់ ចំណាន បាន​​លើក​ឡើង​​ថា ​​ក្រុមហ៊ុន VKHMER EXPRESS ផ្តល់សេវាកម្មដឹកអ្នកដំណើរ​តាមរម៉កកង់បីខែ្មរ ​ម៉ូតូឌុប ឡានក្រុងជាដើម។  សព្វថ្ងៃប្រជាជនខែ្មរ​​បានប្រើប្រាស់​សេវា​រ​ម៉កកង់បីរបស់បរទេស ដែលធ្វើឲ្យរម៉កខ្មែរបាត់បង់ស្ទើរទាំងអស់​ ហើយទាំងអ្នក​ផលិតបាត់បង់ការងារ ហេតុដូចនេះហើយទើប​​ក្រុមហ៊ុន ​​VKHMER EXPRESS វិនិយោគ​​​បច្ចេក​​វិទ្យា​​នេះ​ឡើង​​។​​​​ លោក​បានមានប្រសាសន៍​​ទៀតថា ​ ក្រុមហ៊ុន​​ VKhmer Epress មានគោលបំណងចង់​​រក្សារអ្វី ​​ដែលខ្មែរមាន​ និងលើកស្ទួយនៅរម៉កខ្មែរឡើងវិញ ដោយតម្រូវ​​ឲ្យ​​អ្នកបើកប​រម៉ក​ទាំងអស់​ត្រូវតែ​​ឆ្លងកាត់នៅការរៀនច្បាប់ចរាចរណ៍ និងវ...
លោកឧកញ៉ា សុង សារ៉ន«កម្ពុជាត្រូវការថវិកា២០០លានដុល្លារក្នុង១ឆ្នាំ ដើម្បីត្រៀមទិញស្រូវស្តុកទុកនិងកុំឲ្យតម្លៃធ្លាក់ចុះ »

លោកឧកញ៉ា សុង សារ៉ន«កម្ពុជាត្រូវការថវិកា២០០លានដុល្លារក្នុង១ឆ្នាំ ដើម្បីត្រៀមទិញស្រូវស្តុកទុកនិងកុំឲ្យតម្លៃធ្លាក់ចុះ »

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Amru Rice Cambodia បានមានប្រសាសន៍ប្រាប់«ដេលីខ្មែរ»កាលពីពេលថ្មីៗនេះថា ដើម្បីឲ្យការនាំចេញកម្ពុជា​បាន១ លានតោន កម្ពុជាត្រូវការថវិកា២០០ លានដុល្លារក្នុង១ឆ្នាំ គាំទ្រដល់កសិករ រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញ ដើម្បីមានលទ្ធភាពទិញស្រូវកុំឲ្យតម្លៃធ្លាក់ចុះនិងកុំឲ្យស្រូវហៀចេញទៅប្រទេសជិតខាង។​​ អ្នកជំនួញខាងលើថ្លែងថា ថវិកានេះមិនទាន់ហួសពេលនោះទេ ក្នុងរយៈពេលនេះ ហើយវិស័យស្រូវអង្ករនឹងល្អប្រសើរវិញ ទោះបីជាចុងក្រោយនេះ ជួបបញ្ហាតម្លៃធ្លាក់ចុះខ្លះក៏ពិត​​​មែន ប៉ុន្តែបើសិនមានការគាំទ្រនិងជំនួយជាថវិកាដល់រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ដើម្បីមានលទ្ធភាពអាចទិញស្រូវស្តុកទុកនិងធានាដល់ទីផ្សារដល់វិស័យស្រូវអង្ករទាំង​​មូល។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោកឧកញ៉ា សុង សារ៉នក៏បានដាក់សំណើររួចហើយផងដែរ ទៅ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច ដើម្បីសុំជួបពិភ...
ក្រសួងពាណិជ្ជកម្មថា ៖ ក្រុមហ៊ុនមួយចំនួនមិនទាន់បានស្នើសុំចុះឈ្មោះ សម្រាប់ការនាំចេញទំនិញពី កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប

ក្រសួងពាណិជ្ជកម្មថា ៖ ក្រុមហ៊ុនមួយចំនួនមិនទាន់បានស្នើសុំចុះឈ្មោះ សម្រាប់ការនាំចេញទំនិញពី កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា ក្នុងរយៈពេលចាប់តាំងពីមានសេចក្តីជូនដំណឹង ចំនួន០៣ លើក រហូតមកដល់បច្ចុប្បន្ន នៅមានក្រុមហ៊ុននាំចេញទៅសហភាពអឺរ៉ុប ណ័រវែស ស្វីស និងទួរគី មួយចំនួនធំ មិនទាន់បានស្នើសុំចុះឈ្មោះ តាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅឡើយ។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ដើម្បីចៀសវាងការបាត់បង់ ផលប្រយោជន៍ ពីការទទួលបាន នូវភាពអនុគ្រោះពន្ធ សម្រាប់ការនាំចេញទំនិញពី ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ ទីផ្សារសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះរបស់ប្រទេសណ័រវែស ស្វីស និងទួរគី ផលិតករ ឬ អ្នកនាំចេញទាំងឡាយណា ដែលមិនទាន់បានចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) សូមរួសរាន់មកចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់ប្រកាសដើមកំណើតទំនិញ (Statement On Origin) ជំនួសឲ្យការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ យ៉ាងយូរត្រឹមថ្ងៃទី...
កម្ពុជានឹងនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប

កម្ពុជានឹងនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើ អនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី «ការនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប»។ រវាងក្រុមហ៊ុនមេគង្គអូរីហ្សាត្រេដឌីង ជាមួយក្រុមហ៊ុនហុងកុង ជុងហ៊ុយថៃហ្វូអន្តរជាតិ និងក្រុមហ៊ុនហ្គ្រីន សែហ្វអាហ្រ្វិកគ្រុប។ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ។ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីដែលបានចុះ ហត្ថលេខា MOU នៅពេលនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងក្នុងការជំរុញការនាំចេញអង្គរកម្ពុជាទៅកាន់ទីផ្សារចិន សហភាពអឺរ៉ុប និងជាពិសេសនោះគឺទីផ្សារអាហ្វ្រិកខាងត្បូងដែលជាទីផ្សារអង្ករថ្មីមួយទៀតរបស់កម្ពុជា។ យោងលើគោលនយោបាយរបស់ ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានបង្កលក្ខណៈអំណោយផលដល់វិនិយោគិនក្នុងការវិនិយោគលើវិស័យកសិកម្មជារួម ។ ដោយឡែកវិស័យ...
ស្ត្រីអ្នកជំនួញម្នាក់ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់និងផ្តល់គោរមងារជា«ឧកញ៉ា»

ស្ត្រីអ្នកជំនួញម្នាក់ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់និងផ្តល់គោរមងារជា«ឧកញ៉ា»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ដំបូងឡើយ លោកស្រី អ៊ុច បុទុម ពីស្ត្រីអ្នកជំនួញ ដែលម្នាក់ធ្លាប់បរាជ័យ និងជាប់បំណុល $70000 ប៉ុន្តែឥឡូវនេះត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា«ឧកញ៉ា»ពីព្រះមហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ហើយមុនទទួលបានគោរមងារនេះ លោកស្រីចំណាយពេលត្រឹមតែ23 ខែជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ។ លោកជំទាវឧកញ៉ា អ៊ុច បុទុម បានមានប្រសាសន៍ថា«សូមគោរពអរគុណនឹងដឹងគុណចំពោះលោកឧកញ៉ា និងលោកជំទាវជាទីបំផុត ដែលបានធ្វើអោយជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដែលនឹកស្មានមិនដល់ទាល់តែសោះ»។ ដោយកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៩ កន្លងទៅនេះ លោកស្រី អ៊ុច បុទុម ទទួលបានការត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ាពីព្រះមហាក្សត្រ ហើយគោរមងារនេះជាកិត្តិយ​ស​​​និង​​បង្ហាញពីគុណតម្លៃយ៉ាងធំរបស់ស្រ្តីខ្មែរដែលបានតស៊ូនិងប្រឡូកក្នុងវិថីជំនួញ។ លោកជំទាវឧកញ៉ាបញ្ជាក់ថា«ធ្វើអោយខ្ញុំបានក្លាយទៅជាស្ត្រី ដំបូងគេប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលទទួលបាន...
បណ្ឌិតគីម ហ៊ាងថា ៖ ចំណូល​ពី​វិស័យ​អចលនទ្រព្យ​ ជា​ប្រភេទ​ជំនួញ​ ដែល​ចំណាយ​ទុន​តិច

បណ្ឌិតគីម ហ៊ាងថា ៖ ចំណូល​ពី​វិស័យ​អចលនទ្រព្យ​ ជា​ប្រភេទ​ជំនួញ​ ដែល​ចំណាយ​ទុន​តិច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំ​ពេញៈ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ បានឲ្យដឹងថា រយៈពេល​ជាង១ទសវត្សរ៍​ ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​រក្សា​បាន​នូវ​ភាព​រីកចម្រើន​ និងអភិវឌ្ឍ​ឥត​ឈប់​ឈ ​ នៅក្នុង​បរិបថ​នេះ​ ​គឺជា​ឱកាស​មួយ​សម្រាប់​យុវជន​ក្នុង​ការចូលរួម​ទទួលយក​ប្រយោជន៍​ពី​វិស័យ​នេះ​។ លោក​បណ្ឌិត​ គីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Real​ Estate​ បានអះអាង​ថា​ ​រយៈពេល​ជាង ១៤ឆ្នាំ​ហើយ ដែលបាន​ចូល​ប្រឡូក​ នៅក្នុង​ជំនួញ​ លើវិស័យ​អចលនទ្រព្យ​ ហើយ​ជា​បទពិសោធន៍​ និង​ធនធាន​ដែល​ទទួល​បាន​សព្វថ្ងៃ​នេះ​ ស្ទើរតែ៩៩ភាគរយ​បាន​មក​ពី​វិស័យ​អចលនទ្រព្យ​។ ​លោក​បណ្ឌិតបន្ត​ទៀត​ថា​ “ទស្សនៈ​របស់ខ្ញុំ​ផ្ទាល់​គិតថា​ ការ​រកចំណូល​ពី​វិស័យ​អចលនទ្រព្យ​ គឺ​គ្មាន​វិស័យ​ណាមួយ​ដែល​អាចម​កជំនួស​បាន​នោះ​ទេ​ ព្រោះ​វា​ជា​ប្រភេទ​ជំនួញ​ ដែល​ចំណាយ​ទុន​តិច​ តែ​អាច​ទទួល​បាន​ចំណូល​ច្រើន​ »។ ដូច្នេះ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ដែល​មានចំណេះ​ដឹង​ និង​ចំណ...
ក្រុមហ៊ុនជប៉ុនទៅដល់ខេត្តមណ្ឌលគិរីហើយ​​​ដាក់យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្ទះស្នាក់នៅនិងកន្លែងកម្សាន្ត

ក្រុមហ៊ុនជប៉ុនទៅដល់ខេត្តមណ្ឌលគិរីហើយ​​​ដាក់យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្ទះស្នាក់នៅនិងកន្លែងកម្សាន្ត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនជប៉ុន ECC Real Estate បានសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគជាមួយនិងក្រុមហ៊ុន Vichet​ Dara Enterprise របស់កម្ពុជា​​​កាលពីថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ២០១៩នេះ ដើម្បីអភិឌ្ឍន៍ខេត្តមណ្ឌលគិរីលើវិស័យអលនទ្រព្យសង់ផ្ទះស្នាក់នៅនិងកន្លែងកម្សាន្តប្រណិតៗ ហើយតាមផែនការក្រុមហ៊ុនកំពុងតែសាងសង់ផ្ទះស្នាក់នៅជាច្រើនល្វែង ដើម្បីផ្តល់ជូនដល់អតិថិជនណាចង់បានលំនៅឋានមានតម្លៃសមរម្យ និងអាច​​ទិញទុកស្នាក់នៅពេលចូលនិវត្តន៍ទៅ។ លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បានថ្លែងក្នុងកិច្ចសម្ភាសមួយក្រោយពិធីសម្ភោធកាលពីថ្ងៃទី៣០ខែវិច្ឆិកានេះថា ការចុះកិច្ចព្រមព្រៀងនិងក្រុមហ៊ុនជប៉ុននេះឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍលើវិស័យអលចនទ្រព្យនិងរួមចំណែកក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះ​ខាត​លំនៅឋានជាពិសេស​​អ្នក​ខេត្តមណ្ឌលគិរី និងប្រជាពលរដ្ឋទូទៅ​​​​ ហើយក្រុមហ៊ុនជប៉ុន ECC Real Estate ដំបូងឡើយជាអង...
ធនាគារ អេស៊ីលីដា៖ គ្រោងបោះផ្សាយលក់ភាគហ៊ុននៅពេលមុខ

ធនាគារ អេស៊ីលីដា៖ គ្រោងបោះផ្សាយលក់ភាគហ៊ុននៅពេលមុខ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា «គ្រោងបោះផ្សាយលក់ភាគហ៊ុន ក្នុង​ពេលឆាប់ៗនេះ» បន្ទាប់ពីទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ ធនាគារ​អេស៊ីលីដា គ្រោងបន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬហៅថា លក់ភាគហ៊ុន លើកដំបូងជាសាធារណៈ នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ តាមសេចក្ដីប្រកាសព័ត៌មាន ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារ ពាណិជ្ជទី១ នៅកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុន ក្នុងក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា។ ធនាគារ អេស៊ីលីដា គ្រោង បោះផ្សាយ លក់ភាគហ៊ុន នៅពេលឆាប់ៗនេះ បន្ទាប់ពីទើបទទួលបាន ការយល់ព្រម ពីធនាគារជាតិនៃ កម្ពុជា ។ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា ការបោះ ផ្សាយមូលបត្រកម្មសិទ្ធិ​ជាលើកដំបូង​របស់​ធនាគារអេស៊ីលីដា គឺ ដើម្បីបង្កើន​ប្រភពទុន​ដ៏សម្បូរបែប និងគាំទ្រ​ការរីក​ចម្រើននាពេល​អនាគត។ ​លោកបណ្ឌិត អ៊ិន ចាន់នី​ បានបញ្ជាក់ទៀតថា «ធនាគារ​ទើប...