លោក ម៉ាហាធៀ ម៉ូហាម៉ាត់ រិះគន់ក្រុមថ្មីមួយ ដឹកនាំដោយអាមេរិក ដោយចង់ធ្វើឲ្យចិនឯកោ ហើយក្រុមនេះគ្មានប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងតំបន់ឡើយ
តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ាហាធៀ ម៉ូហាម៉ាត់ (Mahathir Mohamad) កាលពីចុងសប្តាហ៍មុន បានរិះគន់ក្រុមសេដ្ឋកិច្ចថ្មីមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយនិយាយថា ក្រុមនេះមានបំណងដាក់ប្រទេសចិនឱ្យនៅឯកោពីគេឯង ហើយក្រុមនេះនឹងមិនផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់នោះទេ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីដើមសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាដិន (Joe Biden) បានចាប់ផ្តើមបង្កើតក្រុមនេះ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន១៣ ជាសមាជិក មានប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ សហរដ្ឋអាមេរិក និងវៀតណាម។
លោក បាយដិន បានអះអាងថា ក្រុមសេដ្ឋកិច្ចនេះ នឹងជួយឱ្យសហរដ្ឋអាមេរិកធ្វើការកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងទ្វីបអាស៊ី លើវិស័យមួយចំនួន ដូចជាការផ្គត់ផ្គង់ទំនិញ ពាណិជ្ជកម្មឌ...








