យុវជនកម្ពុជាបង្ហាញការប្ដេជ្ញាចិត្តជំរុញបច្ចេកវិទ្យារ៉ូបូត បន្ទាប់ពីទទួលបានជ័យលាភីលេខ២ក្នុងការប្រកួតរ៉ូបូតអន្តរជាតិ
ក្រុមសិស្សវិទ្យាល័យកម្ពុជាដែលមានសមាជិត៩នាក់ បានទទួលជ័យលាភីលេខ២ក្នុងប្រកួតរ៉ូបូតអន្តរជាតិ FIRST Global Challenge នៅទីក្រុងអាតែន ប្រទេសក្រិក ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ ពួកគេបានបង្ហាញពីជំនាញដ៏ល្អក្នុងការបង្កើតរ៉ូបូត នៅក្នុងការប្រកួតប្រជែងជាមួយក្រុមសិស្សមកពីជាង១៩០ប្រទេស។
នៅក្នុងពិធីជួបសំណេះសំណាល នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រុមយុវជនជ័យលាភីទាំងនេះបានបង្ហាញការប្តេជ្ញាចិត្តក្នុងការជំរុញបច្ចេកវិទ្យារ៉ូបូតនៅកម្ពុជា។
លោក ដាវ អានសាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។
លោកបានកោតសរសើរដល់ជ័យលាភីទាំងអស់ចំពោះសមិទ្ធផលជោគជ័យរបស់ពួកគេ ព្រមទាំងការបង្...








