រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរកដំណោះ ស្រាយជួយពលរដ្ឋក្រីក្រ នៅសហគមន៏ ដែលរងផល ប៉ះពាល់ដោយជំងឺកូវិដ-១៩
ភ្នំពេញ៖ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការរៀបចំផ្ដល់ការយកចិត្ដទុក្ខដាក់និងរកវិធីណាជួយដល់សហគមន៏ក្រីក្រ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ និងផ្លល់អត្ដសញ្ញាណកម្ម ដល់ពលរដ្ឋក្រីក្រទាំង១០១សហគមន៏ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា សុំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក្រោមឱវាទក្រុងទាំងអស់ ត្រូវចុះស្រង់ស្ថិតិធ្វើបច្ចុប្បនភាពគ្រួសារក្រីក្រពិតប្រាកដ នៅសហគមន៏ រប់សខ្លួន ឲ្យបានត្រឹមត្រូវ ដោយសមភាព សុក្រឹតយុត្ដិធម៏ ដោយតម្លាភាព ។
លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្ដចុះ តាមដាមស្រង់ទិន្នន័យ ប្រជាពលរដ្ឋ ដើម្បីយកតួលេខមកពិនិត្យនិងធ្វើការដោះស្រាយជាកញ្ចប់ថវិកា ឬសម្ភារៈ ជួយពួកគាត់ ដែល ពាល់ដោយ...








