ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅកានប្រទេសវៀតណាម នឹងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងគ្នានិងគ្នា
នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ និងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍កំណើតកងទ័ពប្រជាជនវៀតណាម លើកទី៨០ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីម្តងទៀតនូវចំណងមិត្តភាព សាមគ្គីភាពដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពប្រជាជនវៀតណាម ស...








