បញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ និងនៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោយពីដោះស្រាយហើយ អភិបាលស្រុកត្រូវទទួលខុសត្រូវ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងអំពីបញ្ហាផ្សារទាំងពីរនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នា។
លោកបានលើកឡើងនៅក្នុងអង្គប្រជុំថា «ដោយមានការគាំទ្រពីក្រុមប្រឹក្សាខេត្ត យើងមិនខ្លាចនឹងធ្វើនោះទេ» ហើយបញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ និងនៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោយពីដោះស្រាយហើយ អភិបាលស្រុកត្រូវទទួលខុសត្រូវ។
លោកអភិបាលបានលើកឡើងទៀតថា «បើសិនជាសណ្ដាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ វិលមករកភាពដើមវិញ ធ្វើឲ្យមានការកកស្ទះដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងមានការលក់ដូរតាមចិញ្ចើមផ្លូវដូចកាលពីមុន អភិបាលស្រុកជាអ្នកទទួលខុសត្រូវមុនគេ ពីព្រោះគណៈកម្មការខេត្តបានដោះស្រាយបញ្ហាធំៗបានសម្រេច១០០ភាគរយហើយ នៅសល់តែបញ្ហាតិចតួច ប្រគល់ឲ្យគណៈកម្មការស្រុក អនុវត្តបន្ត»។
ចំណែកឯផ្សារព...






