កូរ៉េខាងត្បូងសន្យាជួយកូរ៉េខាងជើងទប់ស្កាត់ជំងឺCOVID-19 ខណៈលោកគីថា ជាគ្រោះមហន្តរាយដ៏ធំបំផុត
អន្តរជាតិ:ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យ៉ុល នៅថ្ងៃចន្ទនេះ បាននិយាយថា លោកនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កូរ៉េខាងជើង ក្នុងការដោះស្រាយជំងឺ COVID-19 បើសិនជាទីក្រុងព្យុងយ៉ាង ឆ្លើយតបនឹងការផ្តល់ជូននេះ ។
លោក យូន បានសន្យាថានឹងបើកទ្វារជានិច្ចសម្រាប់ជំនួយមនុស្សធម៌ ដែលរួមទាំងវ៉ាក់សាំងបង្ការជំងឺ COVID-19 ឱសថ សម្ភារវេជ្ជសាស្រ្ត និងបុគ្គលិកសុខភាព សម្រាប់ប្រទេសជិតខាងមួយនេះ ដោយគ្មានគិតគិតពីបញ្ហានយោបាយ ឬយោធាអ្វីនោះទេ ។ លោក បានផ្តល់អនុសាសន៍បែបនេះ អំឡុងសុន្ទរកថាស្តីពីថវិកាក្នុងសភាប្រទេសរបស់លោក ស្ថិតនៅទីក្រុងសេអ៊ូល ។
សារព័ត៌មានរដ្ឋបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យម្សិលមិញ កូរ៉េខាងជើង បានបញ្ជាក់ករណីស្លាប់មនុស្ស ១៥នាក់បន្ថែមទៀត និងអ្នកជំងឺរាប់ម៉ឺននាក់ ខណៈដែលពួកគេដាក់ពង្រាយក្រុមការងារសុខភាព និងក្រុមការងារផ្សេងទៀត ជាង ១លាននាក់ ដើម្បីព្យាយាមទប់ស្កាត់ការរីកដាលឆ្លងជំងឺ COVID-19លើកដំបូងនៅក្នុងប្រទេសមួយនេះ ...








