សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់ជំងឺអ្នកកូវី-១៩ ចុងក្រោយ ដែលជាសះស្បើយ ធ្វើឲ្យកម្ពុជាលែងមានអ្នកជំងឺទៀត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានផ្ញើសារអបអរសាទរដល់អ្នកជំងឺកូវី-១៩ ចុងក្រោយ ដែលបានជាសះស្បើយ និងធ្វើឲ្យប្រទេសកម្ពុជាលែងមានអ្នកជំងឺនេះទៀត។
សារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «សូមអបអរសាទរក្មួយស្រី ដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយ នៅថ្ងៃទី១៦ ខែឧសភានេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ»។
ទោះបីជាអ្នកជំងឺកូវី-១៩ ទាំង១២២នាក់ ត្រូវបានក្រុមវេជ្ជបណ្ឌិតខ្មែរព្យាបាលរហូតជាសះស្បើយក្តី សម្តេចតេជោ ហ៊ុន សែន បានក្រើនរំឭកឲ្យប្រជាពលរដ្ឋគ្រប់រូបបន្តការប្រុងប្រយ័ត្នជាប្រចាំ ដើម្បីកុំឲ្យមានករណីឆ្លងជាថ្មីទៀត។
សម្តេចតេជោ បានរំឭកដូច្នេះថា «ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មាន...







