ទូលព្រះបង្គំជាខ្ញុំ ហៃ ស៊ីណា (វឌ្ឍនា) នាយកការផ្សាយសារព័ត៌មាន ដេលីខ្មែរ និងលោកស្រី ឆែម ចាន់នី និងបុត្រា បុត្រី ព្រមទាំងសហការី
ភ្នំពេញ៖ សូមព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័កិ្ដសិទិ្ធក្នុងលោកប្រោះប្រទានពរជ័យ សិរីមង្គលថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ យាងចូល៦៨ព្រះវស្សា
នាឱកាសដ៏មហានក្ខត្ដឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត បួងសូងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងបារមីព្រះមហាសេ្វតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមី ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះស័ព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បី...








