អភិបាលខេត្តកំពង់ចាម បើកការដ្ឋានផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្លូវ និងសួនច្បារ នៅបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ក្រោមជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ស្ទេវិន ល្វីស (Steven Lewis) អ្នកប្រឹក្សាវេជ្ជសាស្ត្រ នៃសមាគមសាសនាចក្រ និងលោក សៀ សំណាង ប្រធានសមាគមសាសនាចក្រ ប្រចាំនៅកម្ពុជា និងលោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋច្រើនទៀត។
ក្នុងសុន្ទរកថាស្វាគមន៍ លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់វិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម ជាពិសេស ដល់មន្ទីរពេទ្យ...








