លោក យ៉ង់ សារឹម ដើមបណ្តឹងរដ្ឋប្បវេណី សូមទូលថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ស្តីពីការស្នើសុំទូទាត់សងប្រាក់ត្រឡប់មកវិញដែលបានចំណាយនិងផ្តល់ ឱ្យគណបក្សហ៊្វុនស៊ិនប៉ិច
ភ្នំពេញ:យោងតាមលិខិតជូនដំណឹង តាមរយ:លោកមេធាវី ទិត សាវុឌ្ឍ ជាតំណា ងដោយអាណត្តិពីឈ្មោះ យ៉ង់ សារឹម ជាជនរងគ្រោះនិងជាដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ជាក់ថា សូមទូលថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្តីពីការស្នើសុំទូទាត់សងប្រាក់ត្រឡប់មកវិញនូវទឹកប្រាក់ចំនួន ១៣៣,៥៦៤.៩១ដុល្លារ (មួយរយសាបសិបបីពាន់ប្រាំរយហុកសិបបួនដុល្លារកៅសិបមួយសេន) ។
លិខិតខាងលើឲ្យដឹងទៀតថា លោក យ៉ង់ សារីម ជាជនរងគ្រោះនិងជាដើមបណ្តឹងរដ្ឋប្បវេណី បានពឹងពាក់ និងប្រគល់សិទ្ធិតំណាងឱ្យទូលបង្គំ ដើម្បីការពារសិទ្ធិនិងតំណាងឱ្យគាត់ ក្នុងការទាមទារប្រាក់ដែលបានចំណាយនិងផ្តល់ ឱ្យគណបក្សហ៊្វុនស៊ិនប៉ិចធ្វើសកម្មភាពពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០២៤ ដោយទទួលបានជាប់ជាតំណាងរាស្ត្រចំនួន ០៥ អាសនៈ រាជធានី/ខេត្ត នីតិកាលទី៧ នៃរដ្ឋសភាជាតិឆ្នាំ២០២៣ ព្រមទាំងទទួលបានការងារផ្តល់ឱ្យថ្នាក់ដឹកនាំ ក្លាយជាទីប្រឹក្សាររដ្ឋសភា។
លើសពីនេះ សមាសភាពគណកម្មការរៀបចំកា...








