ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសារចងសម្ព័ន្ធមេត្រីភាព នៅបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសារចងសម្ព័ន្ធមេត្រីភាព នៅបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ជាមួយបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងសំណេះសំណាលដល់នាយទាហាន នាយទាហានរង និងពលទាហាន។ ពិធីនេះប្រព្រឹត្តិឡើងនៅទីបញ្ជាការដ្ឋានរថក្រោះ ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានរថក្រោះ គណៈអភិបាល និងអង្គភាពជុំវិញខេត្ត ព...
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ ចំនួន ២២ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ ចំនួន ២២ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងចឹងចូវ៖ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដោយជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈជូនជាតិរួចមក លោករដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន ២២ ក្រុមហ៊ុន និងសហគ្រាស ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជាប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណាន ជាដើម។ ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។...
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រលែងបង្កងជាង ២ពាន់ក្បាល ចូលក្នុងបឹងតាកែវ ក្រុងដូនកែវ

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រលែងបង្កងជាង ២ពាន់ក្បាល ចូលក្នុងបឹងតាកែវ ក្រុងដូនកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក្ អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ លោកម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤បានអញ្ជើញចូលរួមក្នុងពិធីប្រលែងបង្កង ចំនួន ២,២០០ក្បាល ស្មើនឹង ១៥០គីឡូក្រាម ចូលក្នុងបឹងតាកែវ ដើម្បីអភិរក្ស និង បង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត នៅក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ។ សូមជម្រាបជូនដែរថា បង្កងធម្មជាតិខេត្តតាកែវ គឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេស ត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងធម្មជាតិ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី បូរីជលសារ និងកោះអណ្តែត។ ក្រៅពីបង្កង ខេត្តតាកែវ ក៏ជាខេត្តមួយ ដែលមានភាពល្បីល្បាញខ្លាំង ពងទាកូនស្រែរនោង ...
រយៈពេល១ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរជាង ១ម៉ឺនជើង និងអ្នកដំណើរមានចំនួនជាង១លាននាក់

រយៈពេល១ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរជាង ១ម៉ឺនជើង និងអ្នកដំណើរមានចំនួនជាង១លាននាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
AKP សៀមរាប ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤-- យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថាចាប់តាំងពីបើកដំណើរការរយៈពេល១ឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថានឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅតែជាកត្តាដ៏សំខាន់នៃគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងការបង្កើតការងារ ព្រមទាំងជាចលនារុញច្រានការវិវឌ្...
កម្ពុជា ត្រូវការអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍន៍

កម្ពុជា ត្រូវការអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកោះកុង៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងថា កម្ពុជាកំពុងត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាតតាមរយៈរោងចក្រឧស្ម័នធម្មជាតិ៩០០មេហ្គាវ៉ាត់ ដើម្បីស្ថិរភាពតម្លៃភ្លើង ការអភិវឌ្ឍន៍ប្រទេស និងទាក់ទាញការវិនិយោគទុនពីបរទេស។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ លោករដ្ឋមន្រ្តី ក៏បានបន្តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់គោលនយោបាយ និងកញ្ចប់ថវិកាជាច្រើនក្នុងគោលបំណងកសាងបណ្តាញអគ្គិសនីឱ្យបានគ្រប់គ្រាន់តាមតម្រូវការទៅអនាគត ពិសេសប្រភពថាមពលដោយផលិតចេញពីការដុតឧស្ម័នធម្មជាតិ។ លោក កែវ រតនៈ បានចាត់ទុកថា រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្គាវ៉ាត់ ជាប្រភពអគ្គិសនីធំជាង ហើយក៏ជាប្រវត្តិសាស្រ្តមួយដែលកម្ព...
លោក ហែម វណ្ណឌី ទស្សនកិច្ចស្ថានីយទឹកស្អាត និងឧបត្ថម្ភនាឡិកាទឹក ដើម្បីជួយពលរដ្ឋភ្ជាប់បណ្តាញទឹកស្អាតក្នុងខេត្តកំពង់ឆ្នាំង

លោក ហែម វណ្ណឌី ទស្សនកិច្ចស្ថានីយទឹកស្អាត និងឧបត្ថម្ភនាឡិកាទឹក ដើម្បីជួយពលរដ្ឋភ្ជាប់បណ្តាញទឹកស្អាតក្នុងខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ក្នុងខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភនាឡិកាទឹកចំនួន២០០គ្រឿងដល់គ្រួសារដែលកំពុងជួបការខ្វះខាត។ បច្ចុប្បន្ន ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន កំពុងផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០ គ្រួសារ ក្នុង២៧ភូមិនៃស្រុកកំពង់ត្រឡាច។ ដោយសារស្ថានភាពខ្វះខាត ពលរដ្ឋមួយចំនួននៅមិនទាន់បានភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ។ ការឧបត្ថម្ភនាឡិកាទឹកនេះនឹងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋចំនួន២០០គ្រួសារបន្ថែមទៀតអាចភ្ជាប់បណ្តាញទឹកស្អាតរបស់ក្រុមហ៊ុន។ នៅក្នុងពិធីប្រគល់ជានិមិត្តរូប លោករដ្ឋមន្ត្រីបានជួបសំណេះសំណាល និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រើប្រាស់ទឹកស្អាត ផលិតនិងកែច្នៃម្ហូបអាហារដោយប្រើប្រាស់ទឹកស្អាត ចូល...
លោក នេត្រ ភក្រ្តា អញ្ជើញជាអធិបតី កិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងណែនាំអគ្គនាយិកា រដ្ឋបាល និងហិរញ្ញវត្ថុ ថ្មី

លោក នេត្រ ភក្រ្តា អញ្ជើញជាអធិបតី កិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងណែនាំអគ្គនាយិកា រដ្ឋបាល និងហិរញ្ញវត្ថុ ថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងធ្វើការណែនាំពីការតែងតាំងលោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ថ្មី នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា...
ឃាត់ខ្លួននាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ក្នុងសំណុំរឿងរំលោភសេពសន្ថវៈ និងប្រទូស្ដកេរ្តិ៍ខ្មាស់

ឃាត់ខ្លួននាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ក្នុងសំណុំរឿងរំលោភសេពសន្ថវៈ និងប្រទូស្ដកេរ្តិ៍ខ្មាស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ក្រោយពីឈ្លេចសួរជាច្រើនម៉ោងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៥ តុលា ម្សិលមិញ បានបញ្ជាឲ្យនគរបាលឃាត់ខ្លួនឈ្មោះ កាម៉ារូទីន ស៊ូហៃមី ជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម មានទីតាំងក្នុងខណ្ឌ ប្ញស្សីកែវ ក្នុងសំណុំរឿងរំលោភសេពសន្ថវៈ និងប្រទូស្ដកេរ្ត៍ខ្មាស់។ ព័ត៌មានដ៏ចម្រូងចម្រាស់នេះបានលេចធ្លាយជាដំបូងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី ១០ តុលាឆ្នាំ ២០២៤ ។ក្រោយ មកក្រុមមន្ត្រីពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានស្រាវជ្រាវរកឃើញកុមារីជាសិស្ស សាលាខ្មែឥស្លាមរងគ្រោះចំនួន០៤នាក់ (អាយុ១៣ឆ្នាំ ០១ នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ដែលថា ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម រំលោភសេពសន្ថវ: និងប្រទូស្តកេរ្តិ៍ខ្មាស់ ។ នៅចំពោះមុខចម្លើយកុមារីរងគ្រោះនិងសាក្សី ជនសង្ស័យគ្មានអ្វីអាចគេចវេសបានឡើយ ។ ហើយតំណាងអយ្យការបាន...
មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរតំណាងផ្សារ បានចុះធ្វើការត្រួតពិនិត្យ ផ្សព្វផ្សាយ និងណែនាំអាជីវករពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អាជីវករ នៅតាមផ្សារ និងផ្ទះលក់ទំនិញ

មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរតំណាងផ្សារ បានចុះធ្វើការត្រួតពិនិត្យ ផ្សព្វផ្សាយ និងណែនាំអាជីវករពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អាជីវករ នៅតាមផ្សារ និងផ្ទះលក់ទំនិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ចាម): នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរតំណាងផ្សារ បានចុះធ្វើការត្រួតពិនិត្យ ផ្សព្វផ្សាយ និងណែនាំអាជីវករពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អាជីវករ នៅតាមផ្សារ និងផ្ទះលក់ទំនិញ ទទួលបានលទ្ធផល ដូចខាងក្រោម៖ - បានធ្វើការផ្សព្វផ្សាយអំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីគុណភាព សុវត្ថិភាពផលិតផល និងសេវា និងបានអញ្ជើញអាជីវករមកទទួលការផ្សព្វផ្សាយពីសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់ក្នុងម្ហូបអាហារ។ - បានធ្វើតេស្តិ៍បឋមលើផលិតផលម្ហូបអាហារចំនួន១៤មុខ ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់នោះទេ។ - បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន សៀងដប និង មី សរុបចំនួន ១៥.៦គីឡូក្រាម៕...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យផ្អាកការបញ្ជូននិស្សិតខ្មែរទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល និងត្រៀមផែនការមួយចំនួនក្នុងករណីចាំបាច់ ពិសេសសម្រាប់អ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យផ្អាកការបញ្ជូននិស្សិតខ្មែរទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល និងត្រៀមផែនការមួយចំនួនក្នុងករណីចាំបាច់ ពិសេសសម្រាប់អ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា និងការចូលរួមថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា ។ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស...