ក្រសួងព័ត៌មានផ្តល់តួនាទី និងភារកិច្ចឱ្យមន្ទីរព័ត៌មានរាជធានីខេត្ត ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ក្រសួងព័ត៌មានកន្លងមកនេះ បានបង្កើត និងពង្រឹងយន្តការការងារនៅថ្នាក់ក្រោមជាតិ តាមរយៈ ការលើកកម្ពស់តួនាទី និងភារកិច្ចរបស់មន្ទីរព័ត៌មានរាជធានី- ខេត្តទាំង២៥ លើការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ និងការងារសាធារណៈមតិប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុង បរិការណ៍នៃបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ បានណែនាំអោយមន្ទីរព័ត៌មានរាជធានីខេត្តបំពេញការងារគ្រប់គ្រងព័ត៌មាននិងសាធារណៈមតិនេះ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពីមូលដ្ឋាន កុំអោយឡើងដល់ថ្នាក់ជាតិ តាមរយៈត្រួតពិនិត្យមើលព័ត៌មានដែលមាននៅលើបណ្តាញសង្គម ហ្វេសបុកនិងតិកតុក ណាដែលត្រឹមត្រូវ គឺត្រូវ ចែករំលែកបន្ត ប៉ុន្តែក្នុងករណី ព័ត៌មានក្លែងក្លាយ គឺត្រូវបន្សាប ដោយផ្សាយព័ត៌មានពិតហើយធ្វើឡើងអោយ...








