រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នាំយកអំណោយកាកបាទក្រហមកម្ពុជា ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន ដែលមានជីវភាពខ្វះខាត និងមានជំងឺរ៉ាំរ៉ៃ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញនាំយកអំណោយកាកបាទក្រហមកម្ពុជា រួមជាមួយនឹងថវិកាមួយចំនួនរបស់សមាគមនារីក្រសួង ជូនមន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន ដែលមានជីវភាពខ្វះខាត និងមានជំងឺរ៉ាំរ៉ៃ ចំនួន ២០រូប នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។...








