ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី១

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទ ​ភីអេច ហ្គ្រេនហល 1st Cambodia Digital Trade Forum & Online Expo 13 December 2024, PH Grand Hall
ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេស កម្ពុជា- តួកគីយេ សម្រេចបាន ប្រមាណ៣៥០លានដុល្លារ នៅឆ្នាំ២០២៤

ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេស កម្ពុជា- តួកគីយេ សម្រេចបាន ប្រមាណ៣៥០លានដុល្លារ នៅឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា។ ឯកឧត្តម ប្រធានសភា បានសម្តែងក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅតួកគីយេ។ ឯកឧត្តម បានចាត់ទុក សម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិកនៃកម្ពុជាទំនើបបច្ចុប្បន្ន ហើយ បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈពេលដែលប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងកាទូត។ ឯកឧត្តម បានបន្តថា សកលលោក កំពុងចូលក្នុងយុគសម័យថ្មី ដែលគេសំគាល់ថាមានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទ នេះ តួកគីយេ ផ្តល់សារៈសំខាន់ពិសេស ដល់ទ្វីបអាស៊ី ដែលក្នុងនោះ មានកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានសភ...
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ដឹកនាំប្រតិភូក្រុមហ៊ុនចំនួន៤ ចូលជួបពិភាក្សាការងាជាមួយលោក ស៊ុន ចាន់ថុល លើគម្រោងបោះទុនវិនិយោគវិស័យថាមពល និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ដឹកនាំប្រតិភូក្រុមហ៊ុនចំនួន៤ ចូលជួបពិភាក្សាការងាជាមួយលោក ស៊ុន ចាន់ថុល លើគម្រោងបោះទុនវិនិយោគវិស័យថាមពល និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sam Sn Group កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំអ្នកធុរកិច្ចដែលមកពីក្រុមហ៊ុនចំនួន៤ អញ្ជើញជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងរកការបណ្ដាក់ទុនលើវិស័យថាមពលស្អាត និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ តាមរយៈជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង៤ បានមានឱកាសស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងឱកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាផងដែរ។ នាឱកាសនោះដែរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនក្រុមហ៊ុនទាំង៤ថា កម្ពុជា ជាទីតាំងវិនិយោគដ៏មានសក្តានុពលជាមួយនឹងកម្លាំងពលក...
ក្រុមហ៊ុន ហ៊ួត ជា ចែករង្វាន់ម៉ូតូ ២ខែជាប់គ្នា! អតិថិជនមួយរូបទៀត ទទួលរង្វាន់ទី២ ម៉ូតូ ហុងដាឌ្រីម ២០២៥ ដ៏ថ្មីស្រឡាង

ក្រុមហ៊ុន ហ៊ួត ជា ចែករង្វាន់ម៉ូតូ ២ខែជាប់គ្នា! អតិថិជនមួយរូបទៀត ទទួលរង្វាន់ទី២ ម៉ូតូ ហុងដាឌ្រីម ២០២៥ ដ៏ថ្មីស្រឡាង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមហ៊ុន ហ៊ួត ជា បានបន្តចែករង្វាន់ម៉ូតូ ២ខែជាប់គ្នា ហើយថ្មីៗនេះអតិថិជនមួយរូបទៀត ទទួលរង្វាន់រង្វាន់ទី២ នូវម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ដ៏ថ្មីស្រឡាងមួយគ្រឿង។អតិថិជនដែលឈ្នះរង្វាន់ទី២ គឺលោក ដួង សុីថូ រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាវថ្នាំលាបយកទៅប្រើប្រាស់ហើយថែមទាំងមានសំណាងបានរង្វាន់ធំពីក្រុមហ៊ុនទៀត។ ជារៀងរាល់ថ្ងៃក្រុមហ៊ុនរកបានអ្នកឈ្នះមហារង្វាន់ពិតៗជាច្រើនរូប គ្រប់ទិសទីទូទាំងប្រទេសកម្ពុជា ហើយក្រុមហ៊ុនកំពុងស្វែងរកអ្នកអតិថិជនមហាសំណាងជាបន្តបន្ទាប់ទៀតផងដែរ ដែលនៅសល់ ៣គ្រឿងទៀត។ គាំទ្រថ្នាំលាបផ្ទះ MC កាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែច្រើន! ទំនាក់ទំនងសួរពត៌មាន លេខទូរសព្ទ៖ 077 8888 10 ។ ជ្រើសរើសថ្នាំលាប MC មានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយតំលៃសមរម្យ គុណភាពល្អ មានកាធានា ថែមទាំងមានរង្វាន់ជាច្រើន ម៉ូតូ ៥គ្រឿង លុយ ៥០០ ០០០ រៀលជាច្រើនរង្វាន់ នៅក្នុងធុងថ្នាំលាប ថ្នាំទ្រនាប់ MC ម៉ូតូទី១ ជាក់ស្តែង...
អគ្គលេខាធិការដ្ឋាន (គ.ល.ក.)បានរៀបចំ “ពិធីប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកម្មវិធីល្បែង”

អគ្គលេខាធិការដ្ឋាន (គ.ល.ក.)បានរៀបចំ “ពិធីប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកម្មវិធីល្បែង”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីស្តីការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.), អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានរៀបចំ “ពិធីប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកម្មវិធីល្បែង”។ កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាកម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និងតំណាងក្រុមហ៊ុនកាស៊ីណូ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃ គ.ល.ក. សរុបប្រមាណ ៧០ រូប។ ពិធីប្រគល់លិខិតទទួលស្គាល់ប្លង់ទីតាំងរៀបចំឧបករណ៍និង/ឬកមុ្មវិធីល្បែង ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការកំណត់ទីតាំងរៀបចំឧបករណ៍ន...
មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីនាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការចុះអង្កេត និងត្រួតពិនិត្យជាក់ស្តែង ទៅលើផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដែលបានដាក់តាំងលក់ នៅហាងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ នាព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីនាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការចុះអង្កេត និងត្រួតពិនិត្យជាក់ស្តែង ទៅលើផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដែលបានដាក់តាំងលក់ នៅហាងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ នាព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីនាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការចុះអង្កេត និងត្រួតពិនិត្យជាក់ស្តែង ទៅលើផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដែលបានដាក់តាំងលក់ នៅហាងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ នាព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ជាលទ្ធផលក្រោយការត្រួតពិនិត្យ បានបង្ហាញថាផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដែលបាននិងកំពុងដាក់តាំងលក់ទាំងនោះមានប្រក្រតីភាព អនុលោមភាពទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។...
លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជន ត្រូវចាប់យកឱកាស ដើម្បីក្លាយជាមូលធនមនុស្ស

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជន ត្រូវចាប់យកឱកាស ដើម្បីក្លាយជាមូលធនមនុស្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានផ្តល់ឱកាសគ្រប់បែបយ៉ាង ដល់យុវជនក្នុងការសិក្សា ដូច្នេះ យុវជនត្រូវចាប់យកឱកាស ដើម្បីក្លាយជា មូលធនមនុស្ស ដ៏មានប្រយោជន៍ សម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគត ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ។នេះ គឺជាការគូស បញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួម របស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតប្រមាណជិត ២០០ អង្គ/នាក់។ ប្រធានអង...
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ លោក ង្វៀន ហ៊ុយតាំង នៅកម្ពុជា

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ លោក ង្វៀន ហ៊ុយតាំង នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាកម្ពុជា ជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសដែល លោក នឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាក្នុងពេលឆាប់ៗនេះ។ សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់ លោក ង្វៀន ហ៊ុយតាំង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីជោគជ័យធំៗមួយចំនួន នៃការបំពេញបេសកកម្មការទូតរបស់ លោក ង្វៀន ហ៊ុយតាំង នៅក្នុងនោះមានដូចជា ការសម្របសម្រួលនៅក្នុងការអនុវត្តគម្រោងផ្តល់ជំនួយ២៥លានដុល្លាររបស់ប្រទេសវៀតណាម ក្នុងការសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភា...
លោក ហែម វណ្ណឌី ពិភាក្សាអំពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ ជាមួយគណៈប្រតិភូវិនិយោគចិន

លោក ហែម វណ្ណឌី ពិភាក្សាអំពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ ជាមួយគណៈប្រតិភូវិនិយោគចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូ មកពីសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងក្រុមហ៊ុន 86Links Co., Ltd.។ គណៈប្រតិភូបានបង្ហាញអំពីថ្នាលបច្ចេកវិទ្យា ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញអ្នកវិនិយោគ ដោយ​រួមបញ្ចូលទិន្នន័យតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនៅកម្ពុជា។ ថ្នាលនេះបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតពហុភាសា, មានមុខងារអន្តរកម្ម ដូចជាផែនទីនិម្មិត, និងផ្តល់ព័ត៌មានសំខាន់ៗអំពីឱកាសវិនិយោគ ក្របខណ្ឌច្បាប់ និងព័ត៌មានឧស្សាហកម្ម។ គណៈប្រតិភូ​បាន​ស្នើ​អនុវត្ត​ថ្នាលនេះតាមផែនការ​បី​ជំហាន​ និង​បាន​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។ លោក ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ និងបានលើកឡើងពីសក្តានុពលនៃថ្នាល បច្ចេកវិទ្យាក្...
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្ម ចំនួន ២ ករណី នៅខេត្តបាត់ដំបង​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជោគជ័យ​ ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្ម ចំនួន ២ ករណី នៅខេត្តបាត់ដំបង​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជោគជ័យ​ ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តបាត់ដំបង÷ ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ជូ វិនាថ, លោក ឡាយ អូន និងលោក ហ៊ូ ប៊ុនណន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញទំនិញកសិកម្មចំនួន ២ ករណី បានដោយជោគជ័យ។ ករណីទី១÷ គឺជាសំណុំរឿងវិវាទ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញទំនិញកសិកម្ម​ តាំងពីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋរស់នៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ ករណីទី២÷ គឺជាសំណុំរឿងវិវាទ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាលក់ទិញទំនិញកសិកម្ម​ តាំងពីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋរស់នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ កន្លងមក​ ករណីវិវាទទាំងពីរខាងលើ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយដែរ តែនៅមិនទទួលបានជោគជ័យ។ បន្ទាប់មក​ នៅអំឡុងខែតុលា ឆ្នាំ២០២៤  ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស...