ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

បទអត្ថាធិប្បាយ៖ បទឈប់បាញ់មានតែគ្រាប់ផ្លោងនៅតែផ្ទុះនៅរោងចក្រទីក្រុងរងការឡោមព័ទ្ធ Mariupol របស់អ៊ុយក្រែន

បទអត្ថាធិប្បាយ៖ បទឈប់បាញ់មានតែគ្រាប់ផ្លោងនៅតែផ្ទុះនៅរោងចក្រទីក្រុងរងការឡោមព័ទ្ធ Mariupol របស់អ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និយាយថាប្រទេសអ៊ុយក្រែន គួរតែបញ្ជាឲ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនដែលនៅតែពួនសំងំក្នុងរោងចក្រដែកថែបរងការហ៊ុមទ័ព Azovstal របស់ទីក្រុងយុទ្ធសាស្ត្រ Mariupol ទម្លាក់អាវុធចុះ ដើម្បីឲ្យជនស៊ីវិលមានឱកាសចាកចេញពីរោងចក្រត្រូវបានឡោមព័ទ្ធនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Mariupol ។ ក្រុង Moscow បានសន្យាឲ្យមានបទឈប់បាញ់រយៈពេល៣ថ្ងៃ ប៉ុន្តែនៅតែមានគ្រាប់ផ្លោងវាយប្រហារទៅលើរោងចក្រដែកថែប ជាទីដែលជនស៊ីវិលប្រមាណ ២០០ នាក់ នៅតែជាប់ ជាមួយទាហានអ៊ុយក្រែន។ មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ខណៈការប្រយុទ្ធគ្នាខ្លាំងបានផ្ទុះឡើង កាល ពីថ្ងៃព្រហស្បតិ៍នៅរោងចក្រដែកថែបដែលត្រូវបានបំផ្លាញនៅក្នុងទីក្រុងMariupol កងកម្លាំងរុស្ស៊ី ភាគច្រើនដែលនៅក្នុងទីក្រុងនេះបានចាកចេញ ហើយបានផ្លាស់ប្តូរទៅភាគខាងជើង ដោយបន្សល់ ទុកចំនួនតិចតួចនៅលើទឹកដីនេះ។ លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាន...
អត្រាការប្រាក់ហក់ឡើងខ្ពស់ ខណៈផ្សារភាគហ៊ុនធ្លាក់ចុះនៅអាស៊ី និងអាមេរិក

អត្រាការប្រាក់ហក់ឡើងខ្ពស់ ខណៈផ្សារភាគហ៊ុនធ្លាក់ចុះនៅអាស៊ី និងអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖​សន្ទស្សន៍ភាគហ៊ុនសំខាន់ៗនៅហុងកុងនិងនៅចិនដីគោកបានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រនេះ នៅអាស៊ី ក្រោយពេលផ្សារភាគហ៊ុននៅញូវយ៉ក បានធ្លាក់ចុះយ៉ាងឆាប់រហ័សនាំមុខដោយភាគហ៊ុនបច្ចេកវិទ្យា ។ ភាគហ៊ុន Hang Seng របស់ហុងកុង បានធ្លាក់ចុះចំនួន ៣,៣ភាគរយ ខណៈដែលភាគហ៊ុន Shanghai Stock Exchange បានធ្លាក់ចុះ ១,៦ភាគរយ ហើយភាគហ៊ុន ASX 200 របស់អូស្រ្តាលី បានធ្លាក់ចុះ ២,៤ភាគរយ ។ ការធ្លាក់តម្លៃភាគហ៊ុនទាំងនេះ បានកើតមានឡើង បន្ទាប់ពីភាគហ៊ុនអាមេរិក Dow រួមទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន Nike បានធ្លាក់ចុះ ៣,១ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ។ ដោយឡែក ភាគហ៊ុន S&P 500 បានធ្លាក់ចុះ ៣,៦ភាគរយ ខណៈដែលភាគហ៊ុន Nasdaq បានធ្លាក់ចិះជិត ៥ភាគរយ ។ ការខាតបង់បានលុបចោលផលចំណេញដែលទីផ្សារទទួលបានកាលពីថ្ងៃពុធ ក្រោយពេលធនាគារកណ្តាលអាមេរិក ប្រកាសថា ខ្លួននឹងដំឡើងអត្រាការប្រាក់ ពី ០,៧៥ភាគ ដល់ ១ភាគរយ ។ ក្រុមអ្នកវិភាគ បាននិយាយថា ក្រុមវិនិយោគិន ធូរស្...
លោក Dmytro Kuleba ៖អ៊ុយក្រែនមិនខ្លាចរុស្ស៊ីនោះទេ ហើយពួកយើងនឹងឈ្នះសង្រ្គាម

លោក Dmytro Kuleba ៖អ៊ុយក្រែនមិនខ្លាចរុស្ស៊ីនោះទេ ហើយពួកយើងនឹងឈ្នះសង្រ្គាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ:រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា អ៊ុយក្រែនមិនខ្លាចរុស្ស៊ីនោះទេ ហើយពួកគេនឹងឈ្នះសង្រ្គាម ដោយសារតែពួកគេគ្មានជម្រើសផ្សេង ។ លោក Kuleba និយាយថា លោកមិនរំពឹងថា ការចរចាជាមួយរុស្ស៊ី នឹងទទួលបានជោគជ័យនៅពេលណាមួយឆាប់ៗនោះទេ ។ លោកបន្តថា បើសិនជាអ្នកចង់ជជែកគ្នាពីរឿងសង្រ្គាម អ្នកនឹងមិនវាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងអ៊ុយក្រែននៅទូទាំងប្រទេសដោយប្រើមីស៊ីលតម្រង់គោលដៅនោះទេ ។ លោក Kuleba និយាយទៀតថា សម្ព័ន្ធមិត្តអង្គការណាតូ បានគាំទ្រអ៊ុយក្រែនយ៉ាងសកម្មជាងប្រទេសផ្សេងទៀត ។ លោកនិយាយថា តាំងពីដើមទីមក អង្គការណាតូ ទទួលស្គាល់ថា ក្នុងការទប់ទល់នឹងការវាយលុករបស់រុស្ស៊ី ពួកគេមិនអាចធ្វើការក្នុងនាមជាសម្ព័ន្ធណាតូបានទេ ។ តួនាទីរបស់សមាជិកអង្គការណាតូ ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប៉ូឡូញ ទួរគី ពិតជាសំខាន់ខ្លាំងណាស់ ។ ថ្លែងនៅទីក្រុងគីវ កាលពីថ្ងៃពុធ លោក Kuleba បាននិយាយប្រាប់ទូរទស្សន៍អង់គ្...
បទអត្ថាធិប្បាយ៖រុស្ស៊ីបង្កើនការវាយប្រហារមកលើអ៊ុយក្រែន ខណៈទីក្រុង Kyiv ត្រៀមខ្លួនធ្វើសង្រ្គាមបើបេឡារុសជួយទីក្រុង Moscow

បទអត្ថាធិប្បាយ៖រុស្ស៊ីបង្កើនការវាយប្រហារមកលើអ៊ុយក្រែន ខណៈទីក្រុង Kyiv ត្រៀមខ្លួនធ្វើសង្រ្គាមបើបេឡារុសជួយទីក្រុង Moscow

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើស្ថានីយរថភ្លើង និងកន្លែងផ្គត់ផ្គង់អាវុធផ្សេងទៀត ខណៈចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចពីបទផ្គត់ផ្គង់ អាវុធឲ្យអ៊ុយក្រែន។ យោធារុស្ស៊ីបាននិយាយថា ខ្លួនបានប្រើប្រាស់មីស៊ីលបាញ់ពីសមុទ្រ និងតាមអាកាស ដើម្បីបំផ្លាញរោងចក្រថាមពលអគ្គិសនីនៅស្ថានីយរថភ្លើងចំនួន៥ កន្លែងទូទាំងប្រទេសអ៊ុយក្រែន ខណៈកាំភ្លើងធំ និងយន្តហោះក៏បានវាយប្រហារបន្ទាយទាហាន និងឃ្លាំងស្តុកប្រេងឥន្ធនៈ និងគ្រាប់រំសេវផងដែរ ។ ការប្រកាសអាសន្នបានលាន់លឺនៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃពុធ និងមានការបាញ់មីស៊ីលទៅលើទីក្រុង Cherkasy និង Dnipro ក្នុងភាគកណ្តាលអ៊ុយក្រែន និង ទីក្រងZaporizhzhia នៅភាគអាគ្នេយ៍។ នៅទីក្រុង Dnipro អភិបាលក្រុងបាននិយាយថា ការបាញ់ផ្លោងមួយបានវាយប្រហារចំកណ្តាលទីក្រុង។ ពុំទាន់មានការបញ្ជាក់ពីការរងរបួសឬការខូចខាតភ្លាមៗនោះទេ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kulebaបានចោទប្រកាន់រុស...
មេដឹកនាំសហភាពអឺរ៉ុប អំពាវនាវឲ្យមានបំរាមលើការនាំចូលប្រេងរុស្ស៊ីនៅក្នុងទណ្ឌកម្មថ្មី

មេដឹកនាំសហភាពអឺរ៉ុប អំពាវនាវឲ្យមានបំរាមលើការនាំចូលប្រេងរុស្ស៊ីនៅក្នុងទណ្ឌកម្មថ្មី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ:នៅថ្ងៃពុធនេះ មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុប បានអំពាវនាវឲ្យប្លុកមានសមាជិក ២៧ប្រទេសមួយនេះ ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី នៅក្នុងកញ្ចប់ទណ្ឌកម្មទី៦ ដែលមានគោលដៅមកលើទីក្រុងម៉ូស្គូ សម្រាប់សង្រ្គាមរបស់ពួកគេនៅអ៊ុយក្រែន ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានស្នើសុំផងដែរថា ធនាគារ Sberbank ដែលជាធនាគារធំបំផុតរបស់រុស្ស៊ី និងធនាគារធំ ២ផ្សេងទៀត ត្រូវតែផ្តាច់ចេញពីប្រព័ន្ធទូទាត់តាមធនាគារអន្តរជាតិ SWIFT ។ អំឡុងថ្លែងសុន្ទរកថាទៅកាន់សភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំង លោកស្រី Von der Leyen បានអំពាវនាវឲ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប ត្រូវតែបញ្ឈប់ការនាំចូលប្រេងឆៅក្នុងរវាង ៦ខែ និងផលិតផលចម្រាញ់ប្រេងរួច នៅត្រឹមដំណាច់ឆ្នាំ ។ លោកស្រី Von der Leyen បាននិយាយថា ពួកយើងត្រូវប្រាកដថា ពួកយើងត្រូវតែដកខ្លួនចេញពីប្រេងរុស្ស៊ីតាមលំដាប់លំដោយ តាមវិធីដែលធ្វើឲ្យពួកយើង និងដៃគូពួកយើង ទទួលបាន...
លោក Putinនឹងទទួលការវះកាត់ជំងឺមហារីកស្របពេលមានពាក្យចចាមអារាមពីរដ្ឋប្រហារនៅរុស្ស៊ី

លោក Putinនឹងទទួលការវះកាត់ជំងឺមហារីកស្របពេលមានពាក្យចចាមអារាមពីរដ្ឋប្រហារនៅរុស្ស៊ី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រុស្ស៊ី៖ យោងតាមការរាយការណ៍របស់សារព័ត៌មាន New York Post សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានកំណត់ពេលទទួលការវះកាត់ជំងឺមហារីក និងប្រគល់អំណាចបណ្តោះអាសន្នទៅឲ្យអតីតនាយនគរបាលសហព័ន្ធប្រកាន់តឹងរ៉ឹងម្នាក់។ យោងតាមវីដេអូមួយមកពីបណ្តាញTelegram (General SVR)ដែលគ្មានប្រភពច្បាស់លាស់ បានឲ្យដឹងថា លោកពូទីន នឹងផ្ទេរការគ្រប់គ្រង របស់រដ្ឋាភិបាលរុស្ស៊ី ទៅឲ្យលោក Nikolai Patrusher ប្រធានក្រុមប្រឹក្សា សន្តិសុខរបស់នគរបាលសហព័ន្ធ ខណៈលោក បាត់បង់សមត្ថភាព អំឡុងពេលនិងក្រោយការវះកាត់។ បណ្តាញ Telegramនេះដែលត្រូវបានអះអាងថាគ្រប់គ្រងដោយអតីតឧត្តមសេនីយ៍ទោនៃទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី ដែលមានរហ័សនាមថា Viktor Mikhailovich បានរាយការណ៍ថាលោកពូទីន ត្រូវបានក្រុមវេជ្ជបណ្ឌិតប្រាប់ថា លោកត្រូវទទួលការវះកាត់ ។ ខណៈពេលនោះដែរ មានពាក្យចចាមអារាមនៅក្នុងទីក្រុងម៉ូស្គូថា អតីតឧត្តមសេនីយ៍ជាច្រើនរូប និងក្រុម...
លោក Elon Musk៖វិស័យធុរកិច្ចនិងរដ្ឋាភិបាលត្រូវបង់ថ្លៃតិចតួចដើម្បីបន្តប្រើប្រាស់បណ្តាញសង្គម Twitter

លោក Elon Musk៖វិស័យធុរកិច្ចនិងរដ្ឋាភិបាលត្រូវបង់ថ្លៃតិចតួចដើម្បីបន្តប្រើប្រាស់បណ្តាញសង្គម Twitter

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា អ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ច និងរដ្ឋាភិបាល អាចនឹងត្រូវបង់ថ្លៃតិចតួច ដើម្បីបន្តនៅលើបណ្តាញសង្គម Twitter ។ ការលើកឡើងបែបនេះ បានកើតមានឡើង ក្រោយពេលគណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Twitterបានព្រមព្រៀងផ្ទេរសិទ្ធិគ្រប់គ្រងតម្លៃ ៤៤ពាន់លានដុល្លារដល់លោក Musk ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Musk បាននិយាយថា គេហទំព័រមួយនេះ តែងតែឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ធម្មតា ។ កាលពីមុន លោកធ្លាប់បាននិយាយថាលោកចង់ធ្វើឲ្យបណ្តាញសង្គម Twitterល្អប្រសើរជាងមុនពេលណាណាទាំងអស់ តាមរយៈការធ្វើឲ្យល្អប្រសើរឡើងផលិតផលជាមួយនឹងលក្ខណៈពិសេសថ្មី ។ ប៉ុន្តែក្រុមហ៊ុនTwitterមិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើរធ្វើសេចក្តីអត្ថាធិប្បាយរបស់ BBC ។ កាលពីដំបូងឡើយ លោក Muskបានបង្ហោះ Link ទៅកាន់ CNN Story ដោយអំពាវនាវឲ្យក្រុមហ៊ុនធំៗបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក ធ្វើពហិកា Twitter បើសិនជាលោក Muskបង...
បទអត្ថាធិប្បាយ៖រុស្ស៊ីខកខានផ្តួលរំលំរបបក្រុងKyivតែគ្រោងនឹងបញ្ចូលតំបន់ ២នៅភាគខាងកើតអ៊ុយក្រែនជាឧបសម្ព័ន្ធរបស់ខ្លួន

បទអត្ថាធិប្បាយ៖រុស្ស៊ីខកខានផ្តួលរំលំរបបក្រុងKyivតែគ្រោងនឹងបញ្ចូលតំបន់ ២នៅភាគខាងកើតអ៊ុយក្រែនជាឧបសម្ព័ន្ធរបស់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិយាយថា រុស្ស៊ីគ្រោងនឹងដាក់បញ្ចូលភ្លាមៗនូវតំបន់ភាគខាងកើតចំនួន២កន្លែងរបស់អ៊ុយក្រែន ដែលត្រូវបានខ្ទេចខ្ទាំដោយសារការវាយលុករបស់រុស្ស៊ី ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការផ្ដួលរំលំរដ្ឋាភិបាលក្រុង Kyiv ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតំបន់អឺរ៉ុប លោក Michael Carpenter បាននិយាយថា យោងតាមរបាយការណ៍ថ្មីៗចុងក្រោយ ពួកលោកជឿថា រុស្ស៊ីនឹងព្យាយាមដាក់បញ្ចូលសាធារណរដ្ឋប្រជាមានិត្យ Donetsk និងសាធារណរដ្ឋប្រជាមានិត្យ Lugansk ទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី ។ លោកបាននិយាយថា របាយការណ៍នានានិយាយថា ប្រទេសរុស្ស៊ីគ្រោងរៀបចំការធ្វើប្រជាមតិ បន្ទាប់ពីមានការចូលរួមនៅថ្ងៃណាមួយ នៅរង្វង់ពាក់កណ្ដាល ខែឧសភា ។ លោក Carpenter បាននិយាយថា សហរដ្ឋអាមេរិក ក៏ជឿជាក់ផងដែរថា ប្រទេសរុស្ស៊ី កំពុងពិចារណាផែនការស្រដៀងគ្នាមួយទៀត នៅក្នុងតំបន់ទី៣ គឺទី...
លោក Zelenskyព្រមានពីការជិតកើតមានវិបត្តិស្បៀងអាហារពិភពលោក ក្រោយរុស្ស៊ីបិទកំពង់ផែនិងវាយប្រហារមកលើឃ្លាំងស្តុកគ្រាប់ធុញ្ញជាតិ

លោក Zelenskyព្រមានពីការជិតកើតមានវិបត្តិស្បៀងអាហារពិភពលោក ក្រោយរុស្ស៊ីបិទកំពង់ផែនិងវាយប្រហារមកលើឃ្លាំងស្តុកគ្រាប់ធុញ្ញជាតិ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានពីការជិតកើតមានវិបត្តិស្បៀងអាហារពិភពលោក ក្រោយពេលដែលរុស្ស៊ី រារាំងការចាកចេញគ្រាប់ធុញ្ញជាតិទម្ងន់ ៤.៥លានតោន ពីកំពង់ផែក្នុងសមុទ្រខ្មៅ ហើយនិងបានវាយប្រហារមកលើឃ្លាំងស្តុកគ្រាប់ធុញ្ញជាតិសំខាន់ ។ ទាហានរុស្ស៊ីបានលួចរថយន្តដឹកកសិកម្មតម្លៃ ៤លានផោនផងដែរនិងបានដឹក ជញ្ជួនរថយន្តទាំងអស់នេះ ទៅកាន់ទីក្រុង Chechnya ។ កងទ័ពរុស្ស៊ី បានទម្លាក់គ្រាប់បែកមកលើឃ្លាំងស្តុកគ្រាប់ធុញ្ញជាតិមួយកន្លែងនៅក្នុងប្រទេសអ៊ុយក្រែន ហើយនិងបានរឹតបន្តឹងការបិទខ្ទប់របស់ពួកគេនៅកំពង់ផែសមុទ្រខ្មៅ ធ្វើឲ្យមានក្តីកង្វល់ពីវិបត្តិស្បៀងអាហារពិភពលោកថ្មី ។ យោងតាមការអះអាងរបស់ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិលោក Martin Frickបានឲ្យដឹងថាគ្រាប់ធុញ្ញជាតិប្រហែល ៤.៥លានតោន កំពុងស្ថិតនៅតាមកំពង់ផែអ៊ុយក្រែនដែលត្រូវបានគេកាន់កាប់ និងបិទជិតគ្រប់ច្រក ។ លោក Frickបាននិយាយថា គ្...
ទាហានរុស្ស៊ីផ្តោតសំខាន់លើការកាន់កាប់ទីតាំងនៅទីក្រុង Kharkiv ខណៈអភិបាលក្រុង Mariupolអំពាវនាវសុំជំនួយពីណាតូ

ទាហានរុស្ស៊ីផ្តោតសំខាន់លើការកាន់កាប់ទីតាំងនៅទីក្រុង Kharkiv ខណៈអភិបាលក្រុង Mariupolអំពាវនាវសុំជំនួយពីណាតូ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖យោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រនេះថា ទាហានរុស្ស៊ី បានផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេលើការកាន់កាប់ទីតាំងនៅទីក្រុង Kharkiv និងបានផ្លោងគ្រាប់កាំភ្លើងធំធ្ងន់ៗ មកលើតំបន់ Donetsk និងតំបន់ Tauride ដើម្បីរារាំងការប្រមូលកម្លាំងឡើងវិញរបស់ទាហានអ៊ុយក្រែន ។ លោក Oleksandr Shtupun គឺជាអ្នកនាំពាក្យនាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា យោធារុស្ស៊ី រឹតត្បឹតការបំលាស់ទីរបស់អ្នកស្រុកផងដែរ នៅតំបន់កាន់កាប់ ហើយរឹបអូសផលប្រមូលបានរបស់ពួកគេ ។ លោក Shtupun បន្តទៀតថា ស្រូវសាលីជាង ៦០តោន ត្រូវបានលួចចេញពីសហគមន៍កសិកម្មនៅក្រុង Kamenka-Dneprovskaya ។ លោកនិយាយថា កងកម្លាំងរុស្ស៊ី បានបន្តបិទកងកម្លាំងអ៊ុយក្រែន នៅទីក្រុង Mariupol ជិតរោងចក្រដែកថែប Azovstal ផងដែរ ។ លោក Shtupunបន្ថែមទៀតថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារចំគោលដៅអាកាសចំន...