ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន យកអំណោយកាកបាទក្រហមកម្ពុជា ចែកគ្រួសាររងគ្រោះដោយអគ្គិភ័យ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន យកអំណោយកាកបាទក្រហមកម្ពុជា ចែកគ្រួសាររងគ្រោះដោយអគ្គិភ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង៖  ថ្ងៃទី២៥ ខែឧសភានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ មួយគ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ លោកស្រីកិត្តិសង្គហបណ្ឌិតម់ែន សំអន បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមានក្តីអាណិតអាសូរ និងសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅដ្ឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។ លោកស្រីម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមមានការ ប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាកកើតឡើង ជាយថាហេតុ ។ លោកស្រីក៏បានថ្លែងអំណរគុណដល់កងកម្លាំងនៃស្នងការនគរបាលខេត្តស្វាយរៀងដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គី...
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឲ្យស្ថាប័នពាក់ព័ន្ធ រួមគ្នាការពារអណ្តើកហ្លួង ក្នុងខេត្តកោះកុង

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឲ្យស្ថាប័នពាក់ព័ន្ធ រួមគ្នាការពារអណ្តើកហ្លួង ក្នុងខេត្តកោះកុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យ រដ្ឋបាលជលផល និងអង្គការ សមាគមអភិរក្សសត្វព្រៃ រៀបចំចង ក្រងឯកសារផ្លូវច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូង ឱ្យបានគង់វង ក្នុងទឹកដីខេត្តកោះកុង។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង  បានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹម អណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។ លោក អ៊ិត ហ៊ុល អ្នកបច្ចេកទេស និងចិញ្ចឹមសត្វបានឲ្យដឹងថា មណ្ឌលនេះ គឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល បានប្រមូលដណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស ។ គម្រោងនេះចាប់ដំណើការក្នុងឆ្នាំ ២០០១ ដោយទទួលបានការឧបត្ថមថវិកា និងបច្ចេកពីអង្គការWCS និងបានវិវឌ្ឍជាបន្តបន្ទាប់ បច្ចុប្បន្ន...
លោក គួច ចំរើន ថ្លែងអំណរគុណសប្បុរសជនបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហម ខេត្តព្រះសីហនុ

លោក គួច ចំរើន ថ្លែងអំណរគុណសប្បុរសជនបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហម ខេត្តព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត កាលពីសប្តាហ៍កន្លងទៅនេះ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានថវិកា និងសម្ភារ:មួយចំនួន ដូចជា ខោខ្លី ស្បែកជើង ប្រេងឆា អង្ករ មី ច្រាសដុស ធ្មេញ សាប៊ូកញ្ចប់ ស្រោមដៃវេជ្ជសាស្ត្រ និងម៉ាស់ ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា "។ លោក គួច ចំរើន ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី  ដែលបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ ។ ហើយអំណោយជាថវិកា និងសម្ភារ:ដែលសាខាទទួលបានពីសប្បុរសជន ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ជួយឱ្យសាខាមានធនធានធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើង សំដៅរួមចំណែក ជួយស...
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ។ លោកឧបនាយករដ្ឋមន្ត្រី បានគោរពជូនពរថា «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​នេះ​យើងខ្ញុំទាំងគ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូនសម្ដេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាង...
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម គោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម គោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ។ លោករដ្ឋមន្ត្រី បានគោរពជូនពរថា «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​នេះ​ ខ្ញុំបាទ លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូនសម្ដេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថ...
លោក ឯល រ៉ូហ្សែត អគ្កនាយកក្រុមហ៊ុន អាយ អាយ អេស និងលោកស្រី ឆឹង សុជាតិ គោរពជូនពរលោក សេង សក្តា

លោក ឯល រ៉ូហ្សែត អគ្កនាយកក្រុមហ៊ុន អាយ អាយ អេស និងលោកស្រី ឆឹង សុជាតិ គោរពជូនពរលោក សេង សក្តា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ឯល រ៉ូហ្សែត អគ្កនាយកក្រុមហ៊ុន អាយ អាយ អេស និងលោកស្រី ឆឹង សុជាតិ គោរពជូនពរលោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារក្នុងឱកាស​​គម្រប់ជន្មាយុ៥១ឆ្នាំ ឈានចូល៥២ឆ្នាំ។ លោក ឯល រ៉ូហ្សាែត គោរពជូនពរថា «នាឱកាសដ៏មហាមង្គលវិសេសវិសាលគម្រប់ជន្មាយុ៥១ឆ្នាំ ឈានចូល៥២ឆ្នាំ របស់ឯកឧត្ដម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ​​ ខ្ញុំបាទ ឯល រ៉ូហ្សែត អគ្កនាយក្រុមហ៊ុន អាយ អាយ អេស សូមសម្ដែងនូវសេចក្ដីគោរពយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្ដមឯកឧត្ដម ដែលជានិច្ចកាលតែងតែយកកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ដើម្បីបន្តពង្រឹងនីតិរដ្ឋ ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿង។ «យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី សូមប្រទានពរជ័យប្រោះព្រំជូន...
សកម្មជនគណបក្សប្រជាជនឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

សកម្មជនគណបក្សប្រជាជនឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លោក៊ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សជួយស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចូលរួមបើក និងបិទវគ្គបណ្តុះបណ្តាលច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកជូនដល់សកម្មជន និងយុវជនគណបក្សឃុំ និងភូមិ ចំនួន៩៦រូប ដែលក្នុងនោះនៅឃុំកាត់ភ្លុកចំនួន៥៤រូប និងឃុំភក្តីចំនួន៤២រូប។ ក្នុងពិធីនេះ មានការអមដំណើរពីលោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ ប្រធានក្រុមការងារជួយឃុំកាត់ភ្លុក, លោក លី ចាន់សុភក្តី ប្រធានក្រុមការងារជួយឃុំភក្តី រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារជួយឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផងដែរ។ បន្ទាប់ពីផ្តាំផ្ញើនូវបណ្តាំសួរសុខទុក្ខពីសំណាក់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារជួយខេត្ត, លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សជួយខេត្តកំពង់ស្ពឺ និងលោក អៀង មូលី ប្រធានក្រុមការងារជួយស្រុកបសេដ្...
លោក គួច ចំរើន គោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

លោក គួច ចំរើន គោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្ត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ។ លោកអភិបាលខេត្ត បានសរសេរនៅទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​ ខាងមុខនេះ​ តាងនាម​ឲ្យព្រះសង្ឃ​ ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ មន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ​ទាំងអស់​ និងក្នុងនាម​ខ្លួនខ្ញុំផ្ទាល់​ ព្រមទាំង​ភរិយា​ សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូនសម្ដេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំង...
មន្ត្រីអគ្គនាយកដ្ឋាន (ក.ប.ប.) ពិនិត្យទំនិញជាគ្រឿងសមុទ្រតាមផ្សារនៅខណ្ឌទួលគោក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ 

មន្ត្រីអគ្គនាយកដ្ឋាន (ក.ប.ប.) ពិនិត្យទំនិញជាគ្រឿងសមុទ្រតាមផ្សារនៅខណ្ឌទួលគោក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ច នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បាននាំយករថយន្តពិសោធន៍ចល័តពីរគ្រឿង ទៅពិនិត្យទំនិញជាប្រភេទគ្រឿងសមុទ្របោះដុំ និងលក់រាយ នៅទីតាំងពីរផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ ការពិនិត្យនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅតាមទីតាំងលក់បោះដុំអាហារសមុទ្រ ស្ថិតផ្ទះលេខ៥៧Eo ផ្លូវលេខ៣៣៦ និងនៅទីតាំងផ្ទះលេខ២៨A និង៣០B ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្ត្រី ក.ប.ប បានឲ្យដឹថា ពេលត្រួតពិនិត្យទំនិញជាអាហារសមុទ្រក្លាសេ ចំនួន៣៦គំរូ ដូចជាម៉ឹកក្លាសេ ក្តាមក្លាសេ បង្គាក្លាសេ ត្រីបបែលក្លាសេ បង្កងប៉ាកក្លាសេ ត្រីសាបាក់ក្លាសេ និងព្រុយត្រីសាល់ម៉ុនក្លាសេ បានយកមកវិភាគដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលជាលទ្ធផល គឺផលិតផលទាំង៣៦គំរូនេះ សុទ្ធតែមានអនុលោមភាពនៃសុវត្ថិភាពចំណីអា...
រយៈពេលពីរសប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះភ្ញៀវទេសចរ ក្នុងស្រុកបានកើនឡើងបណ្ដើរៗ

រយៈពេលពីរសប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះភ្ញៀវទេសចរ ក្នុងស្រុកបានកើនឡើងបណ្ដើរៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ២សប្ដាហ៍ ដើមខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ ក្នុងស្រុក បានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង២៥ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្ត នៅ ទូទាំងប្រទេស មានការកើនឡើងជិត ៤៧ភាគរយ បើធៀប នឹងពីរសប្តាហ៍ ចុងខែមុន ។ នេះបើតាមការចេញផ្សាយព័ត៌មាន របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ចាប់ពី ថ្ងៃទី ៤-១៧ ខែឧសភា ឆ្នាំ ២០២០ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរ កម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស បានតកើនឡើង គួរឲ្យកត់សម្គាល់ដោយមាន ចំនួនសរុបប្រមាណ២៥៦.៥៤១ នាក់កើនឡើង៤៦,៧៦ ភាគរយធៀបនឹងពីរសប្តាហ៍នៃចុង ខែមេសាកន្លងទៅ។ លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា ចំណោមភ្ញៀវទេសចរ សរុបជាង ២៥ ម៉ឺននាក់ នោះ មានភ្ញៀវជាតិ មានប្រមាណ ២៥៣.២៥៦ នាក់ កើនឡើង៤៦,៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ៤.២៨៥នាក់កើនឡើង ៧,៤៧ ភាគរយ ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងទេសចរបរទេស ភាគច្រើនបានធ្...