ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា អែល សារ៉ុមជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៤០០ម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច ខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា អែល សារ៉ុមជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៤០០ម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន និងលោក ឧកញ៉ា អែល សារ៉ុម អគ្គនាយក ប៊ុន វុត្ថា បានថ្លែងថា សូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៤០០ម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច ខេត្តកំពង់ចាម។ ការថ្លែងរបស់លោកខាងលើធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ ដោយលោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P Group និងលោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំនូវ គ្រឿងឧបភោគ បរិភោគ គ្រឿងភេសជ្ជះ ម៉ាស ថ្នាំពេទ្យ។ លើសពីនេះមានថវិកាមួយចំនួនជាអំណោយរបស់លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើង បើកការដ្ឋានស...
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការប្រមូលផលស្រូវនៅឃុំបឹងណាយ ស្រុកព្រៃឈរ និងនៅឃុំគោករវៀង ស្រុកជើងព្រៃ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការប្រមូលផលស្រូវនៅឃុំបឹងណាយ ស្រុកព្រៃឈរ និងនៅឃុំគោករវៀង ស្រុកជើងព្រៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និង លោកស្រី អភិបាលរងខេត្ត  រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ ស្រុកជើងព្រៃ និងអាជ្ញាធរឃុំ នៅព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា  និងការប្រមូលផលស្រូវប្រមាណ ៥១២ហិកតា នៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ  ដែលតំបន់នេះប្រើប្រភពទឹកអាងទឹកឆា សម្រាប់ការស្រោចស្រព ។ លោកអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តប្រជាកសិករឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះសំរាប់តំបន់ដែលរងផលប៉ះពាល់កង្វះទឹក លោកអ៊ុន ចាន់ដា បានណែនាំមន្ទីរជំនាញ ឲ្យធ្វើសិក្សាលើកជាគម្រោងការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋកសិករក្នុងការងារបង្កបង្កើនផល និងចៀសផុតបាននូវផលប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រពនាពេលអនាគត ។ ជាមួយគ្នានេះលោកអភិបាលខេត្ត បានចុះពិនិត...
ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំជាកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ រួមនឹងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែលមិនធ្លាប់មាននឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត  និងការទទួលទានម្ហូបអាហារដ៏មានឱជារស នៅក្នុងបរិយាកាសដ៏ល្អសាក សមបំផុតក្នុងដំណើរកម្សាន្តផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្តតាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀមទទួលទេសចរ ក្នុងអំឡ...
ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងដាក់កាមេរ៉ាឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿនរួចផាកពិន័យដល់ផ្ទះ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងដាក់កាមេរ៉ាឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿនរួចផាកពិន័យដល់ផ្ទះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិ លេខ៣និងផ្លូវមួយចំនួនក្នុងប្រទេសកម្ពុជាបានដាក់ កាមេរ៉ាឆ្លាតវៃបង្កប់ចាំថត អ្នកបើកលើស ល្បឿន កំណត់រួចបញ្ជូនការផាកពិន័យដល់ផ្ទះ អ្នកល្មើស តែម្តង។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០ផ្ទាំងជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវជាតិលេខ៣ នឹងបង្កប់កាមេរ៉ាឆ្លាតវៃដល់ទៅ ១០ គ្រាប់ បន្ថែមលើកាមេរ៉ាចល័តរបស់សមត្ថកិច្ច។ លោកបន្ដថា បញ្ហាគឺតាមផ្លូវ ដែលត្រូវ ចាប់ការបើកបរ លើសល្បឿនកំណត់ទាំងនោះ ពុំមានស្លាកសញ្ញាកំណត់ល្បឿន ឬ មានដែរតែដួលរលំ និង រលុប ជាដើម ទើបផ្តល់ការលំបាកដល់អ្នកបើកបរក្នុងការកំណត់ល្បឿនឲ្យបានត្រឹមត្រូវបានច្បាប់។ លោកបានឱ្យដ...
ពលរដ្ឋខ្មែរចំនួន៧៩នាក់ ត្រឡប់ពីប្រទេសហ៊្សកដានី ឥណ្ឌា និងប៉ាគីស្ថាន មកដល់កម្ពុជានៅថ្ងៃទី១៣ ខែកក្កដានេះ

ពលរដ្ឋខ្មែរចំនួន៧៩នាក់ ត្រឡប់ពីប្រទេសហ៊្សកដានី ឥណ្ឌា និងប៉ាគីស្ថាន មកដល់កម្ពុជានៅថ្ងៃទី១៣ ខែកក្កដានេះ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ប្រជាពលរដ្ឋខ្មែរចំនួន៧៩នាក់ បានវិលត្រឡប់មកពីប្រទេសហ្ស៊កដានី ឥណ្ឌា និងប៉ាគីស្ថាន ចូលមកដល់កម្ពុជាវិញ តាមជើងហោះហើរចំនួន២ផ្សេងគ្នា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ពលករខ្មែរចំនួន២៨នាក់ និងទារក១នាក់ ត្រូវបានរោងចក្រវាយនភណ្ឌចំនួន២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ៊្សកដានី បញ្ឈប់កិច្ចសន្យាការងារ ដែលពួកគាត់នឹងធ្វើដំណើរចេញពីប្រទេសហ៊្សកដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង១៥ព្រឹក តាមជើងយន្តហោះលេខ 8M1105។ ពលករខ្មែរចំនួន២៨នាក់នេះ គឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្...
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីកសិដ្ឋានដាំបន្លែរបស់កសិករនៅខេត្តព្រះវិហារ

គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីកសិដ្ឋានដាំបន្លែរបស់កសិករនៅខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖ លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន រួមដំណើរជាមួយគណៈ ប្រតិភូ គណៈកម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជន បទបរិស្ថាន និងធនធានទឹក និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដើម្បីធ្វើការសិក្សាឈ្វេងយល់ពីសមិទ្ធផល រីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ដើម្បីដោះស្រាយឱ្យចំគោលដៅ និងបន្តចុះជួបសំណេះសំណាល និងសិក្សាឈ្វេងយល់ពីសមត្ថផលផលិត កសិកម្មបន្លែរបស់កសិករដាំ បន្លែអាជីពនៅភូមិស្ថាពរ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ អ្នកស្រី សោម ឌៀប អ្នកជោគជ័យក្នុងការដាំបន្លែ បានរៀបរាប់ថា ក្រោយពីទទួលបានការជួយឧបត្ថម្ភគាំទ្រពីគម្រោង ឆេន Chain និងមន្ត្រីជំនាញនៃ មន្ទីរកសិកម្ម ខេត្តព្រះវិហារ តាំងពីឆ្នាំ២០១៨មក អ្នកស្រីមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ រហូតដល់ ៧០០០ ម៉ែត្រការ៉េ ក្នុងរដូវប្រា...
ប្រធានគណៈមេធាវី៖ ដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ

ប្រធានគណៈមេធាវី៖ ដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីចម្រេចដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង អត្ថលេខ៧៤៩ មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ និងត្រូវប្រគល់ប្រាក់ចំនួន២៦០,០០០ដុល្លារ អាមេរិក(ពីររយហុកសិបពាន់ដុល្លារអាមេរិក)ទៅភាគីទាមទារ ។ យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ របស់ លោក សួន វិសាល ប្រធានគណៈមេធាវី ស្តីពីការដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ឡាច សំរោង ។ សារព័ត៌មានដេលី ខ្មែរ មិនអាចសុំការបំភ្លឺពីលោកមេធាវី ឡាច សំរោង បានទេ ពាក់ព័ន្ធនឹងរឿងខាងលើនេះ ។ សូមអានសេចក្តីសម្រេចដូចខាងក្រោម ៖  ...
សន្តិបណ្ឌិត សុខ ផល ដឹកនាំក្រុមការងារសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន

សន្តិបណ្ឌិត សុខ ផល ដឹកនាំក្រុមការងារសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន រួមជាមួយអាជ្ញាធរខេត្តព្រៃវែង ដោយ​​ប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពត្រៀមលក្ខណសម្បត្តិសម្រាប់ការសាងសង់ទីស្នាក់ការប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម។ សន្តិបណ្ឌិត​​បាន​​​មានប្រសាសន៍ក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា«ចំណុចទី១-ភាគីកម្ពុជាបានដោះស្រាយបញ្ហាដីប៉ះពាល់ចប់ជាស្ថាពរ និង​សំណង់ជារួមបានសម្រេចប្រ​​មាណ​៦០% ដែល​​បានរៀបចំនិងជូនដំណឹងដល់កម្លាំងសម្ថកិច្ចប្រតិបត្តិការនៅច្រកទ្វារព្រំដែនរួចរាល់»។ សន្តិបណ្ឌិត​បន្ថែមថា «លើសពីនេះ​ចំណុចទី ២ ភាគីវៀតណាមបានបើកការដ្ឋានសាង់សង់ប៉ុស្តិ៍នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនិង​បានរៀបចំកម្លាំងប្រតិបត្តិការបានរួចរាល់ហើយផងដែរ​»។    &nb...
ផ្អាកការងារស្នងការរងខេត្តព្រៃវែងនិងកូនចៅ៦នាក់ជាបណ្តោះអាសន្ន ដោយរងការចោទប្រកាន់ ថា ប្រើអំពើហិង្សាជំរិតទារប្រាក់

ផ្អាកការងារស្នងការរងខេត្តព្រៃវែងនិងកូនចៅ៦នាក់ជាបណ្តោះអាសន្ន ដោយរងការចោទប្រកាន់ ថា ប្រើអំពើហិង្សាជំរិតទារប្រាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេច ផ្អាកការងារជាបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិចំនួន៧រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោយយុវជន២នាក់ ចោទប្រកាន់ ថា បានប្រើអំពើហិង្សាជំរិតទារប្រាក់ ។ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនប្រឆាំងគ្រឿងញៀន និង កូនចៅតាមឋានានុក្រុមចំនួន៦នាក់ ផ្សេងទៀត ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿង ញៀនចំនួន០២នាក់ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម...
ប្រកាសចូលកាន់មុខតំណែងរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

ប្រកាសចូលកាន់មុខតំណែងរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សម ប៊ុនថុន ដែលត្រូវបានតែង តាំងជាប្រធានសាលាឧទ្ធរណ៍បាត់ដំបងលោក នួន សាន ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និង លោក គឺ ប៊ុណ្ណារ៉ា ដែលត្រូវបានតែង តាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ គឺជាសាលាឧទ្ធរណ៍តំបន់ ដែលត្រូវបានដាក់ឱ្យដំណើរការដំបូងគេបង្អស់ជាប្រវត្តិសាស្រ្តនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរ...