សមិទ្ធផលជាច្រើនដូចជា៖ លំនៅឋាន, ដាំដំណាំ និងចិញ្ចឹមសត្វ, អណ្តូងទឹក, អគ្គិសនី ទឹកស្អាត ពាងទឹក និងបង្គន់អនាម័យ, សាលារៀន និងមន្ទីរពេទ្យ, វត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង, ផ្លូវ និងទំនប់អាងទឹក បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់អតីតយុទ្ធជន និង ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។ ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ភូមិថ្មីនេះត្រូវបានកសាង និងបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ច ប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារ បានរស់នៅ និងកសាងជីវភាពថ្មី ។
សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ...