ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

គ្រឿងញៀនជាង១១គីឡូក្រាម ត្រូវកម្លាំងនគរបាលខេត្តស្វាយរៀងបង្ក្រាបបាន ខណៈជនសង្ស័យរត់ចូលទឹកដីវៀតណាម

គ្រឿងញៀនជាង១១គីឡូក្រាម ត្រូវកម្លាំងនគរបាលខេត្តស្វាយរៀងបង្ក្រាបបាន ខណៈជនសង្ស័យរត់ចូលទឹកដីវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយរឹបអូសបានជាង ១១គីឡូក្រាម ខណៈដែលជនសង្ស័យដឹងខ្លួន ក៏រត់គេចចូលក្នុងទឹកដីវៀតណាម ក្រោមការតាមស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ថ្នាំញៀនជាង១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត ក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ចំណែកឯសង្ស័យដឹងខ្លួន បានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនធ្លក វរសេនាតូចលេខ៦១១ សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបា លក្រុងបាវិត ។ ក្រោមការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញ...
សម្តេចក្រឡាហោម ស ខេង ញ្ជើញជាអធិបតីពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង

សម្តេចក្រឡាហោម ស ខេង ញ្ជើញជាអធិបតីពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូល ដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ នេះបានអញ្ជើញជាអធិបតី ពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ប្រធានកិត្តិយសនៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និង សមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូZoom ។ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញមានប្រសាសន៍  ក្នុងនាមសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានខិតខំរួបរួមកម្លាំងសាមគ្គីបំពេញភារកិច្ចបំរើជាតិ និងប្រជាជន ជាពិសេសនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺក...
កម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ

កម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ជាថ្ងៃដែលព្រះរាជា ណា ចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕...
សម្តេចតេជោនាយករដ្ឋមន្ត្រីអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន

សម្តេចតេជោនាយករដ្ឋមន្ត្រីអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគ មន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។ បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀត ណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហ រណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្...
អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលទីតាំងសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩

អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលទីតាំងសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធនានាក្នុង បរិវេណ សាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ឈាបនដ្ឋានសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩ នៅបរិវេណវត្តកោះជុំ ក្រុងស្វាយរៀងខេត្តស្វាយរៀងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។ អភិបាលខេត្តស្វាយរៀង​បានចុះពិនិត្យមើល សំណង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែកព្រមទាំង របង ប្រព័ន្ធលូបង្ហូរទឹក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលដែលបានស្ថាបនារួចរាល់។​ ក្រៅពីនេះ ពិនិត្យសំណង់ឈាបនដ្ឋានសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩ កំឡុងពេលដែលកំពុងសម្រាកព្យាបាលក្នុងខេត្ត ស្ថិតនៅបរិវេណវត្តកោះជុំ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិនិត្យ​ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១០៥០ម៉ែត្រ ទទឹង៥ ម៉ែត្រ បានស្ថាបនារួចរាល់១០០% និងការរៀបចំដាក់បង្គោលភ្លើង ជូនបងប្អូនប្រជាពលរដ្ឋដែលជាអំណោយក្នុងគម្រោងអភិវ...
នៅយប់ថ្ងៃទី២៨នេះកម្ពុជាបានទទួលជំនួយ វ៉ាក់សាំងកូវីដ-១៩ បន្ថែមចំនួន៤០ម៉ឺនដូសពីមិត្តចិន

នៅយប់ថ្ងៃទី២៨នេះកម្ពុជាបានទទួលជំនួយ វ៉ាក់សាំងកូវីដ-១៩ បន្ថែមចំនួន៤០ម៉ឺនដូសពីមិត្តចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាល ចិន ចំនួន ៤០ម៉ឺនដូសថែមទៀត បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩។ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយមិត្តចិនដែលបានដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។ មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណ...
អ្នកជំងឺកូវីដម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 នៅខេត្តត្បូងឃ្មុំ

អ្នកជំងឺកូវីដម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 នៅខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកជំងឺកូវីដម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 នៅខេត្តត្បូងឃ្មុំ ។
សម្តេចតេជោ បញ្ជាឱ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅតំបន់ក្រហម

សម្តេចតេជោ បញ្ជាឱ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅតំបន់ក្រហម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាតករដ្ឋមន្រ្តីនៃកម្ពុជា នៅយ ប់ថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាឱ្យ បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅក្នុងតំបន់ក្រហម ។ តាមរយៈសារជាសំឡេង ជាង៤ នាទី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា៖ «នៅពេលចាក់វ៉ាក់សាំង សូមកុំខ្វល់ថាប្រជាជន មកពីត្រង់ណាអី ឱ្យតែបងប្អូនយល់ព្រមចាក់ គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យពួកគាត់ ព្រោះសុទ្ធតែប្រជាជនខ្មែរយើងដដែលទេ ប៉ុន្តែត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ»។...