លោកបណ្ឌិត កៅ ថាច បានអញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវនៅជុំវិញ ខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ
បាត់ដំបង: លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៥ នេះបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន៣០ លានដុល្លារដល់បណ្តារោងម៉ាស៊ីនកិនស្រូវប្រចាំខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ។
កិច្ចប្រជុំនេះ បានរៀបចំឡើងស្ថិតនៅទីស្នាក់ការសាខា របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជាតំណាងម្ចាស់រោងម៉ាស៊ីនសរុបប្រមាណ ២២រោងម៉ាស៊ីន។
នៅក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កៅ ថាច បានធ្វើការពិភាក្សា និង ផ្តោតលើចំណុចសំខាន់ៗមួយចំនួន មានដូចជា:
(១) ផ្សព្វផ្សាយអំពីហិរញ្ញប្បទានពិសេសបន្ថែមចំនួន ៣០ លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ។
(២) អំពាវនាវដល់រោងម៉ាស៊ីនចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើបញ្ហាសំណល់ថ្នាំកសិកម្មល...








