ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

មន្ត្រី ក.ប.ប ពិនិត្យកសិផល បោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម

មន្ត្រី ក.ប.ប ពិនិត្យកសិផល បោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ដឹកនាំការអនុវត្តការងារពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព និងបង្រ្កាបការក្លែងបន្លំ នៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានពិនិត្យកសិផល ដែលបោះដុំនៅក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកឹងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម។ ការពិនិត្យរកសារធាតុហាមឃាត់នៅក្នុងកសិផលនេះ ដោយប្រើរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ហើយបានឆ្មក់យកសំណាកគំរូ តាមទីតាំងបោះដុំនូវទំនិញប្រភេទបន្លែ និងផ្លែឈើ ដាក់តាំងលក់នៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងមួយទីតាំងទៀត ស្ថិតនៅខាងក្រោយវិទ្យាល័យទួលស្វាយព្រៃ និងតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្មក្នុងបន្លែ និងផ្លែឈើ។ សូមបញ្ជាក់ថា ប្រតិបត្តិ...
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ព្រមានចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលប្រព្រឹត្តអំពើពុករលួយ គឺមិនអត់ឱនឲ្យជាដាច់ខាត

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ព្រមានចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលប្រព្រឹត្តអំពើពុករលួយ គឺមិនអត់ឱនឲ្យជាដាច់ខាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកកើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានព្រមាន ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត គឺមិនអត់ឱនឲ្យជាដាច់ខាត។ លោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយបញ្ជាក់ថា  សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចប្រឈមនឹងការបញ្ចប់ការងារភ្លាមៗតែម្ដង។ លោកបន្ថែមថា ក្រសួងយុត្តិធម៌ បានជួបជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រសិនបើមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយតបដោយម៉ឺងម៉ាត់។ ក្រសួងយុត្តិធម៌ ក៏បានជួបជាមួយសាលាជម្រះក្ដីជាន់ខ្ពស់ នឹងជួបជាមួយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីធានាថា កំហុសផ្នែកវិជ្ជាជីវៈ ក៏ត្រូវឆ្លើយតបជាមួយការទទួលខុសត្រូវផ្នែកវ...
ផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុងខេត្តស្ទឹងត្រែង រហូតដល់ព្រំដែនដុងក្រឡកម្ពុជា -ឡាវ ត្រូវបានជួសជុលឡើងវិញ

ផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុងខេត្តស្ទឹងត្រែង រហូតដល់ព្រំដែនដុងក្រឡកម្ពុជា -ឡាវ ត្រូវបានជួសជុលឡើងវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ ផ្លូវជាតិលេខ៧ចាប់ពីរគល់ស្ពានសេកុង រហូតដល់ដុងក្រឡព្រំប្រទល់កម្ពុជា ឡាវ រងការខូចខាតស្ទើទាំងស្រុង ត្រូវបានជួសជុលដោយមន្ទីសាធារណ:ការ នឹងដឹកជញ្ចូនខេត្ត ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរដឹកកសិផលផ្សេងៗ មកទីរួមខេត្ត យកមកលក់នៅលើទីផ្សារ។ លោកសរ គឹមណាត ប្រធានមន្ទីរសាធារណ:ការ នឹងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃទី១៨ ខែឧសភា នេះថា ដោយមើលឃើញផ្លូវជាតិលេខ៧ រងការខូចខាតស្ទើទាំងស្រុង គឺចាប់ពីរគល់ស្ពានសេកុង រហូតដល់ព្រំដែនកម្ពុជា ឡាវ លំបាកក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ក៍ដូចភ្ញៀវជាតិ នឹងអន្តរជាតិ ដែលធ្វើដំណើ ទៅលេងប្រទេសឡាវ ដែលជាប្រទេសសម្ព័នមិត្តជិតខាង ជាមួយកម្ពុជា។ លោកប្រធានមន្ទីបានបន្តទៀតថា ក្នុងការធ្វើផ្លូវនេះក្រសួងបានប្រគល់ឲ្យមន្ទីរ ជាអ្នកមើលថែផ្លូវជាតិខាងលើនេះ ដើម្បីតម្រូវការងាយស្រួល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរបណ្តោះអាសន្ន។ ដូច្នេះមន្ទីរចាំបាច់ត្រូវតែធ្វើការថែទាំក្នុងមួយឆ្នា...
លោក ឃួង ស្រេង៖ ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មជាបណ្តោះអាសន្ន

លោក ឃួង ស្រេង៖ ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មជាបណ្តោះអាសន្ន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យម្ចាស់ភោជនីយដាន ដែលកំពុងប្រកបអាជីវកម្ម មានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ បើទោះបីកម្ពុជា មានអ្នកជាសះស្បើយពីជំងឺនេះទាំងអស់យ៉ាងណាក៏ដោយ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ បានចេញសេចក្តី ជូនដំណឹងដោយបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ដូចតទៅ ៖ ១-ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់នៅរាជធានីភ្នំពេញ ត្រូវគោរពអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ។ ២-ត្រូវរៀបចំអោយមានទឹកអាល់កុលឬជែល សម្រាប់លាងដៃនៅមុខច្រកចេញចូល និង ត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតអោ...
ផ្លូវក្រុងចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុប្រវែង៨២,១៤៥ គីឡូម៉ែត្រ សម្រេចសាងសង់បានចំនួន៩០,៦០ភាគរយ

ផ្លូវក្រុងចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុប្រវែង៨២,១៤៥ គីឡូម៉ែត្រ សម្រេចសាងសង់បានចំនួន៩០,៦០ភាគរយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖  លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងកម្មវិធីដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ។កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ សម្រេចបាន ៩០,៦០ភាគរយហើយ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខ...
លោក សាយ មង្គល ចូលរួមមរណទុក្ខ លោក ហ៊ឹម ឆែម ដែលទទួលមរណ:ភាពក្នុងជន្មាយុ៨២ ឆ្នាំ

លោក សាយ មង្គល ចូលរួមមរណទុក្ខ លោក ហ៊ឹម ឆែម ដែលទទួលមរណ:ភាពក្នុងជន្មាយុ៨២ ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងឱកាសប្រកបដោយសមានទុកនេះ​ ឯកឧត្តម សាយ មង្គល ជំនួយការក្រសួងធម៌ការនិងសាសនា និងភរិយា សូមសម្ដែងនូវការសោកស្ដាយ ស្រ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់ ឯកឧត្តម ហ៊ឹម ឆែម គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធ ម៌ព្រមទាំងការបាត់បង់នូវវីកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។ ឯកឧត្តមបាទសូមចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃវប្បធម៍ ព្រះពុទ្ធសាសនា ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។...
អ្នកជំងឺកូវីដ-១៩ ចំនួន១២២នាក់នៅកម្ពុជាបានព្យាបាលជាសះស្បើយអស់ហើយ

អ្នកជំងឺកូវីដ-១៩ ចំនួន១២២នាក់នៅកម្ពុជាបានព្យាបាលជាសះស្បើយអស់ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកជំងឺកូវីដ-១៩ ចំនួន១២២នាក់នៅកម្ពុជាបានព្យាបា លជាសះស្បើយអស់ហើយ។  
Videos៖ «តើកត្តាអ្វីខ្លះដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យក្នុងការគ្រប់គ្រងរលកនៃ កូវីដ-១៩?»

Videos៖ «តើកត្តាអ្វីខ្លះដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យក្នុងការគ្រប់គ្រងរលកនៃ កូវីដ-១៩?»

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
តើកត្តាអ្វីខ្លះដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យក្នុងការគ្រប់គ្រងរលកនៃ កូវីដ-១៩? https://youtu.be/nAkZFS4agrg
សមេ្ដចតេជោ ហ៊ុន សែន និងភរិយា ចូលរួមមរណ:ភាព លោក ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា

សមេ្ដចតេជោ ហ៊ុន សែន និងភរិយា ចូលរួមមរណ:ភាព លោក ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងឱកាសប្រកបដោយសមានទុកនេះ​ សមេ្ដចតេជោ ហ៊ុន សែន និងភរិយា សូមសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់ ឯកឧត្តម ហ៊ឹម ឆែម គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៍ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៍មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវវីកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃវប្បធម៍ ព្រះពុទ្ធសាសនា ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។...
សៀវភៅរៀបរាប់ពីស្រ្តីទី១នៃកម្ពុជា ត្រូវបានចេញផ្សាយជាភាសាអង់គ្លេស

សៀវភៅរៀបរាប់ពីស្រ្តីទី១នៃកម្ពុជា ត្រូវបានចេញផ្សាយជាភាសាអង់គ្លេស

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បាន​ចេញផ្សាយសៀវ​​ភៅ​​ជា​ភាសាអង់​គ្លេស​​ស្តីពីប្រវត្តិ​​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅសៅរ៍ទី១៦ ខែឧសភា ឆ្នាំ២០២០នេះ។​ បើ​​តាមការរៀបរាប់របស់លោក ឆាយ សុផល សៀវភៅនេះមានចំណងជងថា “BUN RANY - THE WIFE OF CAMBODIA’S STRONG MAN” មាន​​ន័យ​ជាភាសាខ្មែរ​ថា «ប៊ុន រ៉ានី - ភរិយា​​​បុរស​ខ្លាំង​នៃ​កម្ពុជា»។ ​លោក ឆាយ ផុល បានប្រាប់អ្នកសារព័ត៌មានថា  សៀវភៅនេះ បានបកប្រែពីសៀវភៅជាភាសាខ្មែរ ហើយ​​​សៀវភៅជាភាសាខ្មែរនេះ បានចេញផ្សាយតាំងពីខែថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩មក ប៉ុន្តែ​សៀវភៅ​ជា​ភា​សាអង់គ្លេសមានបន្ថែមរូបភាពខ្លះ ស្តីពីពិធីបុណ្យសពរបស់អ្នកម្តាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាល​ពី​សប្តាហ៍​មុន ដែល​លោកក៏បានទៅចូលរួមដែរ។ ​ លោក​បញ្ជាក់ថា «ដោយសារខ្ញុំបានទទួលសារតាមអ៊ីម៉េលផង និងតាមហ្វេសប៊ុកផង ព្រមទាំងមាន​​​សំណើពីបណ្ណាគារខ្លះ នៅរាជធានីភ្...