អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងតំណាងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់សម្ភារៈ និងទទួលរថយន្តចល័ត ១ គ្រឿង ដែលបំពាក់ សម្ភារៈបច្ចេកទេស ១កំប្លេ
ភ្នំពេញ៖ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង លោក វ៉ាន់ ឆារស៏ ជួនជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី តំណាងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថយន្តចល័ត១គ្រឿង ដែលបំពាក់សម្ភារៈបច្ចេកទេស១កំប្លេ មានកាមេរ៉ាចំនួន៨គ្រឿង ជាអំណោយរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ផ្តល់ជូនអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ពិធីនេះបានប្រព្រឹត្ដទៅកាលពី ល្ងាចថ្ងៃ០៩ កញ្ញា ឆ្នាំ២០២០។
សូមបញ្ជាក់ថា សម្ភារបរិក្ខាបច្ចេកទេសដែល ប្រគល់ដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាបន្តបន្ទាប់រួមមាន៖
ទី១៖ ម៉ាស៊ីនបញ្ជូនរូបតាមប្រព័ន្ធ Optic ម៉ូដែល Model OPV10002 S-HD ចំនួន៤សម្រាប់ថ្មី ប្រគល់នៅថ្ងៃទី២៨ ខែ៣ ឆ្នាំ២០១៨។
ទី២៖ ខ្សែកាប Optik ពីស្ថានីយ៍កណ្ដាល TVK ទៅកាន់ស្ថានីយទួលគោក២ខ្សែ សរុប 8000m និង Accessories បានភ្ជាប់ដំណើរការចាប់ពីដើមខែកក្កដា ឆ្នាំ២០១៨។
...








